Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់បើកម៉ូតូសណ្តោងរ៉ឺម៉ក ទៅយកពោតនៅផ្សារដើមគរ ត្រូវជនសង្ស័យឆ.ក់កាបូប បានសម្រេចអស់លុយជាន១លានរៀល

spot_img

ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូសណ្តោងរ៉ឺម៉កដឹកពោតចេញពីផ្សារជម្ពូវ័ន្ត ទៅយកពោតនៅផ្សារដើមគរ ជិះកាត់តាមផ្លូវ២១៧ ត្រូវបានជនសង្ស័យមានគ្នា៤នាក់ និងម៉ូតូ២គ្រឿងឆ.ក់យកកាបូបស្ពាយនៅនឹងខ្លួនបានសម្រេចរួចជិះរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងនៅវេលាម៉ោង ១១និង៥០នាទីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ក្បែរច្រកចូលប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី ២ ក្នុងសង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីបុរសរងគ្រោះមានឈ្មោះអឿន ចាន់ថេត អាយុ៣៥ឆ្នាំ បច្ចុប្បន្នស្នាក់នៅក្បែផ្សារដើមគរ បានរៀបរាប់ឲ្យដឹងថា មុនកើតហេតុដោយរូបគាត់បានបើកម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ចេញពីផ្សារជម្ពូវ័ន្តជិះកាត់តាមបណ្តោយផ្លូវ២១៧ ទិសដៅពីលិចមកកើតគោលបំណងទៅ ផ្សារដើមគរដើម្បីទៅយកពោត ខណៈពេលជិះមកដល់ចំណុចកើតហេតុ ក្បែរច្រកចូលប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យ ២ ស្រាប់តែលេចមុខជនសង្ស័យមានគ្នា៤នាក់ និងម៉ូតូ២គ្រឿងបានជិះមកពីក្រោយរួចឆ.ក់យកកាបូបដែលស្ពាយនៅនឹងខ្លួន បានសម្រេចបណ្តាលឲ្យទាក់ខ្សែកាបូបនៅនិងដៃរ៉ឺម៉កបណ្តាលឲ្យក្រឡាប់ផ្ងារជើង ចំណែកឯកាបូបវិញត្រូវបានជនសង្ស័យយកទៅបានសម្រេច រួចជិះរត់គេចខ្លួនភ្លាមនោះដែរ បុរសរងគ្រោះក៏បានស្រែកឲ្យអ្នកជិតខាងជួយផ្អើលដល់ពលរដ្ឋធ្វើដំណើរតាមផ្លូវ ជួយប្រដេញពីក្រោយតែយ៉ាងណាជនសង្ស័យបន្តល្បឿនជិះគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុខាងលើពុំមានសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ទីតាំងកន្លែងកើតហេតុ ជួយអន្តរាគមន៍នោះទេ ឃើញមានតែប្រជាពលរដ្ឋនិងអ្នកសារព័ត៌មាន រួចក៏បានពលរដ្ឋជូនបុរសរងគ្រោះ ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី ២ ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវបន្ត៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img
×