Friday, December 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគារ​ថ្មី រួម​និង​សមិទ្ធផល​នានា មាន​តម្លៃ​ជិត ៨ ម៉ឺន​ដុល្លារ នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ ស្រុក​ចន្ទ្រា ត្រូវបាន​ធ្វើ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

​ស្វាយរៀង ៖ លោក​ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ជា​អ​ធីបតី​ភា​ពនៅ ក្នុង​ពិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ អគារ​ថ្មី​រួម​និង​សមិទ្ធផល​នានា របស់​មូលដ្ឋាន​កងរាជអាវុធហត្ថ ស្រុក​ចន្ទ្រា ក្នុង​ពិធី​នេះដែរ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​អាជ្ញាធរ​ដែនដី​រួម​និង​ស្ថាប័ន ដែល​មាន​ការពាក់ព័ន្ធ​ជា​ច្រើន​កុះករ​ផងដែរ ។

លោក​បាន​មានប្រសាសន៍ថា ៖ ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ធ្វើឲ្យ​ប្រទេស​មាន​សុខុ​ដុមនីយកម្ម​គ្រប់បែប​យ៉ាង មាន​សុខសន្តិភាព មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ដែល​ជា​ហេតុ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប មាន​ជីវភាព​ធូ​ធារ មាន​ការងារ​ធ្វើ មាន​រោងចក្រ សហគ្រាស មាន​កម្មករ​រាប់ម៉ឺន​នាក់ ។​

​លោក​ក៏​បាន​មាន​ប្រសា​ន៍​ដោយបាន ជំរុញ​ដល់​មន្ត្រី​ក្រោម​ឱវាទ​ត្រូវ​ខិតខំ​បំពេញ​តួនាទី និង​ភារកិច្ច​របស់​ខ្លួន ឲ្យ​សមស្រប​តាម​ឋានន្តរសក្តិ និង​បម្រើ​ប្រជា​ពល ការពារ​សន្តិសុខ សណ្តាប់​ឆ្នាប់ ជូន​ប្រជាពលរដ្ឋ ហើយ​ជៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ព្រោះ​យើង​ជា​មន្ត្រី​ត្រូវគោរព​ច្បាប់​ការងារ និង​ធ្វើ​ជា​គំរូ​ដល់​ពលរដ្ឋ និង​សង្គម ហើយ​ក្រុម​ការងារ​ត្រូវ​ចុះ​មូលដ្ឋាន​ឲ្យបាន​ញឹកញ​ប់ និង​ចូលរួម​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​នានា​ដែល​កើតមាន​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ប្រជាពលរដ្ឋ ។​

​លោក​បាន​បញ្ជាក់ថា ការ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នូវ​អគារ​ថ្មី របស់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ចន្ទ្រា​នាពេលនេះ គឺ​ដើម្បី​ឲ្យ​កងកម្លាំង​រប​ស់​យើង ទទួលបាន​នៅ​កន្លែងធ្វើការ​សាក​សម​ហើយ​សមិទ្ធផល​ដែល​មាន​ហើយ​ត្រូវ​ចេះ​ជួយ​ថែរក្សា​ឲ្យបាន​គង់វង្ស​យូរអង្វែង ដល់​អ្នកជំនាន់ក្រោយៗ​ទៀត ។​

​លោក សែ វុទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង ក៏​បាន​ថ្លែង​ទៀតថា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​ទៅ​បោះឆ្នោត នៅ​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ តាម​ការរៀបចំ​របស់ គ​.​ជ​.​ប និង​ចូលរួម​ថែរក្សា​សន្តិភាព​​ទាំងអស់គ្នា​៕ វ៉ៃកូ​

 

×