Sunday, December 10, 2023

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កែវ សុបញ្ញា ឆ្លើយតបការរិះគន់ រឿងចង់បានកូនទាំងមិនទាន់ចូលរោងការ

spot_img

ភ្នំពេញ ៖ តារាចម្រៀងនាង កែវ សុបញ្ញា បានធ្វើការឆ្លើយជាវិជ្ជមានទៅកាន់មហាជនមួយចំនួន ដែលធ្វើការរិះគន់មកលើរូបនាង ពាក់ព័ន្ធនឹងការប្រកាសចង់បានកូនទាំងខ្លួន មិនទាន់ចូលរោងការជាផ្លូវការនៅឡើយ។
តារាចម្រៀងក្នុងផលិតកម្មហង្សមាសរូបនេះ បានពន្យល់ថា បើទោះបីជានាង និងស្វាមីមិនទាន់រៀបចំពិធីមង្គលការ តាមគន្លោងប្រពៃណីក៏ដោយ ប៉ុន្តែពួកនាងបានចុះអ៊ីតាស៊ីវិល ត្រឹមត្រូវតាមច្បាប់រួចហើយ ខណៈពេលការចង់បានកូននាពេលក៏យយោងទៅលើបញ្ហាសុខភាពរបស់នាងផងដែរ។

កែវ សុបញ្ញា បានលើកឡើងថា និយាយពិត អ៊ីតាស៊ីវិលចុះរួចហើយតាំងពីភ្ជាប់ពាក្យភ្លាមៗ ក៏មិនបានខុសប្រពៃណីដែរ បាន20 តុ ជាមួយបងប្អូនអ្នកភូមិ ដែរតាស គ្រាន់តែមិនបានរៀបចំធំដុំដូចគេក៏ដាក់ភ្ជាប់ពាក្យសិនទៅព្រោះកាលនិងកូវីដ។

នាងបញ្ជាក់ថា អ្នកជំពាក់ចំណងដៃច្រើនណាស់ អត់ធ្វើធំមិនបានទេ បើរឿងកូនវិញគ្រោងចង់បានយូរហើយគ្រាន់តែ សុខភាពយើងនឹងវាមិនអំណោយផល។

ដោយឡែកតាមរយៈបទសម្ភាសន៍ ជាមួយនឹងសារព័ត៌មានក្នុងស្រុកមួយកាលពីពេលថ្មីៗនេះកែវ សុបញ្ញា បានអះអាងថានាងបានភ្ជាប់ពាក្យ ជាមួយបុរសម្នាក់កាលពីពេលកន្លងទៅ ដោយរៀបចំឡើងជាលក្ខណៈគ្រួសារធម្មតា ព្រោះកាលពីនាងបានភ្ជាប់ពាក្យនោះ គឺអំឡុងពេលកូវីដដូច្នេះ បានភ្ជាប់ពាក្យដោយគ្រាន់តែជាគ្រួសារ តែប៉ុណ្ណោះដោយពេលនោះមិនបានកៀរគរអ្នកសិល្បៈឲ្យចូលរួមកុះករនោះទេ ។

នាងបញ្ជាក់ថា បើទាក់ទងជាមួយការចង់បានកូនមុនពេលរៀបការដោយសារនាងមាន បញ្ហាសុខភាព ព្រោះតែនាងមានដុំម្យ៉ាងនៅក្នុងស្បូន ដូច្នេះប្រឈមនឹងបញ្ហាអត់កូនហេតុដូចនេះ ហើយទើបបានជានាងប្រញាប់ចង់បានកូនដូច្នេះ ។
បើតាមកែវសុបញ្ញាកន្លងមកនាងក៏ធ្លាប់មានម្តងដែរ ប៉ុន្តែវាមិននៅដែលធ្វើឲ្យនាងមានការសោកស្តាយជាពន់ពេក។
កែវ សុបញ្ញា បន្ថែមថា នាងក៏មិនចង់រំលងប្រពៃណីនោះដែរ ប៉ុន្តែដោយសារតែបញ្ហាសុខភាព ទើបនាងធ្វើដូច្នេះ ហេតុដូចនេះសូមអ្នកគ្រាំទ្រកុំធ្វើការ រិះគន់សម្រាប់រូបនាង ខណៈពេលនាងក៏គ្រោងរៀបចំមង្គលការនៅដើមឆ្នាំ ២០២៤ ខាងមុខនេះ ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×