Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ គ្រប់គ្នាគួរតែដឹង! ភ្លេចលេបថ្នាំ តើត្រូវធ្វើយ៉ាងណា?

spot_img

យើងជឿថា មនុស្សជាច្រើនអាចនឹងធ្លាប់មានយ៉ាងតិចក៏ ១ដងដែរ ដែលគ្រូពេទ្យតម្រូវឱ្យលេបថ្នាំមុនពេល ឬក្រោយពេលបាយ តែបែរជាភ្លេចលេប ឬភ្លេចយកថ្នាំមកជាមួយ អ្នកខ្លះអាចនឹងលេបនៅពេលនឹកឃើញនោះតែម្តង តែអ្នកខ្លះជ្រើសរើសរំលងចោលមួយពេលនោះតែម្តង។ ការពិតទៅ តើយើងគួរធ្វើយ៉ាងណា? ហើយថ្នាំលេបមុនពេល ឬក្រោយពេលបាយនោះ តើយើងគួរលេបពេលណាទើបបានលទ្ធផលល្អ? ចំពោះចម្ងល់នេះ យើងមានចម្លើយមកជម្រាបជូន។

ថ្នាំមុនពេលបាយ
ថ្នាំមុនពេលបាយ យើងគួរញ៉ាំមុនយ៉ាងតិចណាស់ក៏ ៣០នាទីដែរ និងត្រូវញ៉ាំខណៈដែលពោះនៅទំនេរ គឺនៅមិនទាន់ញ៉ាំអ្វីក្នុងអំឡុងពេលនោះ។ ទាំងអស់នេះ គឺដើម្បីឱ្យថ្នាំ មិនត្រូវបំផ្លាញដោយទឹកអាស៊ីតក្នុងក្រពះ ក្រៅពីនេះ បើញ៉ាំថ្នាំមុនពេលបាយ ក្នុងពេលបាយ ឬក្រោយពេលបាយនោះ អាចធ្វើឱ្យថ្នាំបឺតជ្រាបចូលទៅក្នុងរាងកាយបានតិច ព្រោះត្រូវប៉ះនឹងគ្រឿងផ្សំរបស់អាហារ ហើយថ្នាំប្រភេទខ្លះទៀត ត្រូវការពេលវេលាប្រមាណជា ៣០នាទី មុននឹងបញ្ចេញឥទ្ធិពល។

បើភ្លេចលេបថ្នាំមុនពេលបាយ គួរធ្វើយ៉ាងណា?
មិនគួរលេបដំណាលពេលបាយ ឬក្រោយពេលបាយទេ គួររំលងថ្នាំ ១ពេលនោះចោល ហើយចាំទៅលេបមុនពេលបាយបន្ទាប់ទៀតជំនួសវិញ ឬអាចនឹងលេបក្រោយពេលបាយរួច ២ម៉ោងក៏បាន និងនៅពេលដល់ពេលអាហារបន្ទាប់ទៀត អ្នកមិនចាំបាច់លេបថ្នាំមុនពេលបាយនោះម្ដងទៀតទេ គឺបានន័យថា បានញ៉ាំជំនួសថ្នាំមុនពេលបាយពេលបន្ទាប់ទៀតរួចហើយ។

ថ្នាំក្រោយពេលបាយ
គួរញ៉ាំថ្នាំក្រោយពេលបាយហើយភ្លាម ឬមិនគួរលើស ១៥នាទីឡើយ ក្រៅពីនេះនៅអាចលេបដំណាលពេលបាយ ឬមុនដួសបាយដាក់ចូលមាត់ ១ម៉ាត់ដំបូងក៏បាន ព្រោះមិនថាយ៉ាងណានោះទេ គោលបំណងរបស់ថ្នាំញ៉ាំក្រោយពេលបាយគឺ ឱ្យថ្នាំចូលទៅនៅក្នុងក្រពះដំណាលគ្នាជាមួយអាហារហ្នឹងឯង ព្រោះថ្នាំលេបក្រោយពេលបាយ អាចជាថ្នាំដែលធ្វើឱ្យក្រហាយក្រពះ និងថ្នាំប្រភេទខ្លះ អាចត្រូវការអាស៊ីតក្នុងក្រពះ ក្នុងការជួយបឺតជ្រាបជាតិថ្នាំចូលទៅក្នុងរាងកាយ ឱ្យបានកាន់តែល្អឡើង។

បើភ្លេចលេបថ្នាំក្រោយពេលបាយនោះ តើគួរធ្វើយ៉ាងណា?
បើស្ថិតក្នុងរយៈពេលមិនលើស ១៥នាទី នៅអាចញ៉ាំតាមក្រោយបាន តែបើលើស ១៥នាទីទៅហើយ គួរចាំលេបនៅពេលបាយបន្ទាប់ទៀតប្រសើរជាង ឬបើសិនជាថ្នាំដែលសំខាន់ខ្លាំង គួរទទួលទានអាហារអ្វីបន្តិចសិន រួចហើយសឹមលេបថ្នាំក្រោយពេលបាយនោះតែម្តង។

ថ្នាំញ៉ាំមុនពេលគេង
គួរលេបមុនពេលគេង ១៥-៣០នាទី ព្រោះបើសិនជាលេបមុនពេលនោះយូរជ្រុលពេក អាចនឹងធ្វើឱ្យងងុយគេងដោយសារឥទ្ធិពលរបស់ថ្នាំ ហើយប្រសិទ្ធភាពក្នុងការធ្វើការងារផ្សេងៗក៏នឹងថយចុះទៅតាមនោះដែរ ដូច្នេះគួរលេបនៅពេលដែលប្រុងចូលគេងមែនទែនប៉ុណ្ណោះ។

បើភ្លេចលេបថ្នាំមុនពេលគេង តើគួរធ្វើយ៉ាងណា?
ភ្លេចហើយ ភ្លេចតែម្តងទៅ ចាំលេបម្តងទៀត នៅមុនពេលគេងរបស់យប់បន្ទាប់ទៀតតែម្តង មិនគួរលេបនៅពេលព្រឹកនៃថ្ងៃបន្ទាប់ឡើយ។

ក្រៅពីនេះ សម្រាប់ថ្នាំដែលលេបចំពោះតែពេលកើតអាការផ្សេងៗ ដូចជា ប៉ារ៉ាសេតាម៉ុល ដែលជាថ្នាំជួយបញ្ចុះកម្ដៅ បំបាត់អាការឈឺក្បាលជាដើម យើងអាចលេបបានតែម្តង នៅពេលកើតអាការទាំងនោះ ហើយបើថ្នាំអស់ឥទ្ធិពល និងនៅតែមានអាការឈឺថ្កាត់ទៀត យើងអាចលេបតទៀតបាន(តាមរយៈពេលដែលពេទ្យកំណត់) និងផ្អាកលេបថ្នាំបានភ្លាម នៅពេលលែងមានអាការ ឬបាត់ឈឺចាប់ហើយ ចំណែកថ្នាំប្រភេទខ្លះទៀត អាចមានវិធីលេប ដែលខុសប្លែកពីថ្នាំទូទៅ ដូច្នេះគួរសាកសួរលោកគ្រូពេទ្យ ឬឱសថការីឱ្យបានច្បាស់ជាមុន៕

Unhappy woman side view holds tablet and glass of water close up image, abortion pill way end early pregnancy, unhealthy girl sad upset face expressions taking painkiller to reduce sharp ache concept
Directly above view of hands taking multicolored pills out of container, plate with fruits nearby
A woman take a pill after meal
spot_img
×