Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាស៊ីណូ យីហោCASINO HOTEL HERO 777 នៅស្រុកព្រះស្តេច បើកឲ្យពលរដ្ឋខ្មែរចូលលេងដោយសេរី អាជ្ញាធរពាក់ព័ន្ធមិនមានចំណាត់ការ ក្នុងការបង្រ្កាប

spot_img

ព្រៃវែង : កាស៊ីណូយីហោCASINO HOTEL HERO 777ដែលមានទីតាំងនៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង បានកំពុងបើកលេងល្បែងស៊ីសងយ៉ាងគគ្រឹកគ្រេង ដោយឲ្យពលរដ្ឋខ្មែរ ចូលលេងម៉ាសេរីដោយមិនញញើត និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងមូលដ្ឋានសោះឡើយ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា កាស៊ីណូយីហោ CASINO HOTEL HERO 777 មួយនេះ ពួកគាត់ឃើញមានពលរដ្ឋខ្មែរចេញចូលលេងល្បែងពពាក់ពូនគ្នា យ៉ាងគគ្រឹកគគ្រេងដោយមិនខ្លាចញញើតអ្វីទាំងអស់ ហាក់ដូចជាមានមន្ត្រីអ្នកមានអំណាចយសស័ក្តិណាម្នាក់ នៅក្រោយការពារវង់ល្បែងស៊ីសងនេះអញ្ចឹង។ រីឯអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានវិញមិនមានចំណាត់ការក្នុងការចុះបង្រ្កាបនោះទេ បែរជានាំគ្នាលាក់បាំង និងសម្ងំស្ងៀមតែម្តង ។

ពពលរដ្ឋបានឲ្យដឹងទៀតថា ពួកគាត់មានការព្រួយបារម្មណ៍អំពីសុវត្ថិភាព និងសន្តិសុខ នៅក្នុងមូលដ្ឋានរបស់ពួកគាត់ រស់នៅរាល់ថ្ងៃខ្លាចកើតមាននូវអំពើ លួច .ឆក់ .ប្លន់.បញ្ហាគ្រឿងញៀន និងជាពិសេសនោះគឺការប្រើអំពើហិ.ង្សា ក្នុងគ្រួសារដែលអាចបង្កមានឡើងព្រោះល្បែងស៊ីសងនេះជាដើមចម នៃបទល្មើស ។

គួររំលឹកថា ស,ជ,ណដែលចេញដោយទីស្តីការគណៈរដ្ឋមន្ត្រី អនុញ្ញាតផ្តល់អាជ្ញាប័ណ្ណ ឲ្យបើកមជ្ឈមណ្ឌលកំសាន្ត ហើយពលរដ្ឋខ្មែរមិនត្រូវបាន អនុញ្ញាតឲ្យចូលលេងល្បែងក្នុងកាស៊ីណូនោះឡើយ តែផ្ទុយទៅវិញកាស៊ីណូដែលមានយីហោ CASINO HOTEL HERO 777 គៀរគរបណ្ដែតបណ្ដោយឲ្យពលរដ្ឋខ្មែរ ចូលលេងយ៉ាងក៏ព្រឹកគគ្រេងបែបនេះទៅវិញ ។ ពាក់ព័ន្ធនិងករណីល្បែងស៊ីសងនៅកាស៊ីណូ 777 ដែលបានបើកឲ្យពលរដ្ឋខ្មែរមកពីជិតឆ្ងាយចូលលេងម៉ាសេរីនេះ ។ ពលរដ្ឋសូមសំណូមពរ ដល់ឯកឧត្តម ជា សុមេធី អភិបាលខេត្ត នឹងលោក ឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង សូមមេត្តាមានវិធានការ ចំពោះកាស៊ីណូខាងលើនេះ ដើម្បីស្របតាមគោលនយោបាយភូមិ.ឃុំ.សង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ៕ រក្សាសិទ្ធិដោយ : សុវណ្ណារិទ្ធ

spot_img
×