Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនខ្លួនម្តាយនិងកូនពីរនាក់ ទៅតុលាការ ពាក់ព័ន្ធនឹងការជួញដូរ ដោយខុសច្បាប់សារធាតុញៀន

spot_img

ខេត្តកណ្ដាល ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកពញាឮ កាលពីថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២២ បាន បញ្ជូនខ្លួនជនសង្ស័យប្រុស-ស្រី២នាក់ ត្រូវជាម្តាយនិងកូន ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីសាកសួរ និង សម្រេចតាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចសហគមន៍តង់ខៀវ ភូមិស្រះពោធិ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលស្រុកពញាឮ បានឲ្យដឹងថា ជនសង្ស័យ២នាក់ខាងលើមាន៖ ១-ឈ្មោះ ហែម គន្ធា ហៅ (អាតុង) ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ លក់ថ្នាំញៀន ( ត្រូវជាកូន ) ។ ២- ឈ្មោះ ឈ្មោះ ជួន ចម្រើន ភេទស្រី អាយុ ៥១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ថ្នាំញៀន ( ត្រូវជាម្តាយ )។ អ្នកទាំងពីរនាក់ មានទីលំនៅ សហគមន៍តង់ខៀវ ភូមិស្រះពោធិ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលដកហូតបានវត្ថុតាងរួមមាន៖ – គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ice) ចំនួន ២៤កញ្ចប់ ទម្ងន់៨១, ១១ ក្រាម ។ -ឧបករណ៍ វេចខ្ចប់ និងប្រើប្រាស់សារធាតុញៀនមួយចំនួន ។ -ទូរស័ព្ទ ចំនួន០២គ្រឿង ។ -ម៉ូតូជា ០២ គ្រឿង ។ – ដាវ ចំនួន០១ដើម ។ – ក្រដាស់ Wing វេលុយ ចំនួន០៤សន្លឹក ។

ពួកគេ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅភូមិស្រះពោធិ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើនេះ កំពុងត្រូវបាន សាកសួរចម្លើយ នៅ អយ្យការអមសាលាដំបូងខេត្តកណ្តាល នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×