Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តតូយូតាព្រូស បុ.កជាមួយរថយន្តlexusRX300 នៅផ្លូវបំបែកជាបួន ខ្ទេ.ចមួយកំណាត់មុខ

ភ្នំពេញ ៖ រថយន្តម៉ាកតូយូតាព្រូសមួយគ្រឿង បើកដោយបុរសម្នាក់ជ្រុលទៅបុ.ករថយន្តម៉ាក LEXUS RX300 ផ្លូវបំបែកជាបួនចំពាក់កណ្តាលកង់មុខខាងស្តាំពេញទំហឹង បណ្តាលឲ្យរថយន្តតូយូតាព្រូសខ្ទេ.ចមួយកំណាត់មុខ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៧ ខែវិច្ឆិកាឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ ១១៤កែងនឹងផ្លូវ ៥១ ស្ថិតនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកLEXUSRX300 ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2AO- 3735 បើកដោយបុរសជនបរទេសម្នាក់ រួមដំណើរជាមួយបុរស២នាក់ទៀត ជាជនបរទេសដូចគ្នា ធ្វើដំណើរតាមបណ្តោយផ្លូវ៥១ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿន ខណៈមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួន ស្រាប់តែគេឃើញមានរថយន្តតូយូតាព្រូស ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2AO-5064 នើកដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ១១៤ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុ.ករថយន្តម៉ាក LEXUS RX300 ចំពាក់កណ្តាលកង់មុខ ចំហៀងខាងស្តាំយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែកឯរថយន្តតូយូតាព្រូសវិញ ខូចខាតផ្នែកខាងមុខទាំងស្រុង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី១ បានចុះមកដល់កន្លែងកើតហេតុនិងឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា តែដោយភាគីទាំងពីរសម្រួលគ្នាមិនត្រូវ ក៏សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារថ្មីទី១ រាយការណ៍ទៅសមត្ថកិច្ចជំនាញបន្ត ដើម្បីឲ្យចុះមកធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដូនពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×