Friday, July 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងជើង ៖ “​បញ្ហា​ចាប់ជំរិត​ពលរដ្ឋ​ជប៉ុន ត្រូវបាន​ដោះស្រាយ​”

spot_img

​កាលពី​ថ្ងៃ​ទី ១៥ ខែមិថុនា ស្ថានីយ៍​វិទ្យុ​ព្យុង​យ៉ាង បាន​ផ្សាយ​ព័ត៌មាន​ថា បញ្ហា​ពលរដ្ឋ​ជប៉ុន ត្រូវ​ចាប់ជំរិត​នៅ​កូរ៉េ​ខាងជើង នា​អតីតកាល “​ធ្លាប់បាន​ដោះស្រាយ​រួចហើយ​”​។​

​សាច់ញាតិ​របស់​ជនរ​ង​គ្រោះ​ជប៉ុន​ដែល​បាត់​ខ្លួន ។​

​តាម​ទីភ្នាក់ងារ​ព័ត៌មាន Radio Press ដែល​មាន​ស្នាក់ការ​នៅ​តូ​ក្យូ បាន​ផ្សាយ​ថា នេះ​ជា​លើកដំបូង​ហើយ ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងជើង បាន​រំលឹក​ដល់​ទស្សនៈ​ផ្លូវការ​របស់​រដ្ឋាភិបាល គិត​ចាប់ពី​ក្រោយ​ជំនួប​កំពូល​រវាង​ប្រធានាធិបតី​អាមេរិក និង​មេដឹកនាំ​កូរ៉េខាងជើង ។​

​សេចក្តីប្រកាស​នេះ​បាន​ត្រូវ​លើកឡើង​ក្នុង​បរិបទ​ដែល​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe បាន​សម្តែង​សុ​ឆន្ទៈ​បាន​សម្តែង​ការចរចា​ជាមួយ​កូរ៉េខាងជើង ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ចាប់ជំរិត ។ Abe បាន​ទៅ​កាន់​អាមេរិក​ពីរលើក ដើម្បី​ស្នើសុំ​ឲ្យ​ប្រធានាធិបតី​ត្រាំ ពិភាក្សា​ជាមួយ​កូរ៉េខាងជើង ជុំវិញ​បញ្ហា​ដែល​ពលរដ្ឋ​ជប៉ុន​ត្រូវបាន​កូរ៉េខាងជើង​ចាប់ជំរិត​ក្នុង​អំឡុង​ទសវត្សរ៍​ទី ៧០-៨០ នៃ​សតវត្សរ៍​មុន​។ ក្នុង​ជំនួប​កំពូល​កន្លងមក​ប្រធានាធិបតី​ត្រាំ បាន​លើក​បញ្ហា​ចាប់ជំរិត​ពលរដ្ឋ​ជប៉ុន​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​គីម ជុង​អ៊ុន រួច​ហើយ​ដែរ ។​

​គួររំលឹកថា ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ថ្មីៗ​នេះ ក្រុង​ព្យុងយ៉ាង​តែង​បដិសេធ​ចំពោះ​កិច្ច​ប្រឹងប្រែង​របស់​ក្រុង​តូ​ក្យូ ដែល​សំណូមពរ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ជប៉ុន​ត្រូវ​ចាប់ជំរិត ប៉ុន្តែ​កូរ៉េខាងជើង បាន​ចាត់ទុកថា បញ្ហា​នេះ​ត្រូវបាន​ដោះស្រាយ​រួចហើយ ។ ក៏​ប៉ុន្តែ​ភាគី​ជប៉ុន បាន​រៀបចំ​បញ្ជីរាយនាម​ផ្លូវការ​រួម​មាន​ពលរដ្ឋ​ជប៉ុន ១៧​នាក់ ដែល​ត្រូវ​ចាប់ជំរិត ក៏​ដូចជា​ករណី​មន្ទិលសង្ស័យ​ផ្សេង​ទៀត​ជុំវិញ​បញ្ហា​ពលរដ្ឋ​ជប៉ុន​ត្រូវ​បាត់​ខ្លួន​នោះ ៕ សូ​យ​ន​

spot_img
×