Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅកម្ពុជាបច្ចុប្បន្ន មានករណីថ្មីឆ្លងមេរោគអេដស៍ យ៉ាងហោច០៣នាក់ក្នុងមួយថ្ងៃ ខណៈអ្នកជំងឺចំនួន ៦៣ ១២៩ នាក់ កំពុងទទួលការព្យាបាល ដោយឱសថប្រឆាំងមេរោគអេដេស៍

spot_img

ភ្នំពេញ ៖ នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ នៅមុខអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបើកយុទ្ធនាការអប់រំផ្សព្វផ្សាយដល់សារធារណៈជនតាមរយៈការប្រគំតន្រ្តី ដែលមានអ្នកកំប្លែង ពិធីករ…មានសំណួរ-ចម្លើយ ដល់ប្រជាពលរដ្ឋទូទៅ ពិសេសយុវជន ដោយផ្តោតលើបញ្ហាអេដស៍ កាមរោគ..) ដើម្បីជាសាររំលឹក ឱ្យមានការចូលរួមទាំងអស់គ្នាប្រយុទ្ធនឹងការឆ្លងរាលដាលមេរោគអេដស៍ក្នុង ឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍។

គួររំលឹកថា ឆ្នាំ១៩៨១ ពិភពលោកបានប្រឈមនឹងមេរោគអេដស៍ជាលើកដំបូង។ ជាបន្តបន្ទាប់ មេរោគអេដស៍ បានចាប់ផ្តើមឆ្លងរាលដាល ហើយបានឆ្លងរាតត្បាតទៅមនុស្សគ្រប់ស្រទាប់ គ្រប់ទីកន្លែងទូទាំងពិភពលោក។

ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវបានប្រារព្ធឡើងជាលើកដំបូង នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ១៩៨៨ ដើម្បីរួបរួមគ្នាប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺអេដស៍ និងចងចាំអ្នកជំងឺស្លាប់បាត់បង់ជីវិតដោយសារជំងឺអេដស៍។

មេរោគអេដស៍នៅតែបន្តជាបញ្ហាសុខភាពសាធារណៈដ៏ធំរបស់ពិភពលោក ដោយបានឆក់យកជីវិតមនុស្ស 40.1 លាននាក់ រហូតមកដល់ពេលនេះ។
នៅឆ្នាំ 2021 មនុស្សប្រហែល 650 000 បានស្លាប់ដោយសារមូលហេតុទាក់ទងនឹងមេរោគអេដស៍នៅទូទាំងពិភពលោក។ មានមនុស្សប្រហែល 38.4 លាននាក់ កំពុងរស់នៅជាមួយមេរោគអេដស៍ (PLHIV) នៅចុងឆ្នាំ 2021 ជាមួយនឹងមនុស្ស 1.5 លាននាក់ បានឆ្លងមេរោគអេដស៍ថ្មីនៅឆ្នាំ 2021 នៅទូទាំងពិភពលោក។

នៅព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នមានករណីថ្មីឆ្លងមេរោគអេដស៍យ៉ាងហោច០៣នាក់ក្នុងមួយថ្ងៃ។ ទូទាំងប្រទេស មានអ្នកជំងឺកំពុងទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដេស៍ចំនួន ៦៣ ១២៩ នាក់។

រាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកការងារប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា ជាអាទិភាពខ្ពស់របស់រាជរដ្ឋាភិបាល ដូច មានចែងនៅក្នុងផែនការយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ជាពិសេស គឺកម្ពុជាបានបង្ហាញច្បាស់ពីការប្តេជ្ញាចិត្ត ក្នុងការលុបបំបាត់អេដស៍នៅឆ្នាំ២០២៥ ។

សូមបងប្អូនដែលសង្ស័យថាបានឆ្លងមេរោគអេដស៍ សូមឆាប់មកទទួលសេវាធ្វើតេស្តរកមេរោគអេដស៍ ដើម្បីឆាប់បានទទួលការព្យាបាល ថែទាំ និងរក្សាសុខភាពបានល្អ ដើម្បីសុភមង្គលគ្រួសារ និងសង្គមជាតិយើង។
ការធ្វើតេស្តរកមេរោគអេដស៍ និងព្យាបាលជំងឺអេដស៍ នៅមន្ទីរពេទ្យរដ្ឋ គឺឥតគិតប្រាក់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×