ភ្នំពេញ ៖ មានការកត់សម្គាល់ជាខ្លាំងដោយសារ ម្ចាស់មកុដដែលជាជនជាតិកូរ៉េ បានតស៊ូជាមួយការគ្រងឈុតរាត្រីសមោល តែ១កំផ្លេទេតែ ទាក់ទាញ មិនធម្មតា ហើយឈ្នះបានមួយវគ្គទៅមួយវគ្គ។ ម្ល៉ោះហើយបានក្លាយជាការភ្ញាក់ផ្អើលមួយរបស់ មិត្តអ្នកតាមដាន ហើយចាត់ទុកថាជារ៉ូបនាំលាភតែម្តង និងនឹកស្មានមិនដល់ ដោយក្លាយជាឈុតស្អាត និងទាក់ទាញ រហូតឡើងគ្រងមកុដជាតួឯកឆ្នាំ២០២២នេះ។

ព្រឹត្តិការណ៍ប្រកួត បវរកញ្ញាភពផែនដីបាន បិទបញចប់ហើយ កាលពីពេលថ្មីៗនេះ ក្រោមការប្រកួតប្រជែងពីនារីដ៍ស្រស់ស្អាតជាច្រើនមកពី តំបន់នានាជុំវិញពិភពលោក ។ ឆ្លងកាត់ការប្រកួតជាច្រើនដំណាក់កាលឃើញថា ចុងក្រោយ បវរកញ្ញា សាច់ស មកពីប្រទេសកូរ៉ូខាងត្បូង មានវ័យឆ្លាតជាងគេ ត្រូវបានឈ្នះមកុដដ៍ពិសេសនេះសម្រាប់ឆ្នាំ២០២២ ។ ដោយម្ចាស់មកុដបានទៅកូរ៉េ លេខ២ អូស្ត្រាលី លេខ៣ កូឡុំប៊ី និងលេខ៤ ប្រទេសប៉ាឡេស្ទីន។

គេមិននឹកស្មានឡើយថា ខាងប្រទេសកូរ៉េ ខាងត្បូងអាចដណ្តើមយកមកុដ ដ៍ស្រស់ស្អាត និង មានតម្លៃ។ នេះជាប្រវត្តិសាស្ត្រថ្មីមួយទៀត របស់ប្រជាជាតិកូរ៉េ ដែលទទួលបានមុខមាត់សំខាន់ លំដាប់ពិភពលោក។អបអរសាទរ បវរកញ្ញាមកពីប្រទេសកូរ៉េខាងត្បូង បានឈ្នះមកុដនៃការប្រកួតបវរកញ្ញាផែនដី Miss Earth 2022។ បើទោះជាកម្ពុជា មិនបានចូលរួមប្រកួត ក៍យើងត្រេកអរដែល ប្រជាជនអាស៊ានបានឈ្នះ ហើយយើងនៅតែសង្ឃឹមថានាឆ្នាំក្រោយ យើងនិងមាបេក្ខភាពកម្ពុជាយើង បានចូលរួម ប្រកួតប្រជែង យកភាពលេចធ្លោ មិនត្រូវអាក់ខានដូចឆ្នាំនេះទៀត។ សូមចូលរួមលើកកម្ពស់វិស័យ បវរកញ្ញា នៅក្នុងស្រុកយើង ដើម្បីឲ្យកាន់តែទទួលបាន ភាពរីកចម្រើន៕ រក្សាសិទ្ធិដោយ ៖ ឧត្តម








