ភ្នំពេញ៖ បុរសជនបរទេសម្នាក់ បានបើករថយន្តម៉ាកកូរ៉ូឡា មួយគ្រឿងក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នក៏បានរេចង្កូតជ្រុ.លទៅបុ.កនឹងរបាំងថ្មគល់ស្ពានអាកាសផ្សារដីហុយខាងកើត បណ្ដាលឱ្យរថយន្តខ្ទេចមួយកំណាត់មុខ សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១០ និង ៣០នាទីយប់ថ្ងៃទី ២៥ខែវិច្ឆិកាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចទល់មុខនឹងបណ្ឌលសុខភាពទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុគាត់បានឃើញរថយន្តម៉ាកកូរ៉ូឡា ពណ៌ស្ករមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2X-7124បើកបរដោយបុរសជនបរទេសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បានជ្រុលចង្កូតទៅបុ.កនឹងរបាំងថ្មគល់ស្ពានអាកាសផ្សារដីហុយខាងកើត ចំពាក់កណ្តាលពេញទំហឹង បណ្ដាលឱ្យរថយន្តខូចខាតផ្នែកខាងមុខ យ៉ាងដំណំ សំណាងល្អមិនបង្កឱ្យមាននរណាម្នាក់ រងរបួសនោះទេ ខូចខាតតែរថយន្តបង្កតែប៉ុណ្ណោះ ចំណែកឯម្ចាស់រថយន្តបង្កក៏បានគេចចេញពីចំណុចកើតហេតុ បាត់ស្រមោលបន្សល់ទុកនូវតែរថយន្ត ៕ រក្សាសិទ្ធិដោយ ៖ សា មេត



