Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជន​ទំនើ​ង ធ្លាប់​ជាប់គុក ដែល​បង្ហោះ​សារ​ប្រមាថ​ព្រះមហាក្សត្រ​

​ភ្នំពេញ​៖ កម្លាំង​នគរបាល​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​បង្ហោះ​សារ​ប្រមាថ​ព្រះមហាក្សត្រ តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៑ុក នៅ​ល្ងាច​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៨​នេះ នៅ​សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ជននេះ​ធ្លាប់​ជាប់​ពន្ធនាគារ ដោយ​ប្រព្រឹត្ត​បទល្មើស​។​

​ជន​ទំនើង ដែល​បង្ហោះ​សារ​ប្រមាថ​លើ​ព្រះមហាក្សត្រ​នេះ ប្រើប្រាស់​គណនី​ហ្វេ​សប៊ុក​ឈ្មោះ “​អៀង ជលសា​” បាន​បង្ហោះ​សារ កាលពី​យប់​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ ដែលមាន​ខ្លឹមសា​ថា​”​អា​ស្តេច​អាចម៍ឆ្កែ​អី គ្មាន​ចេះ​អី​ម៉ា​បៀ​ក ទៅ​ងាប់​ទៅ​ហែង​”​។ ប្រតិបត្តិការ​តាម​ជន​ទំនើង នេះ ដោយ​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សហការ​ជាមួយ​កម្លាំង នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ស្នងការដ្ឋាន​ខេត្ត​ត្បូងឃ្មុំ និង​ស្នងការដ្ឋាន​ខេត្ត​ស្វាយរៀង ក្រោម​ការបញ្ជា​ផ្ទាល់​ពី នាយ​ឧត្តមសេនីយ៍ ឆៃ ស៊ីណា​រិទ្ធ អគ្គស្នងការ​នគរបាល​ជាតិ​ស្ដីទី​។​

​បើ​តាម​មន្ដ្រី​នគរបាល​ជាន់ខ្ពស់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បុគ្គល​ខាងលើនេះ ធ្លាប់​ទៅ​ធ្វើការ និង​រកស៊ី​នៅ​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ហើយក៏​ធ្លាប់​ជាប់​ពន្ធនាគារ​នៅ​ខេត្ត​បាត់ដំបង កាលពីពេល​កន្លង​ទៅ​ផងដែរ ក្រោយ​ប្រព្រឹត្ត​បទល្មើស​។​

​មន្ដ្រីនគរបាល បានឲ្យដឹងថា មុន​ឈានដល់​ការចាប់ខ្លួន កម្លាំង​នគរបាល​ជំនាញ បាន​ស្រាវជ្រាវ​តាមរយៈ​រូបថត​មួយ ដែល​ថត​នៅមុខ​សាលាស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ហើយ​កម្លាំង​ក៏​បាន​សហការ​គ្នា រវាង​កម្លាំង​នគរបាល​ខេត្ត​ត្បូងឃ្មុំ ខេត្ត​ស្វាយរៀង និង​រាជធានី​ភ្នំពេញ តាម​ចាប់បាន​។ ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ទៅ​សួរនាំ នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ក្រសួង​មហាផ្ទៃ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×