ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា ឆាប់ៗនេះ រោងចក្រដំឡើងរថយន្ត TOYOTA នឹងបោះទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

ភ្នំពេញ ៖ ជាអធិបតីប្រារព្ធខួប ១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនជប៉ុន មីនេបៀ នៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា នាពេលឆាប់ៗខាងមុខនេះ កម្ពុជានឹងមានរោងចក្រដំឡើងរថយន្តតូយ៉ូតា (TOYOTA) ថ្មីមួយទៀត ដាក់ទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលនឹងធ្វើឲ្យមានការប្រកួតប្រជែងផ្នែកគុណភាព ប្រណីតភាពយានយន្ត ព្រមទាំងតម្លៃ, ហើយប្រជាពលរដ្ឋកម្ពុជាក៏កាន់តែមានជម្រើសច្រើនក្នុងការជ្រើសរើសយកយានយន្តមួយណាទៅប្រើប្រាស់។

ក្នុងពិធីប្រារព្ធខួប ១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុន មីនេបៀ របស់ជប៉ុន នៅកម្ពុជា នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គិតមកដល់ពេលនេះ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មិនត្រឹមតែពង្រីកក្រុមហ៊ុន និងរក្សាក្រុមហ៊ុនដែលមានស្រាប់នោះទេ ហើយថែមទាំងបានទាក់ទាញបានក្រុមហ៊ុនដទៃទៀត មកបោះទីតាំងនៅទីនេះដែរ។

ខ្ញុំសូមបញ្ជាក់ថា ក្នុងពេលដែលខ្ញុំសន្ទនាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា នៅទីក្រុងតូក្យូ ពេលដែលខ្ញុំបានចូលរួមក្នុងពិធីបុណ្យសពរបស់ លោក ស៊ិនហ្សូ អាបេ និងបន្តពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី គីស៊ីដា របស់ប្រទេសជប៉ុន គាត់បានស្នើសុំឱ្យកម្ពុជា គាំទ្រនូវគម្រោងថ្មីមួយទាក់ទិននឹងការបង្កើតរោងចក្រដំឡើងរថយន្ត ” តូយ៉ូតា ” ឥឡូវនេះ មិនយូរប៉ុន្មាននឹងមានរោងចក្រដំឡើងរថយន្តតូយ៉ូតាហើយ។

សម្តេចតេជោ ហ៊ុន សែន បានលើកបង្ហាញថា គិតមកដល់ពេលនេះ មានក្រុមហ៊ុនជាបន្តបន្ទាប់ បានមកដំឡើង-ផលិតរថយន្តក្នុងប្រទេសកម្ពុជា ក្នុងនោះ នៅខេត្តកោះកុង មានក្រុមហ៊ុនតំឡើងរថយន្ត Hyundai , នៅភ្នំពេញ និងខេត្តពោធិ៍សាត់ មានក្រុមហ៊ុនដំឡើងរថយន្ត FORD និងក្នុងពេលបន្តិចទៀតនេះ នឹងមានក្រុមហ៊ុន ដំឡើងរថយន្ត TOYOTA នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។

ការរីកចម្រើននេះ ត្រូវគិតដល់សន្តិភាព ដូច្នេះ ឱ្យតែយើងប្រឹងប្រែងរក្សាបាននូវសន្តិភាព និងការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ទាំងផ្នែករឹង និងផ្នែកទន់ ដែលទាមទារឱ្យមានការខិតខំទាំងអស់គ្នាទើបទទួលបានជោគជ័យ ហើយបើគ្មានសុខសន្តិភាពទេ គឺគ្មានការអភវឌ្ឍជាដាច់ខាត, មានសន្តិភាព ទើបអាចបង្កើតឱ្យមានអ្វីៗដូចជា សិទ្ធរស់រានមានជីវិត សិទ្ធទទួលបានការអប់រំ សិទ្ធខាងនយោបាយ សិទ្ធិជ្រើសរើស និងសម្រេច និងមានសិទ្ធជាច្រើនទៀត រហូតដល់ដំណើរការប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត ទើបធ្វើឱ្យមានការប្រកួតប្រជែងគំនិត ការច្នៃប្រឌិត ឈានទៅដល់ការអភិវឌ្ឍន៍លើគ្រប់វិស័យ ដូចអ្វីដែលយើងមានក្នុងសព្វថ្ងៃនេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម