Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារាចម្រៀង ជី ដេវីដ ស្វែងរកអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធ ចំពោះការចោទប្រកាន់រឿងលួចបទចម្រៀងសិល្បករមួយរូប

spot_img

ភ្នំពេញ ៖ ក្រោយរងការចោទប្រកាន់ និងការរិះគន់ពីមហាជនពាក់ព័ន្ធការលួចបទចម្រៀងរបស់ វណ្ណដា នោះតារាចម្រៀងរ៉េបលោក ជី ដេវីដ បានស្វែងរការជួយអន្តរាគមន៍ពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីសហការស្វែងរកការពិតអំពីរឿងនេះ។
ក្រោយពីជួបជាមួយមន្ត្រីក្រសួងរួចមក ជី ដេវីដ ក៏បានចេញនូវសេចក្តីជូនដំណឹងមួយរៀបរាប់ពីបញ្ហាខាង ដើម្បីអោយមហាជនបានដឹងរឿងខាងលើនេះ។

ក្នុងលិខិតនោះលោក ជី ដេវីដ បានលើកឡើងថា កន្លងទៅលោកបានទទួលរងមតិរិះគន់ និងការចោទប្រកាន់ពីសំណាក់សិល្បះករមួយរូបថាបានប្រើប្រាស់ ឬទិញផលិតផលបទចម្រៀងពីគេតាមការលើកឡើងជាហូរហែរ។
លោកបញ្ចាក់ថា ការចោទប្រកាន់នេះគឺមិនមានមូលដ្ឋាន ភស្តុតាង និងសាក្សីច្បាស់លាស់ឡើយ ខណះពេលលោកមិនបានធ្វើរឿងដូចការចោទប្រកាន់ខាងលើនេះឡើយ។

លោកបន្ថែមថា ការចោទប្រកាន់ដោយគ្មានភស្តុតាងនេះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះ កិត្តិយស និងប្រជាប្រិយភាពរបស់លោកដែលជាសិល្បះករខ្មែរមួយរូប។
ជី ដេវីដ លើកឡើងបន្ថែមថា ក្នុងករណីនេះលោកបានពិភាក្សាជាមួយក្រុមការងារ និងក្រុមមេធាវីរបស់លោក ហើយក៏បានធ្វើការជួបពិភាក្សាជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដោយបានប្រកាន់ជំហរមិនរំលោភបំពានលើកម្មសិទ្ធបញ្ញា ឬសិទ្ធអ្នកនិពន្ធរបស់សិល្បករម្នាក់ទៀត ដូចដែលគេចោទប្រកាន់នោះឡើយ។

លោកបញ្ជាក់ថា មុននឹងធ្វើការសម្របសម្រួលគ្នាលោកចង់ឲ្យមានការសុំទោសលោកជាមុនសិន ដោយសារការចោទប្រកាន់កន្លងមក គឺមិនមានមូលដ្ឋានច្បាស់លាស់ណាមួយឡើយ។
យ៉ាងណា បើតាមលោក ជី ដេវីដ អ្វីដែលលោកបានធ្វើនាពេលនេះ គឺក្នុងគោលបំណងទាមទារភាពស្អាតស្អំ និងស្តារកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់លោកឡើងវិញប៉ុណ្ណោះ ខណៈពេលលោកក៏រំពឹងថា ក្រសួងវប្បធម៌នឹងចូលរួមអន្តរាគមន៍ ជនដែលបានយកបទចម្រៀង យកទៅចែកចាយពិតប្រាកដ ដើម្បីបង្ហាញភាពយុត្តិធម៌ដល់រូបលោក៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×