Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អេដ វីន ត្រៀមបង្ហាញវត្តមានក្នុងខ្សែភាពយន្តជាថ្មី ក្រោយផ្អាកមួយរយ:ដោយសារញាំញីរឿងអាស្រូវ

spot_img

ភ្នំពេញ ៖ តារាសម្តែងលោក អេដ វីន បាននឹងកំពុងត្រៀមខ្លួនបង្ហាញវត្តមានសម្តែងជាថ្មីឡើងវិញ បន្ទាប់ពីអាក់ខានក្រោយជួបរឿងអាស្រូវក្នុងផ្លូវជីវិតឯកជនក្នុងមួយរយះចុងក្រោយនេះ។
ខ្សែភាពយន្តដែលតារារូបនេះត្រៀមនឹងចូលរួមសម្តែងនោះ គឺជាភាពយន្តភាគខ្នាតធំប្រចាំឆ្នាំដែលត្រូវបានផលិតដោយស្ថានីយ៍ទូរទស្សន៍ហង្សមាស ក្រោមការដឹកនាំដោយផលិតករលោក ហ្វៃ សំអាងគឺរឿង អប្សរាមហាអង្គរ។

អេដ វីន ត្រូវបានជ្រើសរើសអោយសម្តែងតួជាព្រះអង្គម្ចាស់ វរ្ម័ន ទេវិន្ទ ខណះពេលខ្សែភាពយន្តភាគដ៏ធំនេះ គ្រោងនឹងចាប់ផ្តើមថតនៅដើមឆ្នាំ២០២៣ ខាងមុខនេះ។

បើតាមលោក ហ្វៃ សំអាង តួអង្គព្រះអង្គម្ចាស់ វរ្ម័ន ទេវិន្ទ ទ្រង់គឺជាព្រះភាគិនេយ្យ របស់ព្រះបាទជ័យវរធន ទ្រង់ទើបតែយាងមកពីនគរចម្ប៉ា ដែល នៅពេលនោះនគរចម្ប៉ាកំពុងស្ថិតនៅជាចំណុះរបស់ចក្រភពខ្មែរ។ ទ្រង់មានព្រះទេពកោសល្យខ្ពស់ ខាងផ្នែកវិចិត្រករ ព្រះអង្គម្ចាស់ ទ្រង់បានជួបនឹង ព្រះធីតាអប្សរ ដែលជាតួអង្គ អប្សរា បង្កើតបានទៅជាឈុតឆាក ណែងណងហាក់បីដូចជា សង្គ្រាមលាជផ្ទុះនៅក្នងក្អម ឬក៏ពន្លឺកាំជ្រួចជះចោលរស្មីគួរ ឲ្យចង់គយគន់ជាពន់ពេក។

លោកថា ព្រះអង្គម្ចាស់ដែលមានព្រះរូបកាយសមសួនស្រស់សង្ហានេះត្រូវបានប្រគល់ជូន ទៅឲ្យតារាសម្តែង គឺលោកអេដវីន។ លោកបញ្ជាក់ថា លោកអេដវីន ធ្លាប់បានទទួលជោគជ័យនៅក្នុងរឿង កូនពស់កេងកង ដែលផលិតនៅឆ្នាំ ២០១៧ចាក់ផ្សាយនៅ ឆ្នាំ ២០១៨ បញ្ចប់ការផ្សាយ នៅដើមឆ្នាំ២០១៩។ មកលើកនេះជាមួយរូបរាងថ្មី ទេពកោសល្យ សម្ដែងពិតជាខុសប្លែកពីតួអង្គវេហា ។

ដោយឡែកសម្រាប់ឱកាសបានចូលប្រឡូកនៅក្នុងភាពយន្តជាថ្មីឡើងវិញនាពេលនេះលោក អេដ វីដ ក៏បានបង្ហោះសារតាមគណនេយ្យហ្វេសប៊ុកលោកថា ខ្ញុំសូមអរគុណ លោកគ្រូ Fay SamAng Fay SamAng ដែលផ្តល់កិត្តិយស អោយរូបខ្ញុំបាទមានវត្តមាន ក្នុងខ្សែរភាពយន្ត ប្រវត្តសាស្រ្តដ៏ធំមួយនេះ ប្រចាំឆ្នាំ 2023 ។

លោកថា ខ្ញុំមានអារម្មណ៌សប្បាយ រីករាយខ្លាំងមែនទែន ចំពោះឪកាសមួយនេះ ហើយខ្ញុំនឹងប្តេជ្ញាថានឹងធ្វើវាឲ្យល្អបំផុត អស់ពីសមត្តភាព សម្រាប់ការ វិលចូលសិល្បះ វិញរបស់រូបខ្ញុំបាទ ក៏ដូចជាសូមអរគុណ ដល់ពុកម៉ែបងប្អូន ដែរទន្ទឹងរង់ចាំ វត្តមានខ្ញុំបាទ វិលត្រឡប់ចូល វិស័យសិល្បះវិញ ជួបគ្នាឆាប់។

គួបញ្ចាក់ថា លោក អេដ វីន បានសម្រេចផ្អាក់ការងារសិល្បះមួយរយះកន្លងមកនេះ បន្ទាប់ពីលោកបានជួបរឿងរ៉ាវបញ្ហាចម្រូងចម្រាស់ក្នុងជីវិតស្នេហា រហូតធ្វើអោយលោកជាប់ទោសទណ្ឌផងដែរ។ យ៉ាងណាក្រោយមានការសម្របសម្រួល លោកក៏បានរួចខ្លួនឡើងវិញ ហើយលោកក៏បានរត់ទៅបួសក្នុងរយះពេលខ្លី ដើម្បីជម្រះរឿងអាក្រក់ទាំងឡាយ ដើម្បីកែខ្លួនជាមនុស្សថ្មីឡើងវិញនាពេលនេះ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×