Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធ-ត់​ណាស់! ក្មេងប្រុស​ម្នាក់ ត្រូវ​ពស់​ថ្លា-ន់​ដ៏​ធំ អូ-សទា-ញ​ចូលក្នុង​អាងហែលទឹ​ក ឪពុក​ឃើញ​ស្តែង​ៗ…

spot_img

យោងតាម ​​9news (អូស្ត្រាលី) កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា បានចុះផ្សាយឲ្យដឹងថា ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង គឺនៅពេលដែលក្មេងប្រុសរងគ្រោះឈ្មោះ Beau អាយុ ៥ ឆ្នាំ កំពុងមើលប្អូនប្រុសពីរនាក់នៅផ្ទះរបស់នាង ស្ថិតនៅ Byron Bay នៅភាគខាងជើងរដ្ឋ New South Wales ប្រទេសអូស្ត្រាលី។

លោក Ben Blake ជាឪពុកបាននិយាយថា «ខ្ញុំបានឃើញស្រមោលដ៏ចម្លែកចេញពីគុម្ពោត ហើយមុនពេលធ្លាក់ចូលទៅក្នុងអាងទឹក វាបានយកខ្លួនវារុំជុំវិញជើងរបស់ក្មេង។ ខ្ញុំគិតថា ប្រហែលជាពស់ថ្លាន់កំពុងបរបាញ់ បក្សី ឬសត្វមួយចំនួន ប៉ុន្តែ មិននឹកស្មានថា កូនប្រុសរបស់ខ្ញុំ Beau បានធ្លាក់ចូលអាងហែលទឹក ដែលពិតជារន្ធត់ខ្លាំងណាស់»។

នៅពេលដែលមានហេតុការណ៍កើតឡើងភ្លាម ជីតាអាយុ ៧៦ ឆ្នាំរបស់ Beau បានលោតចូលទៅក្នុងអាងទឹក ដើម្បីជួយចៅប្រុស បន្ទាប់មកលោក Blake ជាឪពុក ក៏បានចាប់ទាញពស់ថ្លាន់ប្រវែង ៣ ម៉ែត្រ ចេញពីជើងកូនប្រុសរបស់គាត់។

Blake បាននិយាយថា ពស់គឺជារឿងធម្មតាទៅហើយ នៅជុំវិញផ្ទះរបស់គាត់ ប៉ុន្តែពស់ថ្លាន់ដ៏ធំមួយក្បាលនេះ ដែលកំពុង «លាក់ខ្លួននៅក្នុងគុម្ពោតព្រៃ» នៅទីនោះ គឺពិតជាចម្លែកណាស់។

សំណាងល្អហើយ ដែលក្មេងស្រីនេះពុំរងគ្រោះថ្នាក់ធ្ងន់ធ្ងរ ប៉ុន្តែត្រូវខកខានការសិក្សាពីរបីថ្ងៃ ដើម្បីឲ្យរបួសជើងរបស់នាងជាសះស្បើយ។ Blake បាននិយាយថា «Beau ក្លាហានណាស់! នៅពេលដែលយើងជូតឈាមចេញ ហើយប្រាប់នាងថា នាងនឹងមិនស្លាប់ទេ ព្រោះវាមិនមែនជាពស់ពិស ហើយនាងក៏ស្រឡះអារម្មណ៍ឡើងផងដែរ»។

ក្រោយ​ពេល​កើតហេតុ ពស់ថ្លាន់នេះ ត្រូវបាន​លែង​ត្រឡប់​ទៅ​តំបន់​ព្រៃ​វិញ​។ តែទោះជាយ៉ាង​ណា​ Blake បាននិយាយថា សត្វ​នេះ​ហាក់​មិន​ចង់​រសាត់​ទៅ​ណាឆ្ងាយសោះ​ឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×