Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុំលុយឪពុក ទិញទូរស័ព្ទមិនបាន កូនប្រុសសម្រេចចិត្តស.ម្លាប់ខ្លួន

spot_img

ភ្នំពេញ ៖ បុរសម្នាក់តូចចិត្តគិតខ្លីសម្រេចចិត្តចង .ក ធ្វើអត្ត.ឃាតស.ម្លាប់ខ្កួន ក្រោយពេលសុំលុយឪពុកទិញទូរស័ព្ទដៃមួយគ្រឿងមិនបាន។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតផ្ទះល្វែងមួយកន្លែង ផ្លូវ២៦៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សពបុរសខាងលើនេះមានឈ្មោះ អ៊ុន គឹមឡុង អាយុ៣១ឆ្នាំ មុខរបររត់ម៉ូតូកង់៣ ស្នាក់នៅចំណុចកើតហេតុខាងលើ។
តាមការរៀបរាប់ពីឪពុកជនរងគ្រោះខាងលើបានឲ្យដឹងថា មុនពេលកើតហេតុប្រហែលជា២ថ្ងៃកន្លងទៅនេះ កូនប្រុសរបស់គាត់បានសុំលុយគាត់ទិញទូរស័ព្ទដៃមួយគ្រឿង ហើយគាត់ប្រាប់កូនប្រុសវិញថា កូនអើយឪពុកមិនទាន់មានលុយទេ ចាំមើលខាងខណ្ឌគេបើកលុយក្រីក្រឲ្យ ចាំពុកឲ្យលុយកូនយកទៅទិញទូរស័ព្ទ លុះនៅថ្ងៃកើតហេតុខាងលើ រូបគាត់ជាឪពុកបានចេញទៅរត់ម៉ូតូឌុបបាត់ ចំណែកកូនប្រុសរបស់គាត់ក៏បានចេញទៅរត់ម៉ូតូកង់បី ហើយក៏ត្រលប់មកផ្ទះវិញ យកកង់បីចូលក្នុងផ្ទះបានចង.ក ស.ម្លាប់ខ្លួន ខណ:រូបគាត់ត្រលប់មកពីរត់ម៉ូតូឌុបវិញ ក៏ប្រទះឃើញកូនប្រុសរបស់គាត់ច.ង កធ្វើអត្ត.ឃាតស្លា.ប់បាត់ទៅហើយ ហើយរូបគាត់ក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗផងដែរ។

ក្រោយពេលសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់ទឹកល្អក់៣ ទទួលបានព័ត៌មានថាមានមនុស្សចង.កស.ម្លាប់ខ្លួន កម្លាំងប៉ុស្តិ៍បានចុះទៅហ៊ុំព័ទ្ធទីតាំងកើតហេតុខាងលើ និងបានរាយការណ៍បន្តទៅកម្លាំងជំនាញ នគរបាលខណ្ឌទួលគោក និងកម្លាំងជំនាញការិយាល័យបច្ចេកទេសកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅពិនិត្យសព ដោយសមត្ថកិច្ចជំនាញបានបញ្ជាក់ថា សពបុរសខាងលើនេះ ពិតជាបានចង.កធ្វើអត្ត.ឃាតស.ម្លាប់ខ្លួនឯងពិតប្រាកដមែន ។
សពសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង. សាម

spot_img
×