Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចម្លែកមែន! បុរសម្នាក់រៀបរាប់រឿងរ៉ាវដ៏ចម្លែក ដែលធ្វើឲ្យត្រីមកម្តុំគ្នានៅមុខផ្ទះខាប់ទឹករាល់ថ្ងៃ នោះគឺផ្តើមចេញពី…

spot_img

បុរសជនជាតិវៀតណាមម្នាក់ បានកំពុងមានភាពល្បីល្បាញយ៉ាងខ្លាំង នៅក្នុងខេត្ត An Giang ដែលជាស្រុកកំណើតរបស់គាត់ ព្រោះថា គាត់អាចទាក់ទាញត្រីទន្លេរាប់ពាន់ក្បាល មកលេងផ្ទះរបស់គាត់ជារៀងរាល់ថ្ងៃ ដើម្បីអាហារ។

តាមសារព័ត៌មានវៀតណាម បានចុះផ្សាយឲ្យដឹងថា ផ្ទះរបស់ Muoi Phuc នៅ Long Kien តំបន់ដីសណ្ដទន្លេមេគង្គរបស់វៀតណាម បច្ចុប្បន្នជាកន្លែងទាក់ទាញដ៏ពេញនិយម សម្រាប់ទាំងអ្នកស្រុក និងភ្ញៀវទេសចរ។ មនុស្សម្នាតែងតែឈប់មើលបុរសនោះចិញ្ចឹមត្រីទន្លេ ដែលមកលេងគាត់ជារៀងរាល់ថ្ងៃ។

ដំបូងឡើយ បុរសអាយុ ៥២ ឆ្នាំរូបនេះ បានចាប់ផ្តើមចិញ្ចឹមត្រីពោ តែមួយក្តាប់តូចប៉ុណ្ណោះ ប៉ុន្តែក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ចំនួនរបស់ពួកវាបានកើនឡើងជាលំដាប់ ហើយឥឡូវនេះត្រីរាប់ពាន់ក្បាលបានមកឈប់នៅមាត់ទន្លេផ្ទះរបស់គាត់ ជារៀងរាល់ថ្ងៃ ដើម្បីរង់ចាំស៊ីចំណី។

ជីវិតអ្នកចិញ្ចឹមទារូបនេះបានផ្លាស់ប្តូរនៅថ្ងៃ Tết (បុណ្យចូលឆ្នាំថ្មីរបស់វៀតណាម) ឆ្នាំ ២០២០។ គាត់បានឲ្យដឹងថា នៅថ្ងៃបុណ្យចូលឆ្នាំថ្មីនោះ ប្រពន្ធ​កូន​គាត់​នៅ​ឆ្ងាយ ហើយ​គាត់​​នៅ​ផ្ទះ ​រៀបចំ​បាយសម្លសែនជូន​តា ។ ប៉ុន្តែ អ្វីដែលចម្លែកខ្លាំងនោះ គឺពេល​គាត់​រៀបចំ​បាយសម្លសែនរួច គាត់​មើល​ទៅ​ក្រៅ​បង្អួច ក៏​សង្កេត​ឃើញ​ត្រី​ពីរ​បី​ក្បាល​ចេញ​មក​មាត់​ទន្លេ ដោយ​បើក​មាត់​ហាក់​ដូច​ជា​សុំ​អាហារ។

Muoi Phuc បាន​យក​អាហារ​ទា​មួយ​ក្តាប់​តូច​បោះ​វា​ទៅ​ឲ្យ​ពួកវាស៊ី។ បន្ទាប់មក គាត់បានត្រលប់ទៅរកអាជីវកម្មរបស់គាត់វិញ ដោយមិនអោយត្រីដែលស្រេកឃ្លានគិតជាលើកទីពីរនោះទេ។ ប៉ុន្តែ​នៅ​ថ្ងៃ​បន្ទាប់ គាត់​បាន​សម្គាល់​ឃើញ​ត្រី​ម្ដង​ទៀត ហើយ​គាត់​ក៏​បោះ​អាហារ​ឲ្យ​ពួកវាម្ដង​ទៀត។ តាំងពីពេលនោះមក ពួកវាបានមកលេងគាត់ជារៀងរាល់ថ្ងៃ ហើយនាំគ្នីគ្នាថ្មី មកជាមួយគ្រប់ពេល។

ចាប់ពីត្រីពោរាប់សិបក្បាល ដែលមក «សំចត» នៅផ្ទះរបស់ Muoi Phuc ជាង ២ ឆ្នាំមុន តែឥឡូវនេះ ពួកវាបានកើនឡើងដល់រាប់ម៉ឺនក្បាល។ ហើយក្នុងនោះ ត្រីខ្លះត្រូវបានប៉ាន់ស្មានថាមកពីប្រភេទផ្សេងៗគ្នា ដូចជា ត្រីកន្ត្រាប់ ត្រីទក់ និងសូម្បីតែត្រីកញ្ចាញ់ច្រាស់។

ដំបូងឡើយ លោក Muoi Phuc បានប្រើប្រាស់អាហារត្រីពីរបីបាវ ជារៀងរាល់ខែ ប៉ុន្តែឥឡូវនេះ ត្រីកាន់តែធំឡើងៗ ដែលគាត់ត្រូវការអាហាររាប់តោនក្នុងមួយខែដើម្បីចិញ្ចឹមពួកវា។ ពេល​ខ្លះ​ពួកវាមក​ច្រើន​ពេក ​គាត់ត្រូវ​បោះ​បន្លែ​ផ្លែឈើ​ដែល​ខូច​ជា​អំណោយ​របស់​កសិករ​ក្នុង​ស្រុក ដែល​ត្រី​ហាក់​ដូច​ជា​ចូលចិត្ត​ខ្លាំងណាស់។

អ្នកទេសចរតែងតែមកផ្ទះរបស់ Muoi Phuc ដើម្បីមើលពួកវា ប៉ុន្តែគួរឱ្យស្តាយ ជារៀងរាល់យប់ ទូកនេសាទរាប់សិបគ្រឿង តែងមកឈប់ក្បែរផ្ទះរបស់គាត់ ហើយបោះអួនដោយសង្ឃឹមថា នឹងចាប់បានពួកវា ប៉ុន្តែរហូតមកដល់ពេលនេះ ត្រីនៅតែអាចគេចបាន។ ទោះជាយ៉ាងនេះក្តី លោក Muoi និងឪពុករបស់គាត់តែងតែនៅស្ងៀម ដើម្បីប្រាកដថាគ្មាននរណាម្នាក់បង្កគ្រោះថ្នាក់ដល់ត្រីនោះទេ។

លោក Muoi បានប្រាប់សារព័ត៌មាន Dantri ថា «មនុស្សជាច្រើនដឹងថាមានត្រីនៅទីនេះ ដូច្នេះពួកគេឆ្លៀតឱកាសពីអវត្តមានរបស់យើង ដើម្បីបោះអួនរបស់ពួកគេចាប់ត្រី»។ លោក Muoi បន្តថា «រាល់ពេលដែលយើងឃើញពួកគេស្ទូចត្រី ឪពុកខ្ញុំ និងខ្ញុំសូមអង្វរពួកគេកុំឱ្យធ្វើវា។ ខ្ញុំ​មិន​ដឹង​ត្រូវ​ធ្វើ​អ្វី​ទៀត​ទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×