ហេតុការណ៍នេះគឺបុរសជាប្តីបានលួចសហាយស្មន់ជាមួយម្ចាស់ផ្ទះសំណាក់ ហើយត្រូវបានរកឃើញថា “ជាប់គ្នា” ពេលពួកគេគេចទៅរួមរ័ក្សគ្នានៅឯសណ្ឋាគារមួយ នៅប្រទេស Kenya ។
តាមគេហទំព័រ Nairobi News បុរសម្នាក់បានទៅបំពេញបេសកកម្មនៅប្រជុំជន Kitale ហើយទុកភរិយាខ្លួនឲ្យនៅដេកផ្ទះសំណាក់នៅប្រជុំជន Lodwar ប៉ុន្តែក្រោយមកនារីជាប្រពន្ធ បានចោទប្រកាន់ថា ប្តីរបស់ខ្លួនមានសហាស្មន់ជាមួយម្ចាស់ផ្ទះសំណាក់ដែលពួកគេស្នាក់នៅ ។
រឿងរ៉ាវដំបូងឡើយគឺនៅសណ្ឋាគារមួយ គេបានឮស្នូរសម្រែកស្រែកខ្លាំងៗ ហើយបុគ្គលិកសណ្ឋាគារក៏ទៅពិនិត្យមើលជាមួយនឹងភ្នាក់ងារប៉ូលិស ។ ពេលទៅដល់បន្ទប់មួយដែលឮស្នូរសម្រែក ស្រាប់តែឃើញប្រុសស្រីមួយគូ “ជាប់គ្នាបេះមិនដាច់” ក្នុងសភាពអាក្រាតកាយ “ប្រុសលើស្រីក្រោម” ។ ពួកគេបានហៅវេជ្ជបណ្ឌិត មកសង្គ្រោះ មុននោះប៉ូលិសបានដឹកជនរងគ្រោះទាំងពីរទៅកាន់ប៉ុស្តិ៍ដើម្បីដោះស្រាយ ព្រោះមានបណ្តឹងរបស់ប្រពន្ធ ។ នៅពេលដឹកចេញពីសណ្ឋាគារប៉ូលិសបង្ខំចិត្តត្រូវផ្ទុះអាវុធដើម្បីបំបែកហ្វូងមនុស្សដែលចោមរោមតាមមើល ។
មូលហេតុនៃការជាប់គ្នាបែបនេះ នៅពុំទាន់បានសន្និដ្ឋានទេ គ្រាន់តែដឹងថា ប្រដាប់ភេទរបស់បុរសនោះបានជាប់គាំងដោយសារបណ្តាសាច់ដុំនៅក្នុងទ្វារមាសវាកន្ទ្រាក់ហើយគាបជាប់លិង្គរបស់បុរសនោះតែម្តង ។
មុននោះកាលពីខែវិច្ឆិកា ឆ្នាំ ២០១៦ ក៏មានស្រីម្នាក់លួចនាំប្រុសឈ្មោលមកផ្ទះ ខណៈប្តីជាប់ទៅធ្វើការឆ្ងាយ ប្រហែលជាត្រូវបណ្តាសារហើយពួកគេទាំងពីរក៏បានជាប់គ្នាបែបនេះ ក្នុងពេលប្រព្រឹត្តអំពើល្មើស ។
ក្នុងករណីនោះប្រុសស្រីពីររូបនេះ បានត្រូវអ្នកជួយសង្គ្រោះបង្ខំដឹកតាមរទេះកាត់ហ្វូងមនុស្សដ៏ច្រើនកុះករ ៕ ចន្ទ្រា