Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពេជ្រ វត្តីសារ៉ាវឌ្ឍី មកស្រុកវិញខែធ្នូ តែលោកប្រធានគ្រប់គ្រងនៅថៃ ចង់អោយមានការទទួលធំដុំសមឋានៈ

spot_img

ភ្នំពេញ ៖ បេសកកម្មជាច្រើនថ្ងៃ ក្រោយចប់ការប្រកួតដ៍ធំ កម្ពុជាយើងបានដណ្តើមយកមកុដ ក្នុងចំណោមរាជនីទាំង១០។ ពួកគេបានបន្តរួមសហការ ជាមួយលោក ណាវ៉ាត់ អ្នកគ្រប់គ្រង ដោយបានឱកាសចាប់យកទីផ្សារច្រើនកន្លែងទាំងនៅតាមក្រុមហ៊ុន និងជួបហ្វេនៗ។ ពេជ្រ វត្តី ត្រូវបានលោក ណាវ៉ាត់ពេញចិត្តពេញថ្លើមណាស់ សូម្បីតែទៅណាថតរូបជាមួយរហូត។ បែបនេះហើយលោក ណាវ៉ាត់ ចង់អោយលើកមុខមាត់បវរកញ្ញាយើង អោយសាកសមការព្យាយាមព្រោះនាង ខំដោយសមត្ថភាពពិត។

ពេជ្រ វត្តីសារ៉ាវឌ្ឍី និងមកកម្ពុជាវិញ ខែធ្នូខាងមុខនេះហើយ បន្ទាប់ពីចំណាយពេលមមាញឹក ការងារ ជាមួយក្រុមបវរកញ្ញារាជនី១០ ប្រទេស របស់MGI 2022។ ពេលនេះនាងកំពុងបន្តបេសកម្មការងារ ក្នុងប្រទេសហ្វីលីពីន។តាមដឹងនាង ក្លាយជាបវរកញ្ញា សំណព្វចិត្តប្រជាជន នៅអាស៊ាននេះណាស់ដូចជាថៃ ឥណ្ឌូនេស៊ី ហ្វីលីពីនជាដើម ព្រោះស្លូតបូត និងរួសរាយរាក់ទាក់។

ទទួលបាន ការងារច្រើនណាស់សុទ្ឋតែការងារល្អៗ ទាំងនៅប្រទេសឥណ្ឌូនេស៊ី និងថៃ។ វត្តីទទួលបានភាពកក់ក្តៅច្រើនពីអ្នកស្រឡាញ់ចូលចិត្តនាង។ ហ្វេនៗខ្លះទិញកាដូ និងជូនជាថវិកា រហូតឃើញមានការជូនជាគ្រឿងពេជ្រ ដល់នាងទៀតផង។ នេះជាមហាកិត្តិយសណាស់សម្រាប់បវរកញ្ញា កម្ពុជាយើងឆ្នាំនេះលើកមុខមាត់ លើសលុបខ្លាំង។

បើតាមប៉ាប៉ាណាវ៉ាត់បាននិយាយថា : ខែធ្នូនេះ ម្ចាស់ក្សត្រី ទាំង10 របស់ MGI2022 នឹងវិលទៅប្រទេសពួកគេវិញ ប៉ុន្តែគាត់មិន ទាន់អនុញ្ញាត អោយ Pichy មកប្រទេសកម្ពុជាវិញទេ! គាត់បានបន្ថែមទៀតថា ប្រសិនបើកម្ពុជាមិនមានពិធីស្វាគមន៍ Pichy ឲ្យធំដុំសមនឹងកិត្តិយសនាងទេ គាត់នឹងមិនអោយ Pichy មកផ្ទះជាដាច់ខាត ប៉ាណាវ៉ាត់លេងឈុតធំហើយ ។ ប៉ាប៉ាល្អពេកហើយ គាត់តែងតែបារម្ភពីកិត្តិយសកូនស្រីគាត់ជានិច្ច
អោយតែពេលគាត់មកជួបវត្តីម្តងៗ គាត់តែងតែលេងសើចនឹងថតរូបជាមួយវត្តីជានិច្ច ហើយបើសិនជាវត្តីមកខ្មែរវិញគាត់នឹងជូនដំណើរឲ្យខ្លួនគាត់ផ្ទាល់ ។ គេសង្ឃឹមថាខាងអ្នកគ្រងកម្ពុជា និងសម្រួលរឿងនេះឲ្យសមតាមការចង់បានពីលោកណាវ៉ាត់។ គួរបញ្ជាក់ដែរថា ឆ្នាំ២០២២ នេះ បវរកញ្ញា កម្ពុជាយើង បានដណ្តើម យកមកុដ៤រួចហើយ ដោយយើងទើបតែ បោះជំហានលើឆាកអន្តរជាតិ។ នេះជាការរីកចម្រើនមួយ ហើយចូរគាំទ្រនិងឲ្យតម្លៃបន្តទៀត៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

spot_img
×