Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារីរូបស្រស់ម្នាក់ បើករថយន្តស៊េរីទំនើបម៉ាក MG បុ.ករបាំងថ្មពុះចែកផ្លូវ

spot_img

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាក MG បើកដោយនារីរូបស្រស់ម្នាក់ ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន រេចង្កូតទៅបុ.ករបាំងថ្មពុះចែកផ្លូវ ចំពាក់កណ្តាលពេញទំហឹង បណ្ដាលឲ្យបា.ក់មួយកង់ខ្ទាតទៅផ្លូវម្ខាងទៀត ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១០យប់ថ្ងៃទី ២៦ខែវិច្ឆិកាឆ្នាំ ២០២២ស្ថិតនៅតាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងសង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក MGពណ៌សមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2BT-8667 បើកបរដោយនារីរូបស្រស់ម្នាក់ ធ្វើដំណើរតាមដងផ្លូវព្រះសីហនុ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅខាងឆ្វេងដៃជ្រុ.លទៅបុ.កនឹងរបាំងថ្មពុះចែកផ្លូវ ចំពាក់កណ្តាលយ៉ាងពេញទំហឹង បណ្ដាលឲ្យខ្ទាតចេញទៅផ្លូវម្ខាងទៀត ចំណែកឯរថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្ស ហើយភ្លាមនោះដែរ នារីដែលបើករថយន្តបង្ក បានបើកទ្វារចេញពីកន្លែងកើតហេតុ បាត់ស្រមោលបន្សល់ទុកនូវតែរថយន្ត។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img