
មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន ហាក់ដូចជាមានការរីករាយ និងធូរស្រាលអារម្មណ៍នាពេលស្នាក់នៅសណ្ឋាគារទំនើបមួយនៅសិង្ហបុរី ។

សណ្ឋាគារទំនើបនោះគឺសណ្ឋាគារផ្កាយ ៥ St.Regis ហើយនេះជាបន្ទប់លំដាប់ប្រធានាធិបតីស្នាក់នៅទីនោះ ។

មុននោះ គេឃើញលោក គីម ជុងអ៊ុន មានវត្តមាននៅជាន់ខាងលើនៃសណ្ឋាគារ Marina Bay Sands ។ រូបភាពនេះក៏ត្រូវបានផ្សាយតាមទូរទស្សន៍កូរ៉េខាងជើងដែរ ។

នៅក្នុងឃ្លីបរបស់ KCTV មានទិដ្ឋភាពអាងហែលទឹកដ៏ទំនើប ។ នេះជាទិដ្ឋភាពពលរដ្ឋកូរ៉េខាងជើងធម្មតាមិនធ្លាប់ឃើញឡើយ ។

ប្រមុខការទូតសិង្ហបុរី Balakrishnan អមដំណើរមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន ពេលទៅទស្សនាឈូងសមុទ្រ Marina Bay Sands ។

រូបភាពមួយផ្សេងទៀត នៅសណ្ឋាគារ St.Regis កន្លែងដែលលោកគីម ជុងអ៊ុន ស្នាក់នៅក្នុងជំនួបកំពូល ។

លោកគីម បានស្នាក់នៅបន្ទប់ “ប្រធានាធិបតី” ដែលមានអាងងូតទឹកធ្វើពីថ្មក្រានីត ។

សិង្ហបុរី បានទូទាត់ថ្លៃស្នាក់នៅសម្រាប់គណៈប្រតិភូកូរ៉េខាងជើងទាំងមូល ។

សណ្ឋាគារដែលលោកគីម ស្នាក់នៅមានចម្ងាយពីសណ្ឋារដែលលោកត្រាំស្នាក់នៅប្រមាណ ១គីឡូម៉ែត្រ ប៉ុណ្ណោះ។

ឯទីនេះគឺជាសណ្ឋាគារទំនើប Capella កន្លែងប្រព្រឹត្តទៅនៃជំនួបកំពូលរបស់មេដឹកនាំប្រទេសទាំងពីរ ។

សណ្ឋាគារនេះត្រូវបានសាងសង់តាំងពីសតវត្សរ៍ទី ១៩ ហើយវាជាកន្លែងទុកឲ្យនាយទាហានកាំភ្លើងធំរបស់អង់គ្លេស និងក្រុមគ្រួសារគេស្នាក់នៅ ។

ឆ្នាំ ២០០៩ សណ្ឋាគារនេះ ត្រូវបានអភិវឌ្ឍន៍ទៅជាសណ្ឋាគារលំដាប់ផ្កាយប្រាំ តែវានៅរក្សារទុកលក្ខណៈពិសេសខ្លះៗនាសម័យដែលប្រទេសនេះ នៅក្រោមអាណានិគមអង់គ្លេស ។

សណ្ឋាគារនេះមានបន្ទប់ដូចគ្នាបែបនេះចំនួន ១១២ បន្ទប់ បន្ទប់ថ្លៃបំផុតនៅសណ្ឋាគារនេះ មានតម្លៃដល់ទៅ ៧.៧០០ដុល្លារ/១ថ្ងៃ ។

បន្ទប់ទឹកនៅកន្លែងជំនួបកំពូល វាត្រូវបានធ្វើអំពីថ្មម៉ាប ។

នេះជាបន្ទប់មួយនៃសណ្ឋាគារនេះ ដែលបុគ្គលិកបម្រើការរបស់មេដឹកនាំទាំងពីរ សម្រាករង់ចាំ ។

នេះគឺជាបន្ទប់ប្រជុំដោយឡែក ទិដ្ឋភាពខាងក្រៅនៃកន្លែងប្រជុំ ។

