Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពុង​សំបូរ​លុយ​ផង ឥឡូវ​ស្គាល់​រសជាតិ​បា​ត់ ! សេវា​អូស​ឡាន​មធ្យម ងំ​ប្រេង​ហៀរ​ប្រឡាក់​ផ្លូវ តម្រូវ​ទូរ​ទាត់​សំណង​រហូតដល់​ទៅ…

spot_img

ពិតណាស់ ចាប់តាំងពីផ្លូវល្បឿនលឿន ត្រូវបានបើកឲ្យដំណើរការមក ឃើញថា ទទួលរងនូវការរិះគន់ជាហូរហែ ពីសំណាក់សាធារណជន ជាពិសេសខ្លាចបំផុតរឿងឡានខូចកណ្តាលផ្លូវ ត្រូវបង់ថ្លៃសេវាអូស និងការផាកពិន័យ ទៅលើករណីផ្សេងៗជាដើម ដែលធ្វើឲ្យអ្នកដំណើរដែលបើករថយន្តឡើងលើផ្លូវល្បឿនល្បឿនហើយ គឺដឹងតែបុកពោះមិនស្ទើរនោះទេ ខណៈពេលនេះ ល្បឿនក៏ត្រូវចាប់ទៀតផង។

ប៉ុន្តែ អ្វីៗដែលគ្រប់គ្នាមិននឹកស្មានដល់នោះ គឺថ្មីៗនេះ មានរឿងដ៏ភ្ញាក់ផ្អើលខ្លាំងទៀតហើយ ខណៈដែលម្ចាស់ឡានមួយបានបញ្ចេញឲ្យដឹងថា គាត់ត្រូវចំណាយលុយអស់ជិត ៨០ ម៉ឺនរៀល ដោយសារតែឡានខូចប្រអប់លេខ និងហៀរប្រេងប្រឡាក់ផ្លូវ។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Saodara Seng ជាម្ចាស់ឡាន បានបង្ហោះឲ្យឃើញក្រដាសវិក័យបត្រថ្លៃផាកពិន័យហៀរប្រេងប្រឡាក់ផ្លូវ អស់ 100$ និងសេវាអូសសរុប 83 $ ភ្ជាប់សារសម្តែងការហួសចិត្តថា៖ «ញាក់សាច់! ថ្មីចែស! គ្រាន់តែប្រេងម៉ាស៊ីនប្រឡាក់ផ្លូវ ក៏ត្រូវទទួលរងការទូទាត់សំណងដែរ ស្គាល់រសជាតិហើយ កំពុងសំបូរលុយផង»។

តែទទ្ទឹមនឹងម្ចាស់រថយន្តខាងលើ បានធ្វើការបង្ហោះរអ៊ូថា គ្រាន់តែប្រេងហៀរប៉ុណ្ណឹង ក្រុមហ៊ុនផាករហូត 100$ បែបនេះ ក៏មានមនុស្សមួយចំនួន បានលើកឡើងថា «ប្រេងម៉ាស៊ីន ប្រេងសាំង ម៉ាសូត ហៀរនៅលើផ្លូវកៅស៊ូ គឺប៉ះព៉ាល់ខ្លាំងទៅលើផ្លូវថ្នល់ វាអាចធ្វើឲ្យកៅស៊ូផ្លូវរលាយ និងធ្វើឲ្យផ្លូវរអិល ការសម្អាតក៏ពិបាកដែរ, មិនចង់អស់លុយច្រើន មានតែជិះផ្លូវចាស់វិញទៅ»។ តែទន្ទឹមនឹងលើកហេតុផលនេះ ក៏មានអ្នកសួរចាក់បណ្តោយថា «ចុះបើមានសត្វឆ្កែ និងគោដើរឆ្លងផ្លូវ ហើយបង្កគ្រោះថ្នាក់ និងខូចខាតដល់ម្ចាស់ឡាន តើក្រុមហ៊ុនសងសំណងវិញដែរអត់ ព្រោះអ្នកធ្វើដំណើរបង់លុយអោយស្របតាមតំលៃរបស់ក្រុមហ៊ុនត្រូវយក»។

តែយ៉ាងណា ម្ចាស់ឡាន ក៏សំណូមពរក្រុមហ៊ុន គួរមានការយោគយល់បន្ធូរបន្ថយតម្លៃបន្តិចទៅ កុំវាត់ឡើងផាកដល់ថ្នាក់ 100$ ព្រោះគ្មានអ្នកណាម្នាក់ចង់ឲ្យឡានខូច ត្រូវអស់ទាំងថ្លៃផាក និងថ្លៃអូសធ្ងន់បែបនេះនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×