ភ្នំពេញៈ តាមបណ្តឹងរបស់មេធាវីរបស់គណបក្សប្រជាជានកម្ពុជា ចៅក្រមសាលាដំបូងងរាជធានីភ្នំពេញ បានចេញដីការឹបអូសជាបណ្តោះអាសន្ននៅអចលនវត្ថុចំនួន ០២កន្លែង ដែលជារបស់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន។
ការសម្រេចរឹបអូសអចលនវត្ថនេះ បានធ្វើឡើងបន្ទាប់ពីលោកគី តិច និងលោក ផូ សុធាផល មេធាវីតំណាងឲ្យអាណត្តិម្ចាស់បំណុល (គណបក្សប្រជាជនកម្ពុជា) ស្នើសុំឲ្យតុលាការចេញដីកាសម្រេចរក្សាការពាររឹបអូសជាបណ្តោះអាសន្ននៅអចលនវត្ថុរបស់លោកសុន ឆ័យ ចំនួនពីរកន្លែងដែលស្ថិតនៅភូមិ៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងមួយកន្លែងទៀតស្ថិតនៅមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។
យោងតាមដីកាសម្រេចរឹបអូសជាបណ្តោះអាសន្ន ដែលចេញដោយលោកលោក អួង វុទ្ធា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ បានសម្រេច ៖
១- រឹបអូសជាបណ្តោះអាសន្នលើអចលនវត្ថុចំនួន ០២កន្លែង ជាទ្រព្យសម្បត្តិរបស់កូនបំណុលឈ្មោះ សុន ឆ័យ មាន
ក. អចលនវត្ថុ (ថ្មី អគារ) មានលេខក្បាល ១៦០ មានផ្ទៃដីទំហំ ៣៥៩ ម៉ែត្រការ៉េ ស្ថិតនៅភូមិ សង្កាត់ បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១២០៤០៧០៩-០១៦០) ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១១ ចេញដោយប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ។
ខ. អចលនវត្ថុ (ដី អគារ) មានលេខក្បាល ៦១១ មានផ្ទៃដីទំហំ ៧៥ ម៉ែត្រការ៉េ ស្ថិតនៅ មណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១៧១០០២១២-០២១១ ចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦ ចេញដោយប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប ។

២- ដើម្បីទទួលបាននូវការលុបចោលការអនុវត្តការរឹបអូសជាបណ្ដោះអាសន្ន នេះ លោកសុន ឆ័យ ត្រូវដាក់ប្រាក់តម្កល់ទៅតុលាការចំនួន ៣.០០០.០០០.០០០ រៀល (បីពាន់លានរៀល) ជាប្រាក់រំដោះ។
៣- រឹបអូសប្រាក់ប្រដាប់ក្តីដែលម្ចាស់បំណុលបានបង់រួច។
ក្នុងដីកានេះ ក៏បានបញ្ជាក់ដែរថា ភាគីដែលមិនសុខចិត្តនឹងដីកាសម្រេចនេះ អាចដាក់ពាក្យសុំតវä Rសុំលុបចោលដីកាសម្រេចរក្សាការពារ តាមបញ្ញត្តិមាត្រា ៥៥០ និងមាត្រា ៥៥៧ នៃក្រមនីតិវិធីរដ្ឋប្បវេណី។
គួរបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងគណបក្សប្រជាជនកម្ពុជា ប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លៀងទៀន កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ។ បន្ទាប់ពីសវនាការចប់ ចៅក្រមបានប្រកាស សាលក្រមយកតែម្តង ដោយសម្រេចផ្ដន្ទាទោសលើឈ្មោះ សុន ឆ័យ ពិន័យជាប្រាក់ចំនួន ៨លានរៀល ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ។
ផ្តន្ទាទោសនូវទោសបន្ថែមលើជនជាប់ចោទរួមមានៈ បិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅទីលំនៅរបស់ជនជាប់ចោទ នៅសាលាសង្កាត់នៃទីលំនៅរបស់ជនជាប់ចោទ នៅមណ្ឌលបោះឆ្នោត ឃុំ-សង្កាត់នៃរាជធានី-ខេត្ត និងនៅបញ្ឈរព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ សម្រាប់រយៈពេល២ខែ។ ផ្សាយសេចក្តីសម្រេចផ្ទន្ទាទោស នៅក្នុងសារព័ត៌មានសរសេរ រយៈពេល៨ថ្ងៃ។ សោហ៊ុយចុះផ្សាយខាងលើជាបន្ទុករបស់ជនជាប់ចោទ។ ផ្សាយសេចក្តីសម្រេចផ្ទន្ទាទោសតាមគ្រប់មធ្យោបាយទូរគមនោគមន៍ សោតទស្សន៍ រយៈពេល៨ ថ្ងៃ។ សោហ៊ុយចុះផ្សាយខាងលើជាបន្ទុករបស់ទណ្ឌិត។ បង្គាប់ឲ្យឈ្មោះ សុន ឆ័យ សងសំណងជម្ងឺចិត្តឲ្យដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៣០០០លានរៀល៕ រក្សាសិទ្ធិដោយៈ ចេស្តារ