Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នុះ មិន​នឹកស្មាន Idol ខ្ញុង ក៏​ជាប់​ក្នុង​ហ្នឹង​ដែរ! ខ្ញុង ថាបើ​នៅតែ​បន្ត «សន្យា​ខ្យល់» គេច សម្ងំ​មិន​ចេញមុខ​ជួប គឺ​ដឹង​តែ​ផ្អើល​មុខ​ផ្ទះ​ហើយ

spot_img

រឿងរ៉ាវ «តុងទីន Online» របស់មេ ម៉ូលីកា នៅពេលនេះ បានកំពុងធ្វើឲ្យកូនៗផ្ទុះផ្អើលពេញគ្រប់ឆាតកាន់តែខ្លាំងឡើងៗហើយ ខណៈម្នាក់ៗហាក់អស់សង្ឃឹមនឹងទទួលបានលុយមកវិញ ០% ប៉ុណ្ណោះ ព្រោះតែមេតុងទីនរូបនេះ បានត្រឹម «សន្យាខ្យល់»។

ទោះជាយ៉ាងណា​ មេតុងទីន ម៉ូលីកា ហាក់ពុំបានបង្ហាញទឹកមុខក្រៀមក្រំ ព្រួយចិត្តអ្វីសោះឡើយ តែផ្ទុយទៅវិញ គឺមានតែសើចសប្បាយយ៉ាងរំភើយ និងប្រាប់ទៅមហាជនដោយមិនដឹងជាលេសដោះសារ ឬយ៉ាងណាថា ខ្លួនពុំអាចមានលទ្ធភាពសងបាន ដោយសារមានកូនៗបោក ធ្វើស៊ីខ្លួនដែរ ហើយបានអះអាងថា នឹងរកស៊ីលក់នេះលក់នោះមិនយូរទេ អាចដោះស្រាយសងមិនឲ្យជំពាក់កូនៗណាសូម្បី១រៀលនោះឡើយ។

តែបើទោះ មេតុងទីនរូបនេះ ខំផុសបង្ហាញកំពុងតាមទារកូនម្នាក់ជំពាក់លុយខ្លួនរហូត ១៥ម៉ឺនដុល្លារ និងសូម្បីចោទថាមានគេធ្វើស៊ី edit ABA យ៉ាងក៏ដោយ ក៏មហាជនមិនជឿឡើយ ដោយថា ម៉ូលីកា ធ្វើជាជួលមនុស្ស ឬ យកគ្នីគ្នាមកផុសគ្រាន់តែជាលេសប៉ុណ្ណោះ។

ដោយឡែក ងាកមកចាប់អារម្មណ៍ ខណៈពេលចេញមុខ Live បកស្រាយរឿងគេចោទថាបោក កាលពីប៉ុន្មានថ្ងៃមុន មេតុងទីនរូបនេះ បានបង្ហាញថា មានកូនៗមកធ្វើឯកសារកិច្ចសន្យាសងជាបន្តបន្ទាប់ ប៉ុន្តែ ខណៈពេលនោះ គេឃើញមានតែម្នាក់ ហើយស្រ្តីរូបនោះ ត្រូវបានគេដឹងថា គឺជាគ្នីគ្នាប៉ុណ្ណោះ។ ជាក់ស្តែង ថ្មីៗនេះ គេក៏បានឃើញស្រ្តីនោះចេញមុខឡាយជាមួយគ្នាទៀតផង។

ដូចដែលគិតមិនខុសមែន! ជាក់ស្តែង នៅពេលនេះ គេបានលឺក្នុងគ្រប់ឆាត កូនៗដែលហាក់គ្មានសង្ឃឹមបានលុយមកវិញ បាននិយាយថា អ្វីដែលមេតុងទីន ម៉ូលីកា ថាឲ្យមកធ្វើឯកសារសងនោះ គឺគ្មានទេ ព្រោះពួកគាត់មកមិនដែលជួបមុខ ហើយបើនៅផ្ទះវិញ គឺសម្ងំនៅឡៅតឿ មិនចុះមកជួបពួកគេឡើយ។

តែអ្វីដែលភ្ញាក់ផ្អើលខ្លាំងនោះ គឺស្របពេលរឿងនេះកំពុងផ្ទុះក្តៅគគុក ស្រាប់តែគណនីហ្វេសប៊ុក Kim SophaRy បានបញ្ចេញវិដេអូគ្រុបឆាត បង្ហាញថា អ្នកនាង ខ្ញុង ក៏ជាកូនតុងទីនរងគ្រោះក្នុងចំណោមនោះផងដែរ។ ជាក់ស្តែង អ្នកនាង ខ្ញុង បានឆ្លើយតបទៅកាន់កូនៗដូចគ្នា ដែលសួរនាំរឿងណាត់ជួបមេ កា ធ្វើឯកសារ គួរឲ្យភ្ញាក់ផ្អើលថា «ខ្ជិលណាត់ណាស់ មិនដឹងណាត់តាមណាទេ ឆាតមិនដែលចូលមើល ឆាតមិនដែលតបផង ទៅឲ្យដល់ហ្មង បានលុយមិនបានលុយ ដាក់ឲ្យផ្អើលប៉ាដោយទៅ​! ខ្ជិលណាស់ ជំពាក់គេដូចតែគ្នា ឯងណេះរកសងគេចង់ងាប់ហើយ គេជំពាក់ឯងអត់ហ៊ានចូលមើល… រាល់ថ្ងៃឈ្លោះគ្នាប្តីប្រពន្ធដោយសារតែរឿងហ្នឹង…!!»។ អ្នកនាង ខ្ញុង បន្តឆ្លើយឆ្លងថា «ឲ្យតែពូកែមិនចេញជួបខ្ញុំ ឲ្យតែពូកែអត់នៅផ្ទះ ឲ្យតែពូកែអត់តបឆាតខ្ញុំ គង់ដឹងផ្ទុះមិនផ្ទុះទេ មិនបាច់ចាំផ្ទុះអាលុយរាប់ម៉ឺន១០-២០ម៉ឺនទេ ទុកអាលុយ ៨ ពាន់ហ្នឹងមើល!!»។ នេះបញ្ជាក់ឲ្យឃើញថា ខ្ញុងក៏បានចូលរួមចំណែកតុងទីនក្នុងនោះ អស់ ៨ ពាន់ដុល្លារ ផងដែរ។

យ៉ាងណាមិញ ទាក់ទងនូវអ្វីដែលគ្រប់គ្នាឆ្ងល់ថា ហេតុអ្វីមិននាំគ្នាប្តឹង ក៏មានអ្នកឆ្លើយតបថា មូលហេតុកូនៗភាគច្រើនគេមិនប្តឹង ព្រោះបើប្តឹងជាប់គុកទៅ អត់មានអ្នកសងលុយ ហេតុនេះគ្រប់គ្នាចេះតែនាំគ្នាទ្រាំទាំងគ្មានសង្ឃឹម ហើយដោយសារម្នាក់ៗគិតអញ្ចឹង បានជា ម៉ូលីកា ជំពាក់លុយគេហើយនៅឡូយ ហើយកាន់តែហ៊ានជំពាក់គេបន្តទៀតទៅ។ តែទោះជាយ៉ាងណា មហាជននឹងរង់ចាំមើលថា តើមេតុងទីនរូបនេះ អាចរក្សាដំណោះស្រាយ «សន្យាខ្យល់» នេះចំពោះកូនៗដល់ពេលណា ខណៈអ្នកខ្លះលុយរាប់សែនដុល្លារឯណោះ!!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×