Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ-សាំង គង់ គំរាមអ្នកកាសែតកុំឲ្យផ្សាយករណីប្រជាពលតរដ្ឋតវ៉ាជាមួយក្រុមហ៊ុន គង់ មាន ទៅចាប់ដីភ្នំដូងព្រះ

spot_img

ភ្នំពេញៈ ពិតជាខ្លាំង និងមិនធម្មតាមែន ! លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ និងលោកសាំង គង់ មន្ត្រីទីចាត់ការវិនិយោគខេត្ត តំណាងឲ្យក្រុមហ៊ុន គង់ មាន បានគម្រាមកំហែងអ្នកសារព័ត៌មានមិនឲ្យផ្សាយព័ត៌មានពីបាតុភាពមិនប្រក្រតីដែលប្រជាពលរដ្ឋតវ៉ា និងការប៉ះទង្គិចគ្នាជាមួយនឹងក្រុមហ៊ុន គង់ មាន ទៅចាប់ដីភ្នំដូងព្រះនៅក្រុងសិរីសោភ័ណ។

ការផ្ទុះការតវ៉ារបស់ប្រជាពលរដ្ឋបានកើតឡើងបន្ទាប់ពីមន្ត្រីថ្នាក់ដឹកនាំរដ្ឋបាលខេត្តបន្ទាយមានជ័យ រដ្ឋបាលក្រុងសិរីសោភ័ណ មន្ទីរបរិស្ថានខេត្ត មន្ទីររ៉ែនិងថាមពលខេត្ត មន្ទីររៀបចំដែនដី នគរូបនីយ៍សំណង និងសុរិយោដីខេត្ត ក្រុង និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត បានទៅពេលវាស់វែងចំណុចដីភ្នំដូងព្រះ ដើម្បីយកទៅឲ្យក្រុមហ៊ុន គង់ មាន របស់លោកសាំង គង់ ។

មន្ត្រីសាលាខេត្តបន្ទាយមានជ័យបានឲ្យដឹងថា លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំប្រធាន អនុប្រធានមន្ទីរបរិស្ថានខេត្ត មន្ទីររ៉ែនិងថាមពលខេត្ត មន្ត្រីសូរិយោដីខេត្ត អភិបាលរង នៃរដ្ឋបាលសាលាក្រុងសិរីសោភ័ណ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត រួមនឹងលោកសាំង គង់ មន្ត្រីទីចាត់ការវិនិយោគខេត្ត កាលពីថ្ងៃទី២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បាននាំគ្នាឡើងទៅវាស់វែងដីជើងភ្នំ ចង្កេះភ្នំនៃភ្នំដូងព្រះ ឲ្យបានត្រឹមត្រូវដើម្បីប្រគល់ទៅឲ្យក្រុមហ៊ុន គង់ មាន យកទៅវិនិយោគជារមណីយដ្ឋានទេសចរណ៍។ ប៉ុន្តែសកម្មភាពនេះ បានធ្វើឲ្យប្រជាពលរដ្ឋមានព្រួយបារម្ភនិងបាននាំគ្នាជំទាស់ប្រឆាំងតវ៉ា។

ប្រជាពលរដ្ឋបានអះអាងថា ក្រុមហ៊ុន គង់ មាន បានបង្កផលប៉ះពាល់និងរំលោភយកដីភោគ:របស់ពួកគាត់។
ចំណែកអ្នកសារព័ត៌មានដែលបានចុះទៅយកព័ត៌មាននៅកន្លែងកើតហេតុ ត្រូវបានលោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ និងលោកសាំង គង់ មន្ត្រីទីចាត់ការវិនិយោគខេត្ត តំណាងឲ្យក្រុមហ៊ុន គង់ មាន គំរាមកំហែងនិងហាមឃាត់មិនឲ្យផ្សាយព័ត៌មានទាក់ទងបាតុកម្មមិនប្រក្រតីនិងការតវ៉ារបស់ប្រជាពលរដ្ឋ។

លោក សាំង គង់ បានគម្រាមកំហែងអ្នកសារព័ត៌មានថា បើថតរូបនិងធ្វើការផ្សព្វផ្សាយព័ត៌មាននេះ នឹងមានបញ្ហា ។
រីឯលោកឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ បានដាក់សម្ពាធដល់អ្នកសារព័ត៌មានមិនឲ្យផ្សាយព័ត៌មានអំពីបាតុភាពមិនប្រក្រតីដែលប្រជាពលរដ្ឋតវ៉ាជាមួយនឹងក្រុមហ៊ុន គង់ មាន ទេ។ ដោយលោកបានអះអាងថា រដ្ឋបាលខេត្តបន្ទាយមានជ័យបានអនុញ្ញាត ឬសម្រេចប្រគល់ដីភ្នំដូងព្រះអោយក្រុមហ៊ុន គង់ មាន ធ្វើការអភិវឌ្ឍន៍ជារីសត។ ហើយករណីដែលមានប្រជាពលរដ្ឋតវ៉ាថា ប៉ះពាល់និងរំលោភយកដីពួកគាត់ អាជ្ញាធរនិងជំនាញនឹងពិនិត្យ ផ្ទៀងផ្ទាត់ ហើយដោះស្រាយជាក្រោយ ។

ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅជាប់ជើងភ្នំដូងព្រះក្នុងសង្កាត់អូរអំបិល និងក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បាននាំគ្នាតវ៉ាជាមួយនឹងក្រុមហ៊ុន គង់ មាន ដែលបានឡើងទៅចាប់ដីភ្នំដូងព្រះ។ ពូកគាត់កាន់កាប់ដីនៅជើងនិងចង្កេះភ្នំដូងព្រះ ហើយត្រូវបានក្រុមហ៊ុន គង់ មាន ជីកចូកកាយ ចាក់លុបប៉ះពាល់រំលោភយកដីរបស់ពួកគាត់ ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា ដីតំបន់ភ្នំដូងព្រះនេះ កាលពីជំនាន់លោកសួន បវរ ជាអភិបាលខេត្តបន្ទាយមានជ័យ ដែលបានគ្រោងយកទីតាំដីភ្នំព្រះនេះទំហំជាង ២០ហិចតា សំរាប់គម្រោងសាងសង់ស្តាត ដោយរដ្ឋបាលខេត្តបានប្រគល់អោយក្រុមហ៊ុនអ៊ី អិល អេច(ELH ) របស់លោក តាន់ គឹមហួត ធ្វើជាដៃគូអភិវឌ្ឍន៍ ដោយត្រួសត្រាយកាយពង្រាបភ្នំនិងចូកកាយដឹកដីចេញយកទៅលក់។ ប៉ុន្តែក្រៅពីកាយពង្រាប ចូលជីកដឹកដីរាប់រយពាន់ឡានលក់រួចហើយ គម្រោងសាងសង់ស្តាតខេត្ត អគារលេខាធិការដ្ឋាននៃគណ:កម្មាធិការខេត្តរៀបចំការបោះឆ្នោត ការសាងសង់មជ្ឈមណ្ឌលរដ្ឋបាលកីឡា អន្តេវាសិក ឬក្រុងរណបរផងនោះ បានក្ស័យធន៕ រក្សាសិទ្ធិដោយៈ CEN

spot_img
×