Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​ថ្មី​ក្តៅ​ទៀតហើយ! សេង សុ​ឃីម ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​លើ មាស នី​តា ក្រោយ​ជេ.រប្រ​មា.ថ​ខ្លួន​ធ្ងន់​ៗ ដោយសារតែ​រឿង​នេះ…

spot_img

ដូចដែលប្រិយមិត្តជាអ្នកតាមដានជីវិតឯកជនរបស់អ្នកសិល្បៈ បានជ្រាបរួចមកហើយថា ដំណឹងក្តៅៗក្រៅផ្លូវការនៃការចែកផ្លូវគ្នាតារាសម្តែង និងបង្ហាញម៉ូដមេម៉ាយកូនមួយ អ្នកនាង សេង សុឃីម និងនាយចឺម បានលេចចេញជាច្រើនសប្តាហ៍មកហើយ ខណៈមហាជនជាច្រើនគិតថា អាចអ្នកទាំងពីរគ្រាន់តែបង្កើតរឿងឲ្យអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ប៉ុណ្ណោះ។ ទោះជាយ៉ាងណា នៅពេលនេះ បានដឹងការពិតហើយ ដោយថ្មីៗនេះ ភាគីខាងស្រីអ្នកនាង សេង សុឃីម បានប្រកាសអំពីចំណងស្នេហ៍របស់ខ្លួន បានដើរដល់ផ្លូវបំបែកហើយ ខណៈនាយ ចឺម ដែលត្រូវបានចាត់ទុកជាកម្លោះសម្បូរស្នេហ៍ និងដូរដៃគូច្រើនជាងគេ ក៏ត្រូវបានលេចលឺមានអ្នកថ្មីទៀតផងដែរ។

ពិតណាស់ ក្រោយបែកពីអ្នកមេម៉ាយកូនមួយរូបស្រស់ នាយ ចឺម ក៏បានធ្វើឲ្យមហាជនចាប់ផ្តើមដាក់ការសង្ស័យថា រូបគេកំពុងមានទំនាក់ទំនងស្នេហាថ្មីជាមួយតារាចម្រៀងស្រីស្អាត មាស នីតា ព្រោះគេបានឃើញតាមរយៈវីដេអូ TikTok មាស នីតា បានហុចថ្ពាល់ឲ្យនាយ ចឺម ថើប យ៉ាងស្រួលប្រៀបដូចគូស្នេហ៍អ៊ីចឹង។ ហើយបន្ទាប់មក នីតា ក៏ឆ្លើយថា៖ «រឿងនេះខ្ញុំទុកឱ្យមហាជនជាអ្នកយល់ឃើញទៅ ថាទំនាក់ទំនងខ្ញុំជាមួយបង ចឺម គឺបែបម៉េចទៅចុះ»។

ប៉ុន្តែ មិនដឹងជាអ្នកនាង សេង សុឃីម ឲ្យអ្នកណាទៅចូលឆ្លើយតបផ្លែផ្កាដាក់ខ្លួន ឬយ៉ាងណាទេ ស្រាប់តែថ្មីៗនេះ តារាស្រីវ័យក្មេងនាង មាស នីតា បាន​ប្រើប្រាស់​ពាក្យ​សំដី​អសុរ​ស​មួយ​ចំនួន​ ជាមួយនឹង​ការ​ជេរ​ប្រមា​ថមកលើរូបនាងយ៉ាងធ្ងន់ៗតែម្តង នៅក្នុងគ្រុបអ្នកគាំទ្ររបស់ខ្លួន។

ក្រោយពីបានលឺបែបនេះ អ្នកនាង សេង សុឃីម ដែលបានអះអាងថា រូបនាងមិនដែលស្គាល់ មិនដែលប្រឡាក់មាត់ជាមួយ បានផ្ទុះកំហឹងយ៉ាងខ្លាំង និង​បង្ហោះសារនឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ​ទៅ​លើ​តារាចម្រៀង​ជើង​ថ្មី​រូបនេះ ដោយគ្មានការលើកលែកឲ្យដាច់ខាត។

ជាក់ស្តែង តារា​សម្តែង​មេម៉ាយ​កូន​១​សាច់​​សខ្ចី​នាង សេង សុ​ឃី​ម បានបង្ហោះវីដេអូសារសំឡេង មាស នីតា ជេរប្រមាថខ្លួន និងភ្ជាប់សំណេរព្រមានចាត់វិធានការយ៉ាងដូច្នេះថា៖ ដោយសារតែមានមហាជនខ្លះគាត់ថា អាចជាវិឌីអូកាត់តឬជាសារសម្លេងកាត់ តែលើកនេះខ្ញុំផ្ញើរជូនដល់មហាជនស្តាប់មើលទៅទាំងអស់គ្នានេះ ដែលជាភស្តុតាងដែលខ្ញុំទទួលបាន។ សូមមហាជនមើលនិងស្តាប់នៃការពិតរឿងនេះ ដែលទាំងខ្ញុំមិនដែលស្គាល់គាត់ និងមិនដែលធ្លាប់បញ្ហាអ្វីនឹងគាត់ទាល់សោះ។

នាងបន្ត​ថា៖ ខ្ញុំមិនងាយយំទេ តែស្តាប់ខ្ញុំហើយឈឺចិត្តណាស់ ព្រោះអ្នកឯងបានប្រមាថខ្ញុំមិនអស់ចិត្តហើយ មកប្រមាថម្តាយខ្ញុំដែលព្រះរបស់ខ្ញុំទៀត។ ថាតើគ្រួសារខ្ញុំបានប៉ះពាល់អ្វីដល់អ្នក? សម្រាប់រឿងប្រុសវិញ ខ្ញុំមិនដែលពាក់ព័ន្ធនឹងគ្នាតាំងពីបែកបញ្ចប់ដោយសន្តិវិធី ខ្ញុំរក្សាភាពជាស្រ្តីខ្មែរនិងក្នុងនាមជាម្តាយម្នាក់ មិនយកខ្លួនទៅដណ្តើមរបស់អ្នកណាឡើយ។ ទាំងខ្ញុំនិងម្តាយខ្ញុំ រងភាពប្រមាថនិងអយុត្តិធម៌យ៉ាងធ្ងន់ធ្ងរក្នុងឆាកជីវិតខ្ញុំបើគិតមកដល់នេះ ព្រោះមិនធ្លាប់ជួបរឿងបែបនេះពីមុនឡើយ។ ខ្ញុំសូមប្រកាសជាផ្លូវការ ខ្ញុំចាត់ការដោយផ្លូវច្បាប់ ដើម្បីរកភាពយុត្តិធម៌សម្រាប់ ខ្ញុំនិងគ្រួសារខ្ញុំ។ កូនស្រីសុំទោស ម៉ាក់ រឿងអតីតរបស់កូនបែរជាធ្វើឱ្យម៉ាក់ មករងភាពអាម៉ាស់បែបនេះ។

អ្នក​នាង សេង សុ​ឃី​ម បន្ថែម​ថា «​រាល់​សារ​សម្លេង រាល់​សម្លេង​របស់​អ្នក ខ្ញុំ​នឹង​ឲ្យ​អ្នក​ច្បាប់​ចាត់ការ ថ្ងៃស្អែក​ខ្ញុំ​មិន​ទទួល​ការ​លើកដៃ​សុំ​ទោស​ទេ វប្បធម៌​ដៀល​ជេរ​បស់​អ្នកមួយ​ចំនួន គឺ​ជេរ​ហើយ ចា​លើកដៃ​ឡាយ​សូមទោស មាន​អ្នក​អន្តរាគមន៍​គឺ​រួចខ្លួន ខ្ញុំ​ស្តាប់​ហើយ​មិន​ហូរ​ទឹកភ្នែក​ទេ ហើយ​រឿង​ដណ្តើម​ប្រុស​នេះ ខ្ញុំ​អត់​ទម្លាប់​ទេ​សូមទោស តែ​ខ្ញុំ​រក្សា​មារយាទ​ជា​ស្រី ដែល​មិន​ប្រើ​ភាសា​ជេរ​តាម​ហ្វេ​ស​ប៊ុ​ក ឬ​តិកតុក (​ហាម​សូមទោស​តាម Live ជួប​គ្នា​នៅ​តុលាការ​»​។

ជាការកត់សម្គាល់ គឺបន្ទាប់ពីបង្ហោះសារព្រមានចាត់វិធានការផ្លូវច្បាប់រួច អ្នកនាង សេង សុឃីម ក៏បានលាតត្រដាងឲ្យដឹងថា មាស នីតា ព្យាយាមឆាតមកសុំសម្រុះសម្រួលជាមួយនាង ដើម្បីបញ្ចប់រឿង។ ប៉ុន្តែ ត្រូវបាននាងឆ្លើយតបទៅវិញ មិនអាចទទួលយក និងសូម្បីម្រាមដៃ១០សុំទោសបានឡើយ ដោយនាង​នៅ​តែ​ប្រកាន់​ចំហ​រ​នឹង​ប្រើប្រាស់​វិធានការ​តាម​ផ្លូវច្បាប់​៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×