Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុនផ្តល់ថវិកា ១៧១,៦៤១ ដុល្លារអាមេរិក សម្រាប់ការសាងសង់អគារសិក្សានៅសាលាមត្តេយ្យសិក្សា និងអនុវិទ្យាល័យ

spot_img

ភ្នំពេញ ៖ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ បានចេញប្រកាសព័ត៌មានថា រដ្ឋាភិបាលជប៉ុន បានឯកភាពផ្ដល់ថវិកាសរុបចំនួន ១៧១,៦៤១ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខ មនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ)។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ដោយលោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង អ្នក តំណាងស្ថាប័នទទួលជំនួយទាំងពីរ ដើម្បីអនុវត្តគម្រោងដូចតទៅ៖

១.គម្រោងសាងសង់អគារសិក្សានៅសាលាមត្តេយ្យសិក្សាបណ្តុះកុមារក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង (ថវិកាចំនួន ៧៩,៤៦៥ ដុល្លារអាមេរិក) សា្ថប័នទទួលជំនួយ៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង

ក្នុងគម្រោងនេះ អគារមត្តេយ្យសិក្សាចំនួន១ខ្នង ២បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹម មត្តេយ្យសិក្សា បង្គន់អនាម័យចំនួន១ខ្នង ២បន្ទប់ និងកន្លែងលាងដៃចំនួន១ នឹងត្រូវបានសាងសង់ នៅសាលាមត្តេយ្យសិក្សាបណ្តុះកុមារ ក្នុងខេត្តបាត់ដំបង។ ជាមួយគ្នានេះដែរ របងនិងខ្លោងទ្វារ សាលាមត្តេយ្យសិក្សា – សម្ភារៈសួនកុមារ និងស៊ីទែនទឹកចំនួន១ នឹងត្រូវបានដំឡើង ហើយទីធ្ល សាលាមត្តេយ្យសិក្សាមួយផ្នែកនឹងត្រូវបានចាក់សាប។ នៅសាលាមត្តេយ្យសិក្សានេះ សិស្សដែល មានអាយុពី៣ ទៅ៥ឆ្នាំ សិក្សានៅក្នុងបន្ទប់រៀនដែលមានសិស្សច្រើនកកកុញ ដោយសារកង្វះខាត ហេដ្ឋារចនាសម្ព័ន្ធសាលារៀន ដែលអាចបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានដល់ការគ្រប់គ្រងថ្នាក់ រៀន និងការលើកទឹកចិត្តក្នុងការសិក្សា។ យើងរំពឹងថាគម្រោងនេះនឹងផ្ដល់អត្ថប្រយោជន៍ដល់សិស្ស មត្តេយ្យចំនួន ១០០នាក់ និងគ្រូបង្រៀនចំនួន ៥នាក់ តាមរយៈការកែលម្អបរិស្ថានសិក្សា និងគុណភាព នៃការអប់រំ។

២.គម្រោងសាងសង់អគារសិក្សានៅអនុវិទ្យាល័យតានីក្នុងស្រុកស្រែអំបិល ខេត្តកោះកុង (ថវិកាចំនួន ៩២,១៧៦ ដុល្លារអាមេរិក)
ស្ថាប័នទទួលជំនួយ៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង

ក្នុងគម្រោងនេះ អគារសិក្សាចំនួន១ខ្នង ៥បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹមសាលារៀន បង្គន់អនាម័យចំនួន១ខ្នង ៤បន្ទប់ និងអណ្ដូងទឹកចំនួន១ នឹងត្រូវបានសាងសង់នៅអនុវិទ្យាល័យ តានី ក្នុងខេត្តកោះកុង។ បច្ចុប្បន្ននេះ សិស្សានុសិស្សនៅសាលានេះជួបការលំបាកក្នុងការសិក្សា ដោយសារអគារសិក្សាឈើចាស់ និងគ្រឿងសង្ហារឹម មានសភាពទ្រុឌទ្រោម។ គម្រោងនេះមាន គោលបំណងនាំមកនូវបរិស្ថានសិក្សាដែលមានសុវត្ថិភាព និងផាសុកភាពជាងមុន ហើយយើងរំពឹង ថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សសរុបចំនួន ៧២នាក់ និងគ្រូបង្រៀនចំនួន ៧នាក់ តាមរយៈការកែលម្អគុណភាពនៃការអប់រំ។

ជំនួយឥតសំណងគូសាណូណ៏របស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាម កម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្ដល់ថវិកា ជាង៦៥លានដុល្លារអាមេរិកដល់អាជ្ញាធរ មូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណ ចំនួន៦៦៥គម្រោងនៅទូទាំង ប្រទេសកម្ពុជា។

លោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា “ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយសង្កេតឃើញថា នាពេលថ្មីៗនេះ ប្រទេសកម្ពុជា បាននិងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ទោះជាយ៉ាងណា ខ្ញុំក៏ទទួលស្គាល់ថា នៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវ ដោះស្រាយ ដើម្បីលើកកម្ពស់គុណភាព នៃជីវភាពរស់នៅរបស់ប្រជាជន។ ជប៉ុននឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ តាមរយៈគ្រោងការណ៍សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ផ្សេងៗ រួម ទាំង “គូសាណូណិ” ផងដែរ”៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×