បាតុភូតធម្មជាតិមិនប្រក្រតី តែងកើតឡើងជាប្រចាំ មិនថាទីនោះទេ ។ បាតុភូតខ្លះ អាចបកស្រាយបានតាមបែបវិទ្យាសាស្ត្រ ប៉ុន្តែខ្លះទៀត នៅជាអាថ៌កំបាំងទាមទារពេលវេលាស្រាវជ្រាវ ។
នៅកន្លែងជាច្រើនលើពិភពលោក មានកើតឡើងនូវភ្លៀងត្រី មានន័យថាត្រីស្រស់ត្រូវបានធ្លាក់ចុះពីលើមេឃ ។ ជាអាទិ៍នៅ Tamti ប្រទេសម៉ិចស៊ីកូ កាលពីខែតុលា ឆ្នាំ ២០១៧កន្លងមក ។ មុននោះករណីស្រដៀងគ្នា ក៏មានកើតឡើងនៅអាមេរិក អូស្ត្រាលី ។ល។
អ្នកវិទ្យាសាស្ត្របកស្រាយបាតុភូតនោះដូចខាងក្រោម ៖
ព្យុះភាគច្រើនតែងអមជាមួយនូវខ្យល់កួចយ៉ាងខ្លាំង ។ នៅតាមផ្លូវគោចររបស់វា វានឹងកួចយកនូវអ្វីៗដែលស្ថិតនៅតាមផ្លូវនោះ ជាអាទិ៍ផ្ទះសម្បែង ដើមឈើ មនុស្ស សត្វ… ក៏ដូចជាត្រីនៅតាមបឹងទន្លេ និងរួមទាំងសមុទ្រផង ។
ក្នុងករណីនោះពពួកសត្វស្រាលៗដូចជាត្រី ឬកង្កែប ច្រើនត្រូវបានកួចឡើងលើយ៉ាងខ្ពស់ ហើយច្រានទៅកាន់ទីឆ្ងាយៗ ទើបធ្លាក់ចុះ ៕ សូយន