Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទម្រាំបានទ្រនំធំ ហ៊ិន លីដា ឆ្លងកាត់ជាអ្នកចម្រៀងតាមហាងរាប់ឆ្នាំ និងជួបអស់ហើយរឿងស្លុតចិត្តពេលយប់

spot_img

ភ្នំពេញ ៖ ហ៊ិន លីដា បានលះបង់ច្រើនណាស់ នៅក្នុងវិស័យសិល្បៈ នាងខំដើរប្រឡងចម្រៀងតាំងពីនៅក្មេងៗ រត់ពីកំពង់ឆ្នាំង មកត្រេចចរលើដែនសិល្បៈ។ តារាស្រអែមរូបនេះ មុនពេលមានគេស្គាល់ បានដើរច្រៀង តាមហាង មានម្តាយជាអង្គរក្សហើយក៍ជួប បញ្ហាកន្លងមកដែរ ដូចជា ក្រុមបងតូចបងធំ ក្រុមចោរប្រដាប់អាវុធ អំឡុងពេលចប់ម៉ោងធ្វើការច្រៀងតាមហាង។ រូបភាពនេះ នាងនៅតែចងចាំ ហើយមកដល់ចំណុចមួយ ត្រូវបានខាងផលិតកម្មឡេង ណាវ៉ាត់ត្រា យកធ្វើជាតារាក្នុងទ្រនំនាង ទ្រាំមិនតិចឆ្នាំនោះទេ ទើបគេមើលឃើញ។

ហ៊ិន លីដា បានចូលប្រឡងចម្រៀងកាលនៅវ័យកុមារ នាទីផ្កាយរះក្នុងសួន បានចំណាត់ថ្នាក់លេខ១។ ក្រោយមកបានព្យាយាមដើរ លើដងវិថីសិល្បៈ ច្រៀងតាមហាង បានច្រើនឆ្នាំ ក៏សម្រេចប្រឡងចម្រៀង ធំមួយនៅហង្សមាស។ បើទោះជានាងសម្បូរបទពិសោធន៍ ជាជើងខ្លាំងតែហ៊ិន លីដា នៅតែមិនទាន់ធ្វើឲ្យគេមើលឃើញថា នាងជ្រកផលិតកម្មណាសោះ។

ចុងហ៊ិន លីដា បានក្លាយទៅជាតារាចម្រៀងចំណូលថ្មីរបស់Galaxy បន្ទាប់ពីផលិតកម្មថ្មី ចាយលុយធំនេះ បានប្រកាសរូបនាងជាផ្លូវការនៅថ្ងៃទី២៣ វិច្ឆិកា ធ្វើឲ្យFan របស់លីដា សាទរនាងគ្រប់គ្នា។នេះគឺជាការនាំចូល តារាស្រីមួយដួងទៀតរបស់Galaxy នៅរយៈពេលជាង២ឆ្នាំ ចុងក្រោយនេះដែលលីដាមាន សម្ថភាពមិនចាញ់ នាងតន់ ច័ន្ទសីម៉ា ជាតួឯករបស់ផលិតកម្ម នេះឡើយហេតុនេះហើយការ ប្រកួតប្រជែងច្បាស់ ជាកាន់តែក្ដៅគគុក ជាមិនខាន ព្រោះសីម៉ា ជិះសេះលែងដៃ២ឆ្នាំទៅហើយ បន្ទាប់ពីមានព័តមានថាផលិតកម្មជើងថ្មីនេះ បានដៅតារា ល្បី៣ដួងជាមុខសញ្ញា នៃការទិញចូលតែមិបានសម្រេចនោះគឺមាស សុខសោភា ,ពេជ្រ សោភា និង អ៊ីវ៉ា ។យ៉ាងណា គេចាំមើល ថាតើលីដា នឹងត្រូវបានថៅកែផ្ដល់ឱកាសឲ្យនាងបាន ច្រៀងជា ដៃគូជាមួយ កំពូលតារាចម្រៀង ព្រាប សុវត្ថិ និងលោកខេម ដែរឬយ៉ាងណា ខណៈដែលនាង ក៏ជាមិត្តភក្ដិជិតដិតរបស់សីម៉ា ហើយ ពួកគេថែមទាំងជាអតីតតារាចម្រៀងប្រចាំនៅហាងវី ហ្វេ្រនដូចគ្នាទៀតផង។

ហ៊ិនលីដា បានបង្ហោះសារថា «ទង្វើមិនមានភាពច្បាស់លាស់ បង្ហាញភាពស្និទ្ធស្នាលជាមួយគេទាំងដែលបងឃើញខ្ញុំឈរនៅត្រង់នេះ តើបងច្បាស់ហើយមែនទេ ? #ច្បាស់ឬនៅ? ពីនាងខ្ញុំ #ហ៊ិន_លីដា បទចម្រៀងដំបូងនៅក្នុងផលិតកម្ម Galaxy Navatra នាងខ្ញុំពិតជារីករាយនិងអរគុណយ៉ាងខ្លាំងសម្រាប់ការផ្តល់ឱកាសមួយនេះ មកកាន់នាងខ្ញុំ ហើយក៏អរគុណបងប្អូនដែលនៅតែគាំទ្រនាងខ្ញុំរហូតមក នាងខ្ញុំមានតែម្រាមដៃដប់អរគុណដល់បងប្អូនទាំងអស់គ្នាដែលនៅតែស្រលាញ់គាំទ្រដល់ក្មេងស្រីម្នាក់នេះ»។

នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្តីស្រឡាញ់ និង ការគាំទ្ររបស់ពុកមែមាមីងបងប្អូនទាំងអស់គ្នា នេះជាកម្លាំងចិត្តដ៏ធំរបស់នាងខ្ញុំ។

ហ៊ិន លីដា ជាអតីតបេក្ខភាពCambodian Idol រដូវកាលទី២ ដែលឈានទៅដល់វគ្គផ្ដាច់ ព្រ័ត្រតែនាងមិន អាច យកឈ្នះនាងឈិន ម៉ានិច្ច បានឡើយទើបធ្វើឲ្យខកខានចេញ មុខនៅហង្សមាសហើយច្រៀងនៅ ផលិតកម្មថ្មីៗ ដែលបទ ចម្រៀងរបស់នាងចេញតែនៅលើយូ ធូបនិងផេកប៉ុណ្ណោះ។ តារាចម្រៀងរូបនេះមានសំបុរខ្មៅស្រអែម ស្រស់និងឡើងគីឡូបន្ដិចតែ កាលពីចុងខែកក្កដាឆ្នាំ២០២១ លីដា ធ្លាប់ប្រាប់ថានាងបានបញ្ចុះទម្ងន់ បានដល់ទៅ១០ គីឡូឯណ្ណោះ ពោលគឺពី៦៥ មក៥៥គ.ក្រ។ ដោយឡែកសំបុររបស់នាងពេលនេះក៍មានការប្រែប្រួលដែរ គឺសភ្លឺថ្លានិងរលោងជាងមុន។ លីដាក៏ធ្លាប់បង្ហើបថានាងមានម្ចាស់ចិត្ត ទៅហើយតែមិនទាន់គិតគូដល់ រឿងរៀបការឡើយ។

មហាជនបានលើកឡើងថាប្រសិនបើហ៊ិន លីដា លេចធ្លោដូចនាងតន់ ច័ន្ទសីម៉ា នោះច្បាស់ជាទស្សនិកជនដាក់ បន្ទុកទៅលើហង្សមាសថែមទៀតជាមិនខានថាមើលរំលងតារាមានសម្ថភាពហើយGalaxy ចេះច្នៃពីដុំថ្មីទៅជាដុំពេជ្រ។ ប៉ុន្ដែអ្នកជំនាញសិល្បៈលោកនូ ស៊ឹប ធ្លាប់អះអាងថាតារាល្អយ៉ាងណាក៍ដោយបើ ផលិតកម្មគេមិនលើកពិបាក នឹងល្បីល្បាញណាស់។ គេចាំមើលថាលីដា ប្រជែងតំណែងតួឯកនៅGalaxy ឬមួយនាងព្រមធ្វើជាតួរងរបស់ នាង ច័ន្ទសី ម៉ា ?៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

spot_img
×