Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នុះ វីវរ​ហើយ! មេធាវី ម៉ូ​លី​កា ចេញ​លិខិត​នឹង​ឈប់​ការពារ​ផ្លូវច្បាប់ ដោយសារតែ…

spot_img

អ្នកនាង ម៉ូលីកា ឬហៅថា ចែកា ដែលជាមេតុងទីន Online បើទោះជាកំពុងជំពាក់បំណុលកូនៗជុំទិសរាប់លានដុល្លារ ហើយពេលនេះរឿងរ៉ាវកាន់តែផ្ទុះឡើងក្តៅគគុកយ៉ាងណា ក៏គេសង្កេតឃើញរូបនាងហាក់មិនព្រមឱនសោះ ពោលគឺនៅតែខ្លាំង ដោយគេមិនដឹងថា អាងទៅលើអំណាចបារមីអ្វីនៅពីក្រោយនោះទេ ឬ មួយក៏មិនទាន់ដល់ពេលវេលាដែលកូនអស់ការអត់ទ្រាំ។

ទាក់ទងទៅនឹងការដែលនៅតែបង្ហាញភាពខ្លាំងនេះ គេក៏គិតថា ឬមួយក៏អ្នកនាង ម៉ូលីកា សំអាងទៅលើហេតុផលដ៏មិនសមទំនងថា ព្រោះខ្លួនក៏ជាជនរងគ្រោះដោយសារកូនៗបោក ឬធ្វើស៊ីដែរមែនទេ?។ ជាក់ស្តែង ថ្មីៗនេះ មេតុងទីន Online ម៉ូលីកា បានបង្ហោះបង្ហាញក្រដាសឈ្មោះកូនរាប់សិបសន្លឹក ដោយអះអាងថាសុទ្ធតែជាអ្នកបោកប្រាស់ខ្លួនទាំងអស់។ ទោះជាយ៉ាងណា មហាជនភាគច្រើនមិនជឿសោះឡើយ ដោយគេនិយាយចំៗថា បើកូនៗជំពាក់លុយនាងមែននោះៗ ប្រហែល ម៉ូលីកា ផុស១ថ្ងៃ២០ដងហើយ ព្រោះថា គ្រាន់តែម្នាក់នោះជំពាក់តែជាង 1000$ ម៉ូលីកា Live ហែកខ្លាំងៗ ចុះទម្រាំលុយរាប់លានបែបនេះ!? ។ រីឯអ្នកផ្សេងទៀត ក៏ចេញមកនិយាយថា «ពិតអត់ថាគេបោក​ ផុសឯកសារមក​ បាច់បាំងទេ​ ហាហា​ គ្រប់រឿងដែលគេរៀបចំ​ ពិតជាល្អមើលមែន»។

តែអ្វីដែលភ្ញាក់ផ្អើលខ្លាំងនោះ គឺថ្មីៗនេះ ស្រាប់តែក្រុមមេធាវី អេជ អេន អេស បានចេញលិខិតជូនដំណឹងឲ្យដឹងថា អ្នកនាង ម៉ូលីកា ដែលមានឈ្មោះ អឿន ម៉ូលីកា ជាអគ្គនាយិកាក្រុមហ៊ុន អិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក បានខកខានក្នុងការអនុវត្តកាតព្វកិច្ចបង់ថ្លៃសេវាមេធាវី ក្នុងរយៈពេល១ខែហើយៗ មកទល់ពេលនេះ គឺនៅមិនទាន់បង់នៅឡើយ។ ហេតុដូចនេះ ក្រុមមេធាវីខាងលើ ក៏បានបញ្ជាក់ថា បើអ្នកនាង ម៉ូលីកា មិនបំពេញកាតព្វកិច្ចនេះទេ ក្រុមមេធាវីរបស់ខ្លួនសម្រេចចិត្តនឹងឈប់ធ្វើជាមេធាវីការពារផ្លូវច្បាប់ទាំងស្រុងជូនក្រុមហ៊ុនរបស់នាងទៀតឡើយ។

ទោះជាយ៉ាងណា មហាជននឹងរង់ចាំមើលថា តើរឿងនេះកើតឡើង អាចដូចដែលគ្រប់គ្នាគិតថា «កម្មពៀរមានពិត ដល់ពេលវេលាហើយ» ឬយ៉ាងណានោះទេ ព្រោះថា កាលពីករណីនាង ចោម ខ្វាន់ ដែលបោកជនរងគ្រោះលំដាប់ខេត្តក្រុង ហើយមេធាវីក៏ចេញលិខិតដូចគ្នានេះដែរ ប៉ុន្តែ បែរជាស្ងប់ស្ងាត់ឈឹងរហូតមកទល់ពេលនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×