Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តមិនចាំផ្លាកលេខ បុ.កយុវជនចុងភៅម្នាក់ បណ្តាលឲ្យស្លា.ប់នៅតាមបណ្តោយផ្លូវជាតិលេខ១

spot_img

ភ្នំពេញ ៖ យុវជនម្នាក់បានស្លា.ប់ភ្លាមៗ ខណ:កំពុងជិះម៉ូតូចេញទៅធ្វើម្ហូប ត្រូវរថយន្តមិនចាំម៉ាកបុ.កកិ.ន កាលពីវេលាម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សពយុវជនរងគ្រោះខាងលើនេះ មានឈ្មោះ សុខុម អាយុ២២ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅបន្ទប់ជួលម្តុំកៀនស្វាយ ខេត្តកណ្តាល មានស្រុកកំណើតនៅស្រុកព្រៃឈ ខេត្តកំពង់ចាម។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ យុវជនរងគ្រោះខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ុគីនិច ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ1IC-2850ចេញពីបន្ទប់ជួល ប្រញាប់ទៅធ្វើម្ហូបនៅឯហាងគុយទាវមួយកន្លែងម្តុំផ្សារច្បារអំពៅ ក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តមួយគ្រឿងមិនចាំម៉ាកនិងផ្លាកលេខ បានបុកយុវជនរងគ្រោះខាងលើនេះ បណ្តាលឲ្យស្លា.ប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង ហើយអ្នកបើកបររថយន្តបង្ក បានបើករថយន្តរត់គេខ្លួនបាត់ស្រមោលដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុគេឃើញមានកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ព្រែកឯង សហការជាមួយកម្លាំងជំនាញចរាចរណ៍នគរបាលខណ្ឌច្បារអំពៅ និងកម្លាំងនគរបាលការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកវាស់វែងនិងពិនិត្យទីតាំងកើតហេតុខាងលើ និងបានធ្វើកំណត់ហេតុប្រគល់សពយុវជនរងគ្រោះខាងលើ ទៅឲ្យសង្សារនិងក្រុមគ្រួសារសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើតឯខេត្តកំពង់ចាម៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img