Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះ​ថ្នាក់​ចរាចរ​ណ៍ ១៥ ថ្ងៃ ស្លាប់ ៦០ នាក់

spot_img

ភ្នំពេញ ៖ រយៈពេល១៥ថ្ងៃ ខែមិថុនា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១១៧លើក​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ ៦០ នាក់ របួសធ្ងន់ចំនួន ៨៣ នាក់ និងរបួសស្រាលចំនួន ៩៣ នាក់។

យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បាន​ឲ្យដឹងថា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាល​ឲ្យ​មនុស្សស្លាប់ ៧ នាក់, របួសធ្ងន់ ​៣ នាក់ និងរបួសស្រាល ៥ នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១០គ្រឿង រថយន្តតូច៥គ្រឿង រថយន្ដធុនធំ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនប្រកាន់ស្ដាំ, ប្រជែង, និងស្រវឹង៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×