Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បារមី​សុំទោស​អត់​ស័ក្តិសិទ្ធ​ទេ! សេង សុ​ឃីម លេង​មែនទែន​ហើ​យ… ខ​ណៈ​ហ្វេ​នៗ​គាំទ្រ​ពេញទំហឹង

spot_img

ជឿថាប្រិយមិត្តជាច្រើន ជាពិសេសអ្នកចូលចិត្តតាមដានជីវិតឯកជនរបស់អ្នកសិល្បៈ ប្រាកដណាស់បានទទួលជ្រាបរួចហើយ ចំពោះរឿងរ៉ាវក្តៅមួយកាលពីពេលថ្មីៗនេះ ដែលតារាចម្រៀង មាស នីតា បានប្រើពាក្យជេរប្រមាថយ៉ាងធ្ងន់ៗ ទៅលើអ្នកនាង សេង សុខឃីម ដែលជាអតីតសង្សាររបស់តារាចម្រៀង នាយចឺម។

សូមបញ្ជាក់ថា រឿងនេះបានកើតឡើង គឺដោយសារ មាស នីតា ឆេះដុំខ្លាំងទៅនឹងអាខោនមួយដែលរូបនាងចោទថាជាកូនចៅរបស់ សេង សុខឃីម និងថា សុខឃីម ជាអ្នកបង្គាប់ឲ្យផ្លែផ្កា និយាយបញ្ឆិតបញ្ឈៀងមកលើខ្លួន រឿងទំនាក់ទំនងស្នេហាជាមួយនាយ ចឺម។

ទោះជាយ៉ាងណា អ្នកនាង សេង សុខឃីម ដែលបានអះអាងថា រូបនាងមិនដឹងខ្យល់អ្វីសោះ ពុំបានច្រឡោតតបតអ្វីនោះទេ ប៉ុន្តែបានប្រកាសប្ដឹងតារាស្រីជើងថ្មីរូបនេះ ទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ដោយមិនអាចយកវប្បធម៌ «បារមីសុំទោស» ជាក្រោយបានឡើយ។

ជាក់ស្តែង ប៉ុន្មានម៉ោងមុននេះ (ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២) អ្នកមេម៉ាយកូន១សាច់ស សេង សុខឃីម បានបង្ហោះវីដេអូផ្តិតមេដៃលើក្រដាសពាក្យបណ្តឹង និងភ្ជាប់សារយ៉ាងដូច្នេះថា៖ «ខ្ញុំអត់ចេះជេរសងទេ តែខ្ញុំចូលចិត្តធ្វើតាមច្បាប់ រឿងជេរដល់ម៉ែខ្ញុំទាំងអត់ដឹងរឿងអីសោះ ហើយអត់ដឹងខុសទៀត យាយជាមួយខ្ញុំផ្សេង យាយជាមួយគេផ្សេងតាមអត់ទាន់។ សម្តេចពុក និងជំទាវម៉ែ ហ៊ុន ស៊ីណាត ប្រដៅកូនចៅខ្មែរថា ប្រទេសមានច្បាប់ គ្រួសារមានវិន័យ ធ្វើជាតារា(idol)ត្រូវធ្វើជាគំរូល្អ នាំទបពិសោធន៍ថ្មីៗល្អៗចែករំលែកដល់អ្នកគាំទ្រ»។

អ្នកនាង សុខឃីម ក៏បានផ្តាំទៅអ្នកដទៃឲ្យដឹងថា៖ «នរណាពូកែនិយាយអុចអាលគេ ជេរគេអីមើលវីដេអូនេះទៅថាជេរគេហើយគេអត់ជេរតមែនគេស្លូតមិនដឹងអីទេ តែគេចង់ឱ្យអ្នករៀននិយាយសាជាថ្មី រៀនគិតមុននិយាយ មិនមែនខុសហើយគ្រាន់តែសុំទោស ហើយក៏ចប់រឿងទេ វប្បធម៌ចេះសុំទោសសម្រាប់អ្នកដែលខុសហើយចេះកែ»។

ជាមួយគ្នានេះផងដែរ ឃើញថាហ្វេនៗជាច្រើន បានគាំទ្រចំណាត់ការផ្លូវច្បាប់នេះយ៉ាងពេញទំហឹងតែម្តង ដោយបានដាក់ទៅកាន់តារាស្រីកំពូលជេរ នីតា បែបៗនេះថា៖ «ធ្វើចឹងល្អណាស់ស៊ីស កុំទទួលយកវប្បធម៌ខុសហើយសុំទោសហ្នឹង កុំឲ្យធ្លាប់មនុស្ស ដាក់ម្ដងទៅ វ៉ៃ១គំរាម១០០, មិនទាន់​ល្បី​ផង ជេរ idol​ អូនពេញៗមាត់ ចុះទម្រាំល្បីទៀតកូនម្ដាយ, ឆ្នាំមុនល្បីបទ ផ្លូវណាទៅផ្ទះម៉ែក្មេក ឆ្នាំនេះល្បីបទ ផ្លូវណាទៅលេងព្រៃស,នេះហើយ ដោយសារតែអាចឺម…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×