Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ណា សាឌី ចេញសារពន្លះអ្នកដែលចូលចិត្តនិយាយដើមអាក្រក់ពីនាង

spot_img

ភ្នំពេញ ៖ តារាសម្តែងនិងពិធីការិនីនាង ណា សាឌី បានបញ្ចេញសារបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយធ្វើការព្រលះយ៉ាងចាស់ដៃទៅកាន់មនុស្ស ដែលចូលចិត្តនិយាយដើមអាក្រក់មកលើរូបនេះ។
នេះជាលើកទីមួយហើយដែលតារាស្រីរូបស្រស់រូបនេះបានបញ្ចេញពាក្យពេចន៍យ៉ាងចាក់ស្រះវាយប្រហារតបទៅកាន់បុគ្គលមួយរូបដែលចូលចិត្តបាននិយាយអាក្រក់ពីនាងទាំងមិនបានដឹងរឿងនាងច្បាស់។

យ៉ាងណាគេមិនបានដឹងទេថា បុគ្គលដែលនាងចង់សំដៅនោះជាអ្នកណាឡើយ ដោយនាងគ្រាន់តែបង្ហោះសារជាប្រយោលថា ជូនចំពោះអ្នកពូកែវែកញែកពីជីវិតរបស់ខ្ញុំអរគុណដែលបានស្គាល់ខ្ញុំ នឹងតាមដានជីវិតរបស់ខ្ញុំកន្លងមក ហើយរឹតតែអរគុណដែលគ្រាន់តែលឺឈ្មោះរបស់ខ្ញុំនៅកន្លែងណា តែងតែទៅប្រាប់គេគ្រប់គ្នាថាខ្ញុំជាមនុស្សបែបម៉េច ជំនួសខ្ញុំជាម្ចាស់ខ្លួនឯង។
នាងថា ខ្ញុំចង់ប្រាប់អ្នកដែលធ្លាប់និយាយពីខ្ញុំកន្លងមកថា ធ្វើល្អបានល្អ អំពើល្អនឹងនាំឲ្យម្នាក់នោះជោគជ័យ ចឹងសូមអ្នកក្រឡេកមើលពីជីវិតរបស់ខ្ញុំថា តាំងតែពីពេលអ្នកនិយាយអាក្រក់ពីខ្ញុំ បន្លើសរឿងខ្ញុំគ្រប់សព្វនេះ តើខ្ញុំធ្លាប់ធ្លាក់ដល់ ០ នឹង វេទនាម្តងណាទេ ? ។

នាងបញ្ជាក់ថា អ្នកមានសិទ្ធវាយតំលៃខ្ញ្មំជាមនុស្សប្រភេទណាក៏បាន ពីព្រោះខ្ញុំជាមនុស្សរបស់មហាជន ប៉ុន្តែសុំកុំក្រលាស់អណ្តាតបន្លើសពីខ្ញុំខ្លាំងពេក ហាហា ប្រយ័ត្នណារឿងអាក្រក់ដែលអ្នកនិយាយបន្លើសពីខ្ញុំអាចធ្លាក់ដល់ខ្លួនអ្នកផ្ទាល់ បងប្អូន កូនក្មួយ នឹងគ្រួសាររបស់អ្នកវិញ។ លាងខ្លួនឯងឲ្យស្អាតសិនមុននឹងដើរនិយាយអាក្រក់ពីខ្ញុំ ប្រយ័ត្នរលួយទាំងមិនដឹងខ្លួនចា៎ ។
នាងបន្ថែមថា កម្មពៀមានពិតណា អ្នកសាងអីមកលើខ្ញុំ

បាបកម្មគ្រប់សព្វនឹងធ្លាក់លើអ្នកវិញឆាប់ៗនេះឯងហើយគុណទ្វេរ។មនុស្សខ្ញុំជាមនុស្សសំដីត្រង់ ចរិកលះៗ ធ្វើអីគឺធ្វើអស់ពីចិត្ត មិនដែលលាក់ពុត ចឹងបានគេចេះតែថាខ្ញុំមនុស្សអាក្រក់ ចរិកមិនល្អ ប្រវត្តិមិនល្អ។
ប្រយ័ត្នណា អ្នកស្លួតៗ សុភាពរាបសារ និយាយតិចៗ ផ្អែមៗ មិនដែលមានរឿងអាស្រូវហ្នឹង ប្រយ័ត្នមានរឿងលើសខ្ញុំគុណនឹង 10 ហើយស្អុយរលួយថែមទៀត ។ ពាក្យចាស់ពោលថា មឹសៗកេះឆ្នាំបាយធ្លុះ ។
មួយទៀតណា សូមក្រឡេកមើលបន្នុប្បន្នកាលរបស់នាងខ្ញុំបន្ថែមទៀតថា ខ្ញុំដល់ណាហើយពេលនេះ ? Where am I right now ? ។ ងាយៗស្រួលណា ធំៗអស់ហើយមេត្តាយកខួរក្បាលនឹងចំនេះដឹងដែលបានរៀនពីសាលាថ្លៃៗយកទៅគិតផង។ មានខួក្បាលមួយដូចគ្នាឧស្សាហ៍យកទៅប្រើផង ប្រយ័ត្នចាញ់ឆ្កែខ្ញុំ កូន daisy brownie វាឆ្លាត ហើយ ចេះគិតជាងអ្នកផងក៏ថាបាន ។
សុំទោសទៅកាន់អ្នកគាំទ្រខ្ញុំទាំងអស់សំរាប់ការប្រើប្រាស់ពាក្យសំដីមិនល្អនៅលើ status មួយនេះ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×