Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វីដេអូ​ដ៏​រំជួលចិត្ត! កម្មករ​រាប់ពាន់​នាក់ ចាកចេញ​ពី​កន្លែង​ធ្វើការ​ជិត២០ឆ្នាំ ថ្ងៃ​ចុងក្រោយ​ទាំង​ទឹកភ្នែក ដោយសារតែ​ក្រុមហ៊ុន…

spot_img

យោងតាមការប្រកាសរបស់ក្រុមហ៊ុន Ty Hung បានឲ្យដឹងថា ដោយសារឥទ្ធិពលសេដ្ឋកិច្ចពិភពលោក ដៃគូរប្រឈមនឹងការលំបាក ក្រុមហ៊ុនគ្មានការបញ្ជាទិញ គ្មានការងារធ្វើសម្រាប់កម្មករ ហេតុនេះ ក្រុមហ៊ុន​ក៏សម្រេចចិត្ត​​ឲ្យ​កម្មករជិត ១២០០ ​នាក់ ​ឈប់​សម្រាកត្រឹម​ចុង​ឆ្នាំ​នេះ។

ជូតទឹកភ្នែកបណ្តើរ ខណៈចាកចេញពីក្រុមហ៊ុន អ្នកស្រី Nguyen Thi អាយុ ៤០ ឆ្នាំ (មកពីស្រុក Cao Lanh ខេត្ត Dong Thap) បាននិយាយថា អស់រយៈពេល ១៦ ឆ្នាំ ហើយ ដែលគាត់បានធ្វើការនៅក្នុងក្រុមហ៊ុននេះ។ អ្នកស្រីមិនដែលគិតថាថ្ងៃណាមួយនឹងចូលនិវត្តន៍ទេ តែពេលវេលាសម្រាកនេះ គឺពិតជានឹកស្មានមិនដល់ខ្លាំងណាស់។

ស្រ្តីវ័យ ៥២ ឆ្នាំ រូបនេះបន្តថា «​ពិតជាគួរ​ឲ្យ​សោកស្ដាយណាស់ ប៉ុន្តែ​ ដោយសារឥឡូវនេះ ​ក្រុមហ៊ុន​មិន​មាន​ការ​បញ្ជា​ទិញ។ ថ្ងៃ​នេះ​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ការងារ ដែលខ្ញុំ និងកម្មកររាប់ពាន់នាក់ផ្សេងទៀត នឹង​ត្រូវ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ប៉ុន្តែ មិនដឹង​អាច​រក​ការងារបាន​ធ្វើ​​ទៀត ឬយ៉ាងណានោះ​ទេ។

អ្នកស្រី Dang Thi Huong អាយុ ៥១ឆ្នាំ (មកពីខេត្ត Nghe An) ដែលក៏ធ្វើការជាមួយក្រុមហ៊ុនអស់រយៈពេល ១៧ ឆ្នាំ ដែលបានត្រឹមតែគ្រវីក្បាលយ៉ាងជូរចត់ បណ្តើរកង់ចាស់ចេញពីក្រុមហ៊ុន ជាមួយសំបកកំប៉ុង បាននិយាយថា «មុនពេលចាកចេញ កម្មករម្នាក់ៗយំយ៉ាងសោកសៅ បន្ទាប់បាត់បង់ការងារ ដែលធ្វើឲ្យគ្រប់គ្នាបាក់ទឹកចិត្តយ៉ាងខ្លាំង ជីវិតពេលនេះពិតជាលំបាកហើយ ខ្ញុំវិលត្រឡប់ទៅផ្ទះវិញ ដោយមិន​ដឹង​ថា​នឹង​ធ្វើ​អ្វី​នៅ​ថ្ងៃ​ស្អែកទេ»។

អ្នកស្រី Huong បន្តថា តែបើទោះលំបាកយ៉ាងណា ហើយឆ្នាំថ្មីនេះ គេមិនទទួលយកមនុស្សថ្មីចូលធ្វើការ ខ្ញុំប្រហែលទទួលឆ្នោតលក់ហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×