Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អុញ​នោះ! ដៀ.ល​គេ​សុទ្ធតែ​មេម៉ា​យ ស្រាប់តែ សេង សុ​ឃីម ហែ.ក​ទម្លា.យ តាមពិត មាស នី​តា មានកូន២ហើយ សព្វថ្ងៃ​កំពុង​នៅជា​មួយ…

spot_img

ដូចដែលប្រិយមិត្តបានដឹងហើយ តារាចម្រៀងស្រី មាស នីតា ត្រូវបានមហាជនរិះគន់ចាស់ៗដៃ បន្ទាប់ពីបែកធ្លាយសារសំឡេងក្នុងគ្រុមគាំទ្ររបស់ខ្លួន បានប្រើពាក្យសម្តីដ៏អសុរសធ្ងន់ៗ ទៅលើអ្នកមេម៉ាយកូន១សាច់សខ្ចី អ្នកនាង សេង សុឃីម អតីតសង្សារនាយ ចឺម ដែលទើបចែកផ្លូវគ្នា កាលពីពេលកន្លងទៅថ្មីៗនេះ។

ពិតណាស់ តាមរយៈសារសំឡេងក្នុងវីដេអូឆាត នោះការចេញមកជេរប្រមាថធ្ងន់ៗនេះ គឺដោយសារ មាស នីតា ឆេះដុំខ្លាំងទៅនឹងអាខោនមួយដែលចោទថាជាកូនចៅរបស់ សេង សុឃីម និងសន្មត់ថា មេ ឃីម ជាអ្នកបង្គាប់ឲ្យផ្លែផ្កា និយាយបញ្ឆិតបញ្ឈៀងមកលើខ្លួន ទំនងពាក់ព័ន្ធរឿងទំនាក់ទំនងស្នេហាជាមួយនាយ ចឺម។

ទោះជាយ៉ាងណា ក្រោយប្រើពាក្យសម្តីជេរប្រមាថបែបនេះ អ្នកនាង សេង សុឃីម បានផ្ទុះកំហឹងយ៉ាងខ្លាំង និងបង្ហោះសារព្រមានចាត់វិធានការតាមផ្លូវច្បាប់ ទៅលើតារាចម្រៀងស្រី មាស នីតា ក្តៅៗតែម្តង។ តែពេលឃើញ សេង សុឃីម បញ្ជាក់ក្តែងៗនឹងអនុវត្តតាមផ្លូវច្បាប់ ស្រាប់តែតារាចម្រៀងស្រីរូបនេះ បានឆាតទៅសុំសម្រួល ប៉ុន្តែ ពុំត្រូវបានអ្នកនាង សេង សុឃីម ទទួលយកពាក្យសុំទោសនេះបានឡើយ ដោយនៅតែប្រកាន់ជំហរជួបគ្នានៅតុលាការឆាប់ៗ។

តែអ្វីដែលភ្ញាក់ផ្អើលខ្លាំងនោះ គឺទន្ទឹមនឹងប្រកាសជួបគ្នានៅតុលាការ និងជាការឆ្លើយតបទៅនឹងសម្តីជេរដៀលមកលើរូបនាង សុទ្ធតែស្រីមេម៉ាយ សាច់សដូចសំឡី តែមាយាទអន់ជាដើម ស្រាប់តែ សេង សុឃីម អត់ទ្រាំពុំបានក៏ទម្លាយឲ្យមហាជនបានដឹងថា មាស នីតា តាមពិតមានកូនៗចំនួន ២ នាក់រួចមកហើយ សព្វថ្ងៃកំពុងតែរស់នៅជាមួយយាយ នៅក្នុងខេត្តកំពត។

ជាក់ស្តែង អ្នកនាង សេង សុឃីម បានរៀបរាប់ទម្លាយឲ្យដឹងបែបនេះថា៖ «ដៀលគេមេម៉ាយកប់ៗមាត់ ច្បាស់នៅថាខ្លួនឯងក្រមុំ ខ្ញុំមិនបង្ហាញព្រោះអាណិតក្មេងតូចពីរអ្នកនិងម្តាយអ្នក ខ្ញុំក៏មានកូនប្រុសម្នាក់ដែលខ្ញុំឃើញទង្វើអ្នកហើយ មិនយាយថាម៉េច តែអ្នកជេរម្តាយខ្ញុំនិងខ្ញុំកប់ៗមាត់….»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×