Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អើល​ទៀតហើយ! ហាង​ពេជ្រ​ដ៏​ធំ យីហោ «ព្រីនស៍​ដាយ​មិ​ន» ផ្លូវ​កម្ពុជាក្រោម រកស៊ី​បោកប្រាស់ ព្រោះ​ពេលយករបស់ទៅលក់វិញ ​ស្រាប់តែ…

spot_img

ថ្មីៗនេះ មានការភ្ញាក់ផ្អើលខ្លាំងទៀតហើយ ខណៈដែលហាងពេជ្រដ៏ធំមួយកន្លែង (មានទីតាំងស្ថិតនៅផ្លូវកម្ពុជាក្រោម បច្ចុប្បន្នបិទទ្វារ) យីហោ «ព្រីនស៍ ដាយមិន» មិននឹកស្មានថា គឺជាហាងលក់គ្រឿងអលង្ការពេជ្រក្លែងក្លាយបោកប្រាស់ ព្រោះថា នៅពេលអតិថិជន យករបស់ទៅលក់វិញ បែរជាឆ្លើយតបគ្រប់លេសដោះសារ ដើម្បីគេចវេសមិនជួបទទួលទិញ រហូតចុងក្រោយលុបផេកចោល ទូរស័ព្ទទាក់ទងលែងចូល និងបិទទ្វារហាងតែម្តង។

នេះបើតាមអតិថិជនម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Moni Leak បានបង្ហោះសារទាំងកំហឹង ទម្លាយចេញរឿងនេះ ដើម្បីឲ្យបងប្អូនដែលមិនទាន់រងគ្រោះ បានដឹងយ៉ាងដូច្នេះថា៖ «ថាមែនៗ យីថោកទាបចុងម្រាយហើយ វាដោះសារហូត សូមបងប្អូនជួយស៊ែរបន្តផង ដើម្បីអោយអ្នកដែលបានទិញនៅហាងមួយនេះគាត់បានដឹង ហើយនឹងកុំអោយវាទៅបោកណាបានទៀត សូមជួយស៊ែរអោយខាងសមត្ថកិច្ចគាត់ចុះត្រួតពិនិត្យនៅហាងមួយនេះផង។

គណនីខាងលើបន្តថា ក្នុងខែ8ឆ្នាំ2022ខ្ញុំបានទៅហាងវា តែឃើញបិទ ខ្ញុំក៏ខលតាមលេខទូរស័ព្ទ វាថាហាងវាបិទកំពុងជួសជុលតខ្សែភ្លើង វាថាខែ9ទើបរួច ដល់ខែ9ឆ្នាំ2022 ខ្ញុំទៅម្ដងទៀតវាថាសីសស្ទឹមវាខូចឆែកអត់ចេញ វាអោយខ្ញុំចាំរហូតដល់ខែ10ឆ្នាំ2022 ដល់ខែ10ឆ្នាំ2022 ខ្ញុំបានទៅម្ដងទៀត វាថាស៊ីសស្ទឹមឆែកអត់ឃើញលេខខ្ញុំទេ វាអោយខ្ញុំចាំរហូត តែខ្ញុំអត់ព្រម វាថាថៅកែវាទៅថៃទៅជូនបងប្អូនឈឺទាល់តែខែ11ថ្ងៃ30ទើបមកវិញ វាអោយកូនចៅវានិយាយរហូត តែអាថៅកែចុងម្រាយម៉ែវាហ្នឹង វាអត់មកដោះស្រាយអោយខ្ញុំទេ វាអោយខ្ញុំខែ12 ថ្ងៃ1 វាច្បាស់ហើយថាថៅកែវាមកពីថៃ ដែលជូនបងប្អូនឈឺហ្នឹង សង្ស័យម៉ែឪបងប្អូនវាងាប់អស់ហើយមើលទៅ ហើយវាអោយខ្ញុំទៅមិច បើឥលូវវាបិទហាងបាត់ហើយ ថោកទាបណាស់ មិនដឹងយាយមិចទេខ្ញុំដល់ចឹង ខ្ញុំមានវីដេអូ វាលេស10000000 លេសទីតាំងវានៅផ្លូវកម្ពុជាក្រោយ ឥលូវផេកវាឆែកលែងកើតហើយ ហើយលេខទូរស្ទព៌វាតេអត់ចូលទៀត ម៉ាពួកអានរកអស់នេះវើយ កាលដែលខ្ញុំទៅទិញ ខ្ញុំជួបមីកាធាត់ខ្មៅមួយហ្នឹង ពួកអាថោកអស់នេះ»។

ទន្ទឹមនឹងនេះផងដែរ គេក៏បានឃើញអតិថិជនម្នាក់ទៀត ដែលមានគណនីហ្វេសប៊ុកឈ្មោះ Pra Tha បានចែករំលែកឲ្យដឹងថា ហាងពេជ្រ «ព្រីនស៍ ដាយមិន» ពិតជាបោកប្រាស់មែន ព្រោះថាពេលនេះ បានប្តូរទៅទិញតាំងថ្មី ហើយថែមទាំងនិយាយមិនទទួលខុសត្រូវសោះឡើយ។ គណនីខាងលើ បានរៀបរាប់ឲ្យដឹងថា៖ «មានរឿងចង់ចែករំឡែកបងប្អូន ខ្ញុំបានទិញពេជ្រនៅហាងផ្លូវកម្ពុជាក្រោមឈ្មោះព្រិនណ៍ដាយមិនតែហាងនៅផ្លូវកម្ពុជាក្រោមនឹងបានបិទហេីយខ្ញុំក៏ជិះឃេីញហាងពេជ្រមួយកន្លែងទៀតមានឈ្មោះដូចគ្នាលេខទូស័ព្ទលក់ក្នុងវិក័យប័ត្រក៏ដូចគ្នាខ្ញុំក៏បានទៅហាងថ្មីនឹងសួរថាទទួលទិញវិញអត់គាត់បាននិយាយថាអត់ទិញទេ ព្រោះហាងចាស់ហ្នឹងអត់ពាក់ព័ន្ធនឹងហាងថ្មីគាត់ទេ ខ្ញុំក៏សួរវិញថាចុះមិចឃើញគេខំមិនថា ដូរម៉ូតពីហាងចាស់បាន មិចក៏លក់អត់ទទួលទិញវិញ ចឹងគាត់ថាចង់លក់ទៅលក់ហាងចាស់វិញទៅ អោយខ្ញុំលក់ហាងចាស់វិញមិច បើហាងចាស់បិទហើយហ្នឹង ទាំងដែលឈ្មោះហាងនិងលេខទូស័ព្ទក្នុងវិក័យបត្រ័ដូចគ្នាទាំងអស់ គ្រាន់តែខុសទីតាំងហ្នឹង តាមពិតថៅកែតែមួយទេ តែគាត់យកលេសមិនព្រមទិញចូល បើដូម៉ូតព្រម ហ្នឹងមានន័យថាមិច រកស៊ីបែបហ្នឹងបានតែម្តងទេ សូមបងប្អូនចាំឈ្មោះហាងហ្នឹងទុកផង កុំអោយជួបរឿងដូចខ្ញុំ ហួសចិត្តពេលជួបចឹង ព្រូនដាយមិន សុំជួយ share ផង កុំអោយចាញ់បោកហាងហ្នឹងទៀត»។

ទាក់ទងរឿងបោកនេះផងដែរ នៅពេលឃើញតម្លៃពេជ្រ ក្នុងវិកយបត្រ ៥ លី 1700$ អ្នកដែលធ្លាប់ទិញដូរពេជ្រពិត បាននាំគ្នាភ្ញាក់ផ្អើលថា តម្លៃអីក៏ថោកម៉េស ម៉ែអាណា​ ពេជ្រ5លី 1,700$ ខណៈអ្នកខ្លះសន្និដ្ឋានថា អាចជាពេជ្រចិញ្ចឹម មិនមែនពេជ្រធម្មជាតិ។

ទោះជាយ៉ាងណា ជាមួយគ្នានេះ ជនរងគ្រោះខាងលើ ដែលតំណាងឲ្យជនងរងគ្រោះដទៃទៀត ក៏សូមឲ្យសមត្ថកិច្ចពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងមានវិធានការផ្លូវច្បាប់ ចំពោះហាងពេជ្រនេះផង ដើម្បីកុំឲ្យបានដៃទៅបើកកន្លែងផ្សេង បន្តរកស៊ីបោកប្រាស់ប្រជាពលរដ្ឋខ្មែរ ដែលមិនទាន់រងគ្រោះទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×