ទំព័រហ្វេសប៊ុកថៃ TV24 បានបង្ហោះរូបភាព និងវីដេអូឃ្លីប ជាបន្តបន្ទាប់នៅវេលាពាក់កណ្តាលអាធ្រាត ពោលគឺមុន និងឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២១០៨ ដោយបង្ហាញឲ្យឃើញលោក Thaksin Shinawatra និងអតីតនាយករដ្ឋមន្ត្រី Yingluck Shinawatra ខណៈកំពុងដើរក្នុងផ្សារទំនើបមួយកន្លែងនៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ។
រូបភាពចុងក្រោយបង្អស់នេះ បានបង្ហាញលោក Thaksin Shinawatra ដែលក៏ជាអតីតនាយករដ្ឋមន្ត្រីថៃ បានបង្ហាញទឹកមុខញញឹមយ៉ាងស្រស់ស្រាយ នៅក្នុងអំឡុងនៃវេលាសំរាកលំហែកាយជាមួយក្រុមគ្រួសាររបស់លោក នៅចុងសប្តាហ៍នេះ ក្នុងប្រទេសអង់គ្លេស ៕ ឧត្តម