Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត! វិស្វករ​វ័យក្មេង សុខ​ចំណាយ​លុយរាប់​ម៉ឺន​ដុល្លា​រ ដើម្បី​ទិញ​តុក្កតា​ស្អា​តៗ មក​បំពេញ​តម្រូវការ តែ​ទីបំផុត បែរជា…

spot_img

វិស្វករ​នៅ​លីវ​វ័យ​៣០​ឆ្នាំ​ម្នាក់រូបនេះ ​បាន​និយាយ​ថា តុក្កតា​កៅស៊ូ​ដែល​គាត់​បាន​ទិញ​នៅ​ផ្ទះ​នោះ​ គឺ​មាន​តម្លៃ១​ប្រហែល ១៥ ម៉ឺន​ដុល្លារ​តៃវ៉ាន់ (ប្រហែល ៤៨០០០ ដុល្លារ) ហើយត្រឹម ៣ តម្លៃអស់ ៤៥ ម៉ឺន​ដុល្លារ​តៃវ៉ាន់ (ប្រហែលជាង ១,៤០០០ ដុល្លារ)។ គាត់ទទួលស្គាល់ថា តុក្កតាកៅស៊ូរបស់គាត់ទាំងអស់មានសមាមាត្រល្អឥតខ្ចោះ ដែលពិបាកសម្រាប់គាត់ស្វែងរកជួបក្នុងជីវិតពិត។ គាត់កាន់តែចាស់ ហើយការងារក៏មមាញឹក ហេតុនេះ «ស្រីស្អាត» ទាំងនេះ គឺជាចម្លើយសម្រាប់គាត់។

នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ គេហទំព័រ Hk01 បានបង្ហាញពីរឿងរ៉ាវរបស់វិស្វករវ័យក្មេងនៅតៃវ៉ាន់ ដែលថ្មីៗនេះ បានក្លាយជាប្រធានបទក្តៅនៅលើបណ្តាញសង្គម ចំពោះ​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួនរបស់គាត់ ដែលសុខ​ចិត្ត​​ចំណាយលុយ​រាប់ម៉ឺនដុល្លារ ​ដើម្បី​ទិញ​តុក្កតា​ជ័រ​ស្អាតៗ ​មក​បំពេញ​តម្រូវ​ការ​ទាំង​ស្រុង និង​កាត់​បន្ថយ​បន្ទុក​ប្រើ​ដៃ​ខ្លួន​ឯង ប៉ុន្តែ​នៅ​ទី​បំផុត ​អ្វីៗបែរ​ប្រែ​ជា​ខុស​ប្លែក​ពី​មុន​។

វិស្វករ​វ័យ​ក្មេង​រូប​នេះ ​បាន​និយាយ​ថា៖ «ជួយ​ចំណង់​ផ្លូវ​ភេទ​មិន​បង្ក​បញ្ហា​ដល់​សង្គម ហើយ​ក៏​មិន​បាច់​ព្រួយ​បារម្ភ​ពី​ជំងឺ​ដែរ ដូច្នេះ​ ខ្ញុំ​ជ្រើស​រើស​តុក្កតា​សិច»។

លោក​ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ដែរ​ថា បន្ទាប់​ពី​សាក​ល្បង​តុក្កតា​ទាំង​បី វាផ្តល់នូវអារម្មណ៍ស្រដៀងនឹងមនុស្ស ហើយក៏ធ្វើឱ្យគាត់ចាប់អារម្មណ៍យ៉ាងខ្លាំង។ តែទោះ​ជា​យ៉ាង​ណា បន្ទាប់​ពី​បាន​ប្រើ​វាតែ​ពីរ​បី​ដង គាត់​ក៏បានជ្រើសរើស​មិន​បន្ត​ទៀត ដោយ​សារ​គាត់​មាន​អារម្មណ៍​ថា​ គាត់​ចង់​ឲ្យ «នាងៗ» ​​ស្រលាញ់ ​គ្រាន់តែ​ឱប​ចំហៀង​គាត់ និង​ស្ទាប​គាត់ ហើយ​នៅ​ទី​បំផុត គាត់​បាន​ត្រឡប់​ទៅ​ប្រើ​ដៃ​វិញ។

​វិស្វករ​វ័យ​ក្មេងរូបនេះ បានបង្វែរ​ហេតុផល​ថា «ខ្ញុំ​មាន​អារម្មណ៍​ថា​មិត្តភាព! ព្រោះ​តុក្កតា​ដែល​ខ្ញុំ​ទិញ​មាន​ស្ទីល​គួរ​ឱ្យ​ស្រលាញ់ទាំងនេះ​ ​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​មិន​សូវ​មាន​ស្នេហា ឬ​ចង់​រួម​ភេទ​ជាមួយ​គេបន្តទៀតទេ។ ខ្ញុំនឹងត្រឡប់ទៅរកវិធីត្រឹមត្រូវ នៃការប្រាស្រ័យទាក់ទង និងទំនាក់ទំនងជាមួយមនុស្សពិតវិញ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×