Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តម៉ាក ford ranger បើកឡើងខឿនជ្រុលទៅបុ.កបង្គោលស្លាកសញ្ញា និងបង្គោលភ្លើងស្តុប

spot_img

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាក ford ranger មួយគ្រឿងក្នុងល្បឿនលឿនបានរេចង្កូតឡើងខឿន ទៅបុ.កបង្គោលស្លាកសញ្ញាបាក់ពីដើម និងបន្តទៅបុកបង្គោលភ្លើងស្តុប បណ្ដាលឱ្យរថយន្តទៅមុខលេងរួច ខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៦ខែវិច្ឆិកាឆ្នាំ ២០២២ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ចំណុចទល់មុខនឹងសាលាក្រុងភ្នំពេញ ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាកfordranger ពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BO-7077 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន ខណៈពេលមកដល់ចំណុចកើតហេតុខាងលើ ពុំដឹងថារថយន្តមានបញ្ហាឬក៏តៃកុងនោះទេ ក៏បានរេចង្កូតមកខាងឆ្វេងដៃឡើងខឿន ទៅបុ.កនឹងបង្កោលស្លាកសញ្ញាបាក់ចំនួនពីរដើម រួចបន្តទៅបុកបង្គោលភ្លើងស្តុបបណ្ដាលឲ្យរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ ទៅមុខលែងរួចហើយភ្លាមនោះដែរ តៃកុងរថយន្តបង្កបានដោះផ្លាកលេខចេញហើយគេចខ្លួន ពីចំណុចកើតហេតុបាត់ស្រមោល ក្រោយមកបានពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យភ្លាមៗ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img