Dailymail ដែលដកស្រង់ប្រភពព័ត៌មានពីមន្ត្រី Saudi Arabia មិនបញ្ចេញឈ្មោះឲ្យដឹងថា សរុបទ្រព្យសម្បត្តិរឹបអូសបានពីជនត្រូវចោទប្រកាន់ពុករលួយបានឡើងដល់ទៅ ៨០០ ប៊ីលានដុល្លារហើយ។ មុននោះ Saudi Arabia បានចាប់ខ្លួនព្រះអង្គម្ចាស់១១អង្គ និងអតីតរដ្ឋមន្ត្រី ៣៨នាក់ ក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយដឹកនាំដោយព្រះអង្គម្ចាស់ Mohammaed Bin Salman។
ប្រភពព័ត៌មានដដែលឲ្យដឹងបន្ថែមថា ចំនួនអ្នកចាប់ខ្លួនអាចនឹងបន្តកើនឡើង ជនល្បីល្បាញលេចធ្លោ១ចំនួនទៀត នឹងត្រូវនាំមកកាន់ “ទីភ្លឺ”។ អ្នកដែលត្រូវចាប់ខ្លួនសុទ្ធសឹងត្រូវបង្កកទ្រព្យសម្បត្តិ រួមទាំងគណនីយធនាគារព្រមទាំងអចលនទ្រព្យទាំងឡាយ។
ព្រះអង្គម្ចាស់ Mohammed Bin Salman
ក្នុងចំណោមអ្នកត្រូវចាប់ខ្លួននោះ គួរកត់សម្គាល់គឺមានព្រះអង្គម្ចាស់ Alwaleed Bin Talal ដែលជាអ្នកមានបំផុតនៅ Saudi Arabia ឲ្យដឹងថា រដ្ឋាភិបាលមានសិទ្ធិអំណាចរឹបអូសទ្រព្យសម្បត្តិ និងអចលនទ្រព្យណាៗទាំងអស់ដែលទាក់ទិនដល់អំពើពុករលួយ។ ប្រការនេះមានន័យថា ព្រះអង្គម្ចាស់ Alualeed នឹងបាត់បង់សណ្ឋាគារផ្កាយ៥ដ៏ល្បីល្បាញ Savong នៅក្រុងឡុងប្រទេសអង់គ្លេស។
តាមមជ្ឈដ្ឋានអ្នកវិភាគនេះប្រព្រឹត្តការណ៍ខាងលើ ត្រូវការចាត់ទុកជាយុទ្ធនាការបោសសំអាតសំដៅលើសាច់ញាតិរាជវង្ស និងមន្ត្រីកំពូលៗធំបំផុត ក្នុងប្រវត្តិសាស្ត្រ Saudi Arabia ជំនាន់ទំនើបនេះ។ តាមរយៈយុទ្ធនាការនេះដែរព្រះអង្គម្ចាស់ Mohammed Bin Salman កំពុងប្រមូលផ្តុំអំណាចដល់ថ្នាក់ពុំធ្លាប់មានលើ ទឹកដីនេះ។ បច្ចុប្បន្នមានរាជវង្សសានុវង្សជាច្រើនចង់ចាកចេញពីមាតុភូមិ ទោះបីពួកគេត្រូវបានហាមឃាត់ការចេញទៅកាន់ប្រទេសក្រៅ នៅអំឡុងពេលនេះ។
ក្រោយព្រឹត្តិការណ៍នេះដែរ ក៏ធ្វើឲ្យអ្នកវិនិយោគ មានការព្រួយបារម្ភ ប៉ុន្តែក្រសួងព័ត៌មាន Saudi Arabia បានអះអាងបញ្ជាក់ប្រាប់វិនិយោគគិនថា យុទ្ធនាការបោសសំអាតនេះ ពុំជះឥទ្ធិពលអ្វីដល់កិច្ចការជំនួញទេ៕ សូយន