Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់ ពិតជា​មិនធម្មតា! កែ​រថយន្ត​តូ​យ៉ូ​តា ទៅជា Ferrari F430 ដូច​បេះ​ដាក់ សូម្បី​ស្លាក Logo តែ​ពេលនេះ ត្រូវ​ប្រឈមមុខ…

spot_img

ថ្មីៗនេះ បុរសអាយុ ២៦ ឆ្នាំម្នាក់ នៅក្នុងប្រទេសអូស្រ្តាលី ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំ និងបំពានពាណិជ្ជសញ្ញា បន្ទាប់ពីគេបានរកឃើញថា រថយន្ត Ferrari F430 ពណ៌ក្រហមរបស់គាត់ តាមពិតត្រូវបានកែប្រែពីរថយន្ត Toyota MR Coupé ប៉ុណ្ណោះ។

Ferrari F430 ពណ៌ក្រហមនេះ ដែលត្រូវបានរឹបអូសដោយភ្ញាក់ងារអនុវត្តច្បាប់អ៊ីតាលី Guardia di Finanza គឺមានរូបរាងដូចរបស់ដើម (Original) ស្ទើរទាំងស្រុង ចាប់ពីស្លាកសញ្ញាសេះហោះ ដៃចង្កូត យ៉ាន់ស្ព័រ ហ្វ្រាំងកាលីប័រ កញ្ចក់សងខាង និងចង្កៀងមុខម៉ាក Ferrari។

ដំបូងឡើយ គេមិនច្បាស់ថា តើម្ចាស់វ័យ ២៦ ឆ្នាំរូបនេះមានឯកសារដែលបញ្ជាក់ថា គាត់ជាម្ចាស់រថយន្ត Ferrari F430 ពិតប្រាកដដែរឬទេ។ ប៉ុន្តែប៉ូលីសបានហៅអ្នកជំនាញមកបញ្ជាក់ឱ្យប្រាកដ រហូត​ដល់​គេ​បាន​រក​ឃើញ​ថា ​រថយន្ត​នេះ​គឺជា​ Toyota MR Coupé ដែល​បាន​ប្តូរ​ទៅ​ជា​របស់​ដើមតែម្តង។

បើទោះនេះមិនមែនជាលើកទីមួយ ដែលនរណាម្នាក់បានប្រែក្លាយរថយន្តស្ព័រធម្មតាទៅជារថយន្តទំនើបក៏ដោយ ប៉ុន្តែ​នេះគឺជា​ករណី​ពិសេស ​បោកប្រាស់​កម្រិត​ខ្ពស់​។ ហើយអ្នកដែលកែរថយន្តនេះច្បាស់ជាមានជំនាញមិនគួរឱ្យជឿ។

ជាធម្មតា យើងអាចឃើញការប្រើប្រាស់ស៊ុមកាបូនសាមញ្ញជារូបរាង និងនិមិត្តសញ្ញាក្លែងក្លាយ។ ប៉ុន្តែបុរសម្នាក់នេះបានជ្រើសរើសផ្លាស់ប្តូរផ្នែកខាងក្រៅ និងខាងក្នុងឱ្យមើលទៅដូច Ferrari F430 ដែលត្រូវបានផលិតឡើងនៅចន្លោះឆ្នាំ ២០០៤ និង ២០០៩ ដោយផ្នែកខ្លះបានមកពី Ferraris ពិតប្រាកដ។ នេះធ្វើឱ្យពិបាកក្នុងការមើលស្គាល់ថា រថយន្តនេះគឺជារថយន្តតូយ៉ូតា។

ទោះយ៉ាងណា ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី បានរាយការណ៍ថា រថយន្តនេះត្រូវបានរឹបអូស រួម​ទាំង​ម្ចាស់​ខ្លួន​ផ្ទាល់ ក៏​ត្រូវ​បាន​ប្តឹង​ពី​បទ​ប្រើ​ប្រាស់​ពាណិជ្ជសញ្ញា​ដែល​បាន​ចុះ​បញ្ជី ​ដោយ​គ្មាន​ការ​អនុញ្ញាត។ ប៉ុន្តែ គេក៏​នៅ​មិន​ទាន់​ប្រាកដ​ថា​ ម្ចាស់រថយន្តនោះ​នឹង​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​នេះ ឬយ៉ាងណានោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×