Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចប់បាត់ គួរគិតយ៉ាងណា! ម៉ូ​លី​កា ប្រកាស​ក្ស័យធន​តុងទីន​ហើយ សុំ​រកស៊ី​សង​កូន​ៗ​ផ្តើម​ពី​ចំណុច ០ និង​ថាបើ​មិន​ជឿ ឲ្យ​មក​ឆែកមើ​ល ABA …

spot_img

មហាជន ពិតជាមានការភ្ញាក់ផ្អើលខ្លាំងតែម្តង ខណៈដែលថ្មីៗនេះ មេតុងទីន ម៉ូលីកា បានប្រកាសក្ស័យធន ដោយសារតុងទីនហ្នឹងអស់ហើយ និងសូមឲ្យកូនៗទុកពេលឲ្យខ្លួនរកស៊ីសងចាប់ពីចំណុច ០ ឡើងវិញ ដោយអះអាងបានលក់ឡានរបស់របរគ្មានសល់នោះទេ និងថាខ្លួនក៏ជាជនរងគ្រោះដោយសារកូនៗបោកប្រាស់ផងដែរ ហើយថាបើមិនជឿ អាចមកឆែក ABA មើលបាន។

តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នៅយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ មេតុងទីន ម៉ូលីកា បានប្រកាសក្ស័យធន និងសុំទោសកូនៗ ដោយលើកយកហេតុផលរៀបរាប់ហាក់កំសត់បែបនេះថា៖ «ទោះកូនរត់ កូនបោក កូនបន្លំ កូនមិនមានទំនួលខុសត្រូវសងលុយខ្ញុំមកវិញ ខ្ញុំនៅតែយាយពាក្យដដែលថានិងនៅរកលុយសងកូនកូនរងគ្រោះទាំងអស់មិនអោយបាត់សូម្បី1$ឡើយ ខ្ញុំសុខចិត្តលក់ឡានលក់របស់របរសងទាល់តែអស់ហើយនៅថាខ្ញុំបោកទៀតមែនទេ ហើយខ្ញុំមិនសុំអ្វីច្រើនពីរបងប្អូនឡើយសុំត្រឹមទុកពេលអោយខ្ញុំរកពីចំណុច0មកវិញដើម្បីសងបងប្អូនដែលមិនទាន់បានលុយ ហើយបងប្អូនអាចមកធ្វើឯកសារបានដើម្បីទំនុកចិត្ត

មនុស្សណាដែលចង់បានជីវិតធ្លាក់មកដល់ចំណុចនិង គឺគ្មានទេ មនុស្សណាដែលចង់អោយគេបោក មនុស្សណាដែលខំសាងកេរ្តិ៍ឈ្មោះបានដល់ចំណុចនេះហើយ ក៏ត្រូវមកក្លាយជាបែបនេះ គ្មាននរណារចង់បានជីវិតបែបនេះទេ គ្មាននណារចង់ខុសទេ ចឹងសូមបងប្អូនអនុគ្រោះ ឈប់បន្តរការជេរ ការវាយប្រហារ ការផុស ចំពោះរូបខ្ញុំទៀតផងចុះ ខ្ញុំក្សយ័ធុននិងទុងទីននិងអស់ហើយ ហើយមិនបានបោកបងប្អូនណាទេបើមិនជឿរអាចមកឆែកកុងABA និងឆែកមើលបានថាខ្ញុំសល់អីខ្លះនៅពេលនេះ បាត់បង់អីខ្លះនៅពេលនេះ

ខ្ញុំក៏ជាជនរងគ្រោះម្នាក់ដែលដែល ហើយសួរថាលុយបាត់ទៅណាអស់ គឺលុយកូនដេញហើយរត់មិនបង់ កូនបន្លំABA edit ABA ហើយខ្ញុំនិងមិនអោយពួកវារួចខ្លួនដែល ខ្ញុំនិងចាត់ការតាមច្បាប់ទារពួកវាអោយបានអោយអស់ដើម្បីបានលុយមកអោយកូនទុងទីនលឿនៗ ហើយខ្ងុំសូមទោសកូនទុងទីនទាំងអស់ដែលខ្ងុំមានការធ្វេសប្រហែសខ្លាំងក្នុងការគ្រប់គ្រងខ្សែរទុងទីន1រយះក្រោយនេះ»។

ប៉ុន្តែ ទាក់ទងត្រង់ចំណុចថា បើកូនៗមិនជឿ អាចមកឆែកកុង ABA មើលបាន ស្រាប់តែគណនីហ្វេសប៊ុក Kim SophaRy បានចោទជាសំនួរយ៉ាងចាក់ដោតថា៖ «គាត់ប្រកាសថាក្ស័យធុន ហើយអត់លុយសង ខ្ញុំសុំសួរមួយ ព្រោះជាម្ចាស់លុយម្នាក់ដែរ បងៗលុយធំគាត់ថាយកទូស័ព្ទABA គាត់ឆែកហើយថាអត់មានបាញ់ទៅណាទេ ហេតុអីលុយបាត់ច្រើនម្លេះ ខ្ញុំ2ជាតិទៀតមិនបានផងលុយ លាន$$$$$ គេធ្វើតែមួយក្បាច់ សួរមួយណាស្រីកា លុយសុទ្ធដែលទៅដកនៅក្រុមហ៊ុន ABA ហ្នឹងយកទៅណា??? ព្រោះគេឆែក ABA ហើយ ថាមិនឃើញបាញ់ចេញទេ ចឹងលុយដែលដកជាលុយសុទ្ធ យកទៅណា ?? អាចមានចម្លើយទេ ? ព្រោះស្រីកាដឹងថាប្រជាជនខ្មែរ ប៉ិនអាណិត សំពះសុំទោសរួចខ្លួន. (មានរូបសុំទោសម្ចាស់លុយមែន គ្រាន់ទាយទុកសោះ)»។

ទោះជាយ៉ាងណា ការចេញមកផុសថា ខ្លួនជាជនរងគ្រោះព្រោះកូនៗបោក ពិសេសចោទថាកូនៗចេះ edit ABA បែបនេះ បានធ្វើឲ្យមហាជនសម្តែងការហួសចិត្តយ៉ាងខ្លាំងថា «សម្ដែងធ្វើជនរងគ្រោះអីក៏សមម្ល៉េះ, បើគេបោកនាង ម្ល៉េះនាង post1ថ្ងៃ​ 20 ដងហើយ មែនស្លូតចឹងទេ, ហើយចុះមានមេធាវី ម៉េចក៏មិនប្តឹងទៅ អីក៏ពូកែសម្តែងម្ល៉េះ!!»។

ដោយឡែក គណនីហ្វេសប៊ុកមួយទៀតឈ្មោះ Ouk Lymeng ក្រោយការប្រកាសក្ស័យធន និងរូបថតសំពះសុំទោសម្ចាស់បំណុលហាក់សម្តែងកំសត់បែបនេះ បានដាក់ឲ្យកប់ៗថា៖ «ពីមុនសំដីថ្លោសណាស់ សុទ្ធតែនិយាយថា អញជំពាក់ម៉ានលាន អញលក់តែកង់ឡានមួយក៏សងអស់ដែរ ឥឡូវអស់លិតដើរសំពះសុំអង្វរគេ កុំអោយចាប់ដាក់គុក អោយសមមុខសំដីជេរគេច្រាសឆ្អេះ តែបងៗកុំភ្លេចមនុស្សនេះពូកែសំដែងលេខ1នៅមុខម្ចាស់បំណុល បើមនុស្សដឹងខ្លួនខុស មែននៅចេះប្រើពាក្យមើលងាយអ្នកដទៃឆ្កួត ទាំងដែលខ្លួនឯងអន់ជាងគេទៀត ព្រោះគេមិនចេះសំដែងតួកំសត់ដូចអ្នកឯងទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×