Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ទើរ​មិន​គួរឲ្យ​ជឿ! ខំប្រឹង​រកស៊ី បើ​គិត​សល់​ខ្ទង់លាន​ដុល្លារ តែ​រយៈពេល​ខំ​ជាង១០ឆ្នាំ បែរ​សល់​សំបក​ខ្លួន ពេល​ដឹងការ​ពិត​ហួសចិត្ត…

spot_img

ទឹកចិត្តដ៏កម្ររបស់ស្ត្រីម្នាក់នៅក្នុងប្រទេសចិន ដែលសុខចិត្តទុកអនាគតខ្លួនឯងចោល បែរខំប្រឹងរកស៊ី ដើម្បីទិញផ្ទះ និងរថយន្ត ឱ្យប្អូនប្រុសរបស់នាង ដើម្បីឱ្យរូបគេរៀបការ បានបង្កឱ្យមានការជជែកវែកញែកយ៉ាងខ្លាំង នៅលើបណ្តាញសង្គមចិនដីគោក។

កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ គេហទំព័រ CTWANT បានរាយការណ៍ពីករណីស្ត្រីអាយុ ៣៣ ឆ្នាំម្នាក់ លក់បង្អែមនៅក្នុងខេត្ត Anhui ប្រទេសចិន ទោះបីជាហាងរបស់នាងលក់ដាច់ខ្លាំងដែលអាចរកប្រាក់ចំណូលបានរហូតដល់ 100,000 យន់ក្នុងមួយខែ (ស្មើជាង ១៣០០០ ដុល្លារ) ក៏ដោយ ប៉ុន្តែ​ ធាតុពិតនៃ​ការខិតខំ​ប្រឹងប្រែងរបស់នាង ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ដល់​ពេល​នេះ គឺនាង​គ្មាន​សល់ទ្រព្យ​សម្បត្តិ​អ្វីជាប់ខ្លួន​ឡើយ រួម​ទាំង​ផ្ទះ ឡាន និង​ប្រាក់​សន្សំ​ ហើយ​សូម្បីតែគ្មាន​អ្នក​ស្រលាញ់ទៀតផង ព្រោះ​លុយ​ទាំង​អស់​ដែល​បាន​មក​ពីកម្លាំង​ញើស​របស់​នាង គឺ​ប្រើ​ដើម្បី​ផ្គាប់​ចិត្តប្អូន​ប្រុសរបស់នាងប៉ុណ្ណោះ។

ត្រូវបានដឹងថា ខណៈពេលដែលការផ្តល់អាទិភាពដល់កូនប្រុសជាងកូនស្រី អាចបណ្តាលឱ្យកុមារមួយចំនួនតូច ស៊ូទ្រាំនឹងការលំអៀងរបស់ឪពុកម្តាយរបស់ពួកគេ។ ប៉ុន្តែ​សម្រាប់​ស្ត្រី​ម្នាក់​នេះ នាង​មិន​អី​ទេ​ជាមួយ​ការ​រស់នៅ​បែប​នេះ ហើយថែមទាំងនិយាយថា នាងតែងតែផ្តល់អាទិភាពដល់ប្អូនប្រុសរបស់នាងជានិច្ចទៀតផង។

តាំង​ពី​អាយុ​១៩​ឆ្នាំ បងស្រី​ម្នាក់​នេះ​បាន​រៀន​ធ្វើ​នំ​ មុន​ពេលឈាន​បើក​ហាង​មកទល់សព្វថ្ងៃនេះ។ នាង​ក្រោក​ពី​ម៉ោង ៤ និង ៣០ នាទី​ព្រឹក ដើម្បី​រៀបចំ​គ្រឿង​ផ្សំ និង​បើក​ហាង។ នាងនឹងរវល់ជាមួយការងាររហូតដល់ម៉ោង ១១ យប់ ទើបនាងអាចសម្រាកបាន។

ថ្វីត្បិតតែអាហារសម្រន់របស់នាងលក់ដាច់ខ្លាំង ដែលនាងធ្លាប់រកបាន 100,000 យន់ក្នុងមួយខែ ប៉ុន្តែឥឡូវនេះ ស្ត្រីវ័យ ៣៣ ឆ្នាំរូបនេះ នៅតែត្រូវរស់នៅតែម្នាក់ឯង ដោយ​គ្មាន​ផ្ទះ និង​រថយន្ត​ផ្ទាល់ខ្លួននោះទេ។ នាង​ក៏​គ្មាន​ប្រាក់​សន្សំ​ដែរ ហើយ​នាង​សូម្បីមិន​បាន​ប្តូរ​សម្លៀកបំពាក់ថ្មី ​អស់​រយៈពេល​ជិត​បួន​ឆ្នាំ​មក​ហើយផងដែរ។ ប៉ុន្តែ​នាង​បាន​ផ្តល់​លុយ​ដែលរកបាន ​ទៅ​ឪពុក​ម្តាយ​របស់​នាងទាំង​អស់ ដើម្បី​ចំណាយ​ទៅលើ​ប្អូន​ប្រុស​របស់​នាង។

លើសពីនេះ បងស្រីរូបនេះ ​បាន​បង្ហើប​ឲ្យដឹងថា រូបនាង​សុខចិត្ត​រៃអង្គាស​ប្រាក់​ដើម្បី​ទិញ​ផ្ទះ និង​រថយន្ត​ឲ្យ​ប្អូនប្រុស​ ហើយបន្ទាប់មក ទើបគិតគូរទិញផ្ទះតូចមួយសម្រាប់ខ្លួនអ្នកនៅពេលក្រោយ។ នាងក៏បានឲ្យដឹងទៀតថា សូម្បី​តែ​ហាង​លក់​នេះ ក៏នាង​បាន​ផ្ទេរ​ទាំង​អស់​ទៅ​ឲ្យ​ប្អូន​ប្រុស​របស់​នាងផងដែរ។ អាច​និយាយ​បាន​ថា ​អ្វី​គ្រប់​យ៉ាង​ដែល​នាង​មាន ​គឺ​ផ្តល់​ឲ្យ​ប្អូន​ប្រុស​របស់នាងទាំងអស់ មិនរក្សាទុកសម្រាប់ខ្លួនឯងនោះទេ។ នាងបន្ថែមថា «ខ្ញុំនឹងគិតពីខ្លួនឯង បន្ទាប់ពីប្អូនប្រុសរបស់ខ្ញុំរៀបការ។ ហើយពិធីមង្គលការរបស់ខ្ញុំអាចរង់ចាំសិនបាន អត់អីទេ!»។

តែទន្ទឹមនឹងលឺបែបនេះ អ្នកនិយមលេងអ៊ីនធឺណែត មានការភ្ញាក់ផ្អើល និងរិះគន់ចំពោះទង្វើលះបង់មិនគិតខ្លួនឯងរបស់នាង។ ទោះជាយ៉ាងណា នាងជ្រើសរើសមិនខ្វល់ ដោយថា សំខាន់ឃើញ​ប្អូន​ប្រុស​សប្បាយ​ចិត្ត ឪពុក​ម្ដាយ​ក៏​សប្បាយ​ចិត្ត។ ប៉ុន្តែ នាងក៏បានសារភាពថា នាងនៅតែព្រួយភ័យនៅថ្ងៃចូលឆ្នាំចិន ខណៈដែលសាច់ញាតិរបស់នាងតែងតែសួរនាងថាពេលណានាងនឹងរៀបការ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×