Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វីដេអូដ៏​រន្ធ-ត់! ឪពុក​រង​របួស​ពី​កា​រ​វា-យប្រ-ហារ បាន​ត្រឹម​យំសោ​ក ខណៈ​កូនប្រុស​ត្រូវ​បាន​ក្រ​ពើ…

spot_img

យោងតាមរបាយការណ៍របស់ Astro Awani ក្មេងប្រុសអាយុ១ឆ្នាំ ត្រូវក្រពើខាំយកទៅបាត់ ខណៈឪពុករបស់ក្មេងនោះ បានរងរបួសនៅលើផ្នែកជាច្រើននៃរាងកាយរបស់គាត់។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ១០ និង ៥ នាទីព្រឹក ស្ថិតនៅក្នុងទន្លេ នៃរដ្ឋ Sabah ប្រទេសម៉ាឡេស៊ី។

ប្រធានស្ថានីយ៍ពន្លត់អគ្គីភ័យ និងសង្គ្រោះ Lahad Datu (BBP) លោក Sumsoa Rashid បានឲ្យដឹងថា គាត់បានទទួលការហៅទូរស័ព្ទបន្ទាន់មួយទាក់ទងនឹងករណីនេះនៅវេលាម៉ោង ១០ និង ២៥ នាទីព្រឹក ហើយមន្រ្តីមួយក្រុមត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីអនុវត្តប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ។

ប្រតិបត្តិការនេះក៏ត្រូវបានជួយដោយសមាជិកនៃកងកម្លាំងប៉ូលីសសមុទ្រ និងក្រសួងសុខាភិបាលម៉ាឡេស៊ី (KKM) ផងដែរ។ ជនរងគ្រោះចំនួន ២ នាក់ ដែលជាប់ពាក់ព័ន្ធ គឺបុរសម្នាក់ឈ្មោះ Palauh និងក្មេងប្រុសម្នាក់ជាកូន ដែលគេជឿថាត្រូវបានសត្វក្រពើវាយប្រហារ ពេលកំពុងជិះទូកនៅកន្លែងកើតហេតុ។

ឪពុកត្រូវបានជួយសង្គ្រោះបានដោយសុវត្ថិភាព ប៉ុន្តែបានរងរបួសក្បាល និងដងខ្លួន ខណៈដែលកូនប្រុសរបស់គាត់ នៅតែបាត់ខ្លួន ដែលត្រូវបានគេសន្មត់ថាត្រូវបានក្រពើចាប់យកទៅបាត់ទៅហើយ។

លោក​ Sumsoa បន្ត​ថា​៖ ​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ Lahad Datu ។ លោក​បាន​បន្ថែម​ថា កង​ពន្លត់​អគ្គិភ័យ​នៅ​តែ​បន្ត​ប្រតិបត្តិការ​ស្វែងរក និង​ជួយ​សង្គ្រោះ​ ជាមួយ​ភ្នាក់ងារ​ផ្សេង​ទៀត ​ជុំវិញតំបន់ទឹក​នៃ​កន្លែង​កើត​ហេតុ។

វីដេអូ​ស្តែងៗ ​ត្រូវបានគេ​ចែកចាយ​ពេញ​បណ្ដាញ​សង្គម​ ដោយ​បង្ហាញ​​ឪពុក​យំសោកបោក​ និង​រូបភាពមួយនោះ បង្ហាញក្រពើ​មួយ​ក្បាល កំពុងវាយប្រហារ​កូនក្មេង ដែលឃើញហើយពិតជាគួរឲ្យរន្ធត់ខ្លាំងណាស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×