ព្រះមហាក្សត្រប៊ុយណេ Hassanal Bolkiah បានអង្គុយនៅក្នុងបន្ទប់បញ្ជាយន្តហោះ ផ្នែកខាងឆ្វេង -អាចជាមេបញ្ជាការហោះហើរ ក្នុងដំណើរឆ្ពោះទៅកាន់ទីក្រុង Danang Veitnam ដើម្បីចូលរួមប្រជុំ APEC កាលពីល្ងាចថ្ងៃទី ៩/១១ ម្សិលមិញនេះ។
វេលាម៉ោងប្រមាណ 17និង២០នាទី យន្តហោះពិសេសរបស់ព្រះមហាក្សត្រប្រ៊ុយណេ បានចុះសំចតនៅអាកាសយានដ្ឋានអន្តរជាតិ Danang។ យន្តហោះពិសេសតម្លៃ ១៧០លានផោន អង់គ្លេសនេះត្រូវបានគេប្រសិទ្ធនាមថា “វិមានហោះ”។
គួរឲ្យចាប់អារម្មណ៍បំផុតគឺ ព្រះមហាក្សត្រ Hassanal Bolkiah ទ្រង់អង្គុយនៅខាងឆ្វេង។
ជាធម្មតាអ្នកអង្គុយនៅខាងឆ្វេងអែបជាប់បង្អួចកញ្ចក់ គឺជាមេបញ្ជាការហោះហើរ តែពុំចាំបាច់ជាអ្នកបើកបរ “មេ”ទេ តែជាអ្នកមានសិទ្ធិបញ្ជាខ្ពស់បំផុតលើយន្តហោះ។
យន្តហោះចុះសំចតខណៈពេលមានភ្លៀងរលឹមស្រិចៗ។
ក្រោយចុះសំចត មហាក្សត្រអង្គនេះមុនចុះពីលើយន្តហោះរួចដើរលើកម្រាលព្រំ។ នៅជាប់ជាមួយគឺកងអង្គរក្ស និងប្រតិភូអមដំណើរ។
រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម Phing Xuan nha បានចេញមកទទួល។
ព្រះមហាក្សត្រទទួលបាច់ផ្កាពីយុវសិស្សស្រីម្នាក់។
ព្រះអង្គត្រូវបានទទួលបដិសណ្ឋារកិច្ច ដ៏កក់ក្តៅគ្រាយាងមកដល់ក្រុង Danang ដើម្បីចូលរួមសន្និបាតកំពូល APEC ។
ក្នុងព្រះជន្មាយុ ៧១ព្រះវស្សា តែព្រះអង្គច្រើនបើកបរយន្តហោះពេលធ្វើទស្សនៈកិច្ច។
បន្ទាប់មកប្រតិភូបានធ្វើដំណើរទៅកាន់តំបន់សម្រាកកម្សាន្ត ដើម្បីចូលរួមសន្និបាតកំពូល APEC 2017 ដែលមានការចូលរួមពីតំណាងប្រមាណ ១២.០០០នាក់ មកពីខឿនសេដ្ឋកិច្ច ២១ប្រទេស ហើយប្រព្រឹត្តទៅនៅថ្ងៃទី ៦/១១ ដល់ថ្ងៃទី ១១/១១៕