Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្មី​រហូត! មក​បោះបង្គោល​បិទផ្លូវ​បែបនេះ តើ​ឲ្យ​ប្រជាពលរដ្ឋ​ចេញចូល​តា​មណា?

spot_img

កាលពីម្សិលមិញនេះ (ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២) មានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង នៅពេលដែលបានឃើញប្រជាពលរដ្ឋ បាននាំគ្នាមកដកបង្គោលបេតុងទាំងក្តៅក្រហាយជាខ្លាំង បន្ទាប់ពីក្រុមហ៊ុនផ្លូវដែករ៉ូយ៉ាល់រេលវ៉េ បានដាក់បិទផ្លូវមិនអាចឲ្យពួក ជាពិសេសបើកឡានចេញចូលក្នុងភូមិទៀតបាន។ ហេតុការណ៍នេះ បានកើតឡើងនៅចំណុចរថភ្លើង ដែលស្ថិតនៅក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រជាពលរដ្ឋ២ភូមិ គឺភូមិព្រៃសាលា និងភូមិចំការឪឡឹក សង្កាត់កាកាបទី២ បានផ្ទុះកំហឹងយ៉ាងខ្លាំង ដោយនាំគ្នាដកបង្គោលបេតុង ដែលក្រុមហ៊ុនរ៉ូយ៉ាល់រេលវ៉េ បោះបិទផ្លូវចេញចូលភូមិរបស់ពួកគាត់ ដែលធ្លាប់ធ្វើដំណើរឆ្លងកាត់ផ្លូវរថភ្លើងនេះ ជាយូរមកហើយ។

ប្រភពបន្តថា ប្រជាពលរដ្ឋប្រមាណជាង ២០០ គ្រួសារ រស់នៅភូមិចំការឪឡឹក (ខាងក្រោយវត្តតាំងក្រសាំងខាងជើង) និងភូមិព្រៃសាលា បានធ្វើដំណើរឆ្លងកាត់ចេញចូលកំណាត់ផ្លូវលំឆ្លងកាត់ផ្លូវរថភ្លើងនេះ រៀងរាល់ថ្ងៃ។

ប៉ុន្តែ មិនដឹងជាមានមូលហេតុអ្វី សុខៗ ស្រាប់តែក្រុមហ៊ុនរេលវ៉េ បានយកសសរបេតុងចំនួន ៦​ ដើម មកដាំបិទផ្លូវ មិនឲ្យរថយន្តចេញចូលបានបែបនេះទៅវិញ ព្រោះថា ចំណុចផ្លូវឆ្លងកាត់នេះ គឺជាគម្រោងផ្លូវចូលរួមជាកម្មសិទ្ធិសាធារណៈ ហើយបើមកបិទបែបនេះ សួរថាតើឲ្យពួកគាត់ចេញចូលតាមណា?។

ទន្ទឹមនឹងនេះផងដែរ ប្រជាពលរដ្ឋទាំងពីរភូមិ ក៏បានសំណូមពរ ទៅដល់រដ្ឋបាលរាជធានីភ្នំពេញ មេត្តាជួយត្រួតពិនិត្យក្រុមហ៊ុនផ្លូវដែកផង កុំចេះតែនឹកឃើញមកបិទផ្លូវដ៏មិនទំនងបែបនេះ!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×