Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ចេញពីកម្មវិធីជួបជុំមិត្តភ្តិ រួចត្រឡប់មកផ្ទះវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូទៅបុកបង្កាន់ដៃស្ពានអាកាស ៧មករា បណ្តាលឲ្យ…

spot_img

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិតនៅនិងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ខណៈពេលចេញពីកម្មវិធីជួបជុំជាមួយមិត្តភក្តិរួចជិះម៉ូតូត្រឡប់មកផ្ទះវិញ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ជិះទៅបុកបង្កាន់ដៃស្ពានអាកាស៧មករា បណ្ដាលឲ្យបោកក្បាលនឹងថ្នល់។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ចំណុចលើស្ពានអាកាស៧មករា ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោ រដ្ឋ មុនី បច្ចុប្បន្នស្នាក់ នៅម្តុំផ្សារទួលសង្កែ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់ឃើញបុរសរងគ្រោះម្នាក់ជិះម៉ូតូម៉ាកហុងដា click ពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 1HY-5390ជិះតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីរួចជិះឡើងតាមស្ពានអាកាស ៧មករា ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ខណៈពេលជិះមកដល់ចំណុចកើតហេតុខាងលើពុំដឹងថា មានបញ្ហាអ្វីនោះទេក៏បានរេចង្កូតជ្រុលទៅបុកនិងបង្កាន់ដៃស្ពានអាកាស ៧មករាយ៉ាងពេញទំហឹងបណ្ដាលឲ្យបុរសរងគ្រោះបោកក្បាលផ្ទប់នៅនឹងថ្នល់ស្លា.ប់មួយរំពេច ចំណែកឯម៉ូតូវិញខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ក្តោយមកក៏បានពលរដ្ឋជិះឆ្លងកាត់ទាក់ទង ទៅសមត្ថកិច្ចមូលដ្ឋានចុះមកទីតាំងកើតហេតុភ្លាមៗ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ ក៏បានចុះមកដល់រួចធ្វើកំណត់ហេតុ យកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រងចាំសាច់ញាតិមកទទួលបន្ទាប់មកក៏បាន
ធ្វើកំណត់ហេតុប្រគល់ ឱ្យក្នុងគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖​សា មេត

spot_img