ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជាការដ្ឋានកងទ័ពជើងគោក ប្រជុំបូកសរុបលទ្ធផលការងារសកម្មភាពបោសសម្អាតមីនកងទ័ពជើងគោក និងផ្សព្វផ្សាយផែនការបោសសម្អាតមីនជំហានទី២ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

ភ្នំពេញ ៖ នៅទីបញ្ជាការកងទ័ពជើងគោក នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសកម្មភាពបោសសម្អាតមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់សង្គ្រាមជំហានទី២ និងផ្សព្វផ្សាយផែនការបន្ត របស់កងអនុសេនាតូចបោសសម្អាតមីនទាំង ១៦កង ក្នុងភូមិសាស្ត្រ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន មេបញ្ជាការរង នាយសេនាធិការ កងទ័ពជើងគោក និងជាអនុប្រធាន គណៈកម្ម្មការគ្រប់គ្រងសកម្មភាពបោសសម្អាតមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់សង្គ្រាមកងទ័ពជើងគោក។

នៅក្នុងរបាយការណ៍ លទ្ធផលការងារសកម្មភាពបោសសម្អាតមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់សង្គ្រាមជំហានទី២ របស់កងអនុសេនាតូចបោសសម្អាតមីនទាំង ១៦កង ចាប់ផ្តើមអនុវត្តពីថ្ងៃទី០៨ ខែតុលា រហូតដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ក្នុងភូមិសាស្ត្រ. ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រួមមាន៖ ឃុំត្រែងត្រយឹង ឃុំដំបូករូង ឃុំជាំសង្កែ និងឃុំព្រៃក្មេង សរុបបានបោសសម្អាតរំដោះបានផ្ទៃដីទំហំ ៨,៤៦៤,៩៤៩ ម៉ែត្រក្រឡា លើផែនការ ២៤,៩៤៤,៤៥១ម៉ែត្រក្រឡា ស្មើនឹង ៣៣,៩៣ភាគរយ នៅសល់ទំហំដី ១៦,៤៧៩,៥០២ម៉ែត្រក្រឡា ស្មើនឹង៦៦,០៧ភាគរយ ។ រុករកឃើញមីនប្រឆាំងមនុស្សចំនួន ២២គ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ៧១គ្រាប់ អំបែកគ្រាប់គ្រប់ប្រភេទចំនួន ១៤,៣១៥ បំណែក ។ ប្រើប្រាស់កម្លាំងសរុប ៤២១នាក់ បំពាក់ដោយសម្ភារៈប្រើប្រាស់រួមមាន រថយន្ត ម៉ាស៊ីនរាវមីន អាវការពារ មួកសុវត្ថិភាព សម្ភារ: ឈុតKit តង់ គ្រែ និងសម្ភារៈប្រើប្រាស់បម្រើលើការងារបោសសម្អាតមីនជាច្រើនទៀត ។ អង្គប្រជុំក៏បានដាក់ចេញនូវផែនការរងារអនុវត្តបន្តសកម្មភាពបោសសម្អាតមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់សង្គ្រាមជំហានទី២ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

មានប្រសាសន៍បូកសរុបអង្គប្រជុំ ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន បានថ្លែងអំណរគុណដល់គណៈកម្មការគ្រប់គ្រងសកម្មភាពបោសសម្អាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់សង្គ្រាមកងទ័ពជើងគោក និងកងកម្លាំងកងប្រតិបត្តិការទាំង ១៦កង បានចូលរួម និងអនុវត្តន៍ផែនការយុទ្ធសាស្ត្រជាតិដ៏មានសារៈសំខាន់ របស់រាជរដ្ឋាភិបាល និងបទបញ្ជា មេបញ្ជាការកងទ័ពជើងគោក ក្នុងការចូលរួមអនុវត្តន៍ផែនការយុទ្ធសាស្ត្រជាតិ បោសសម្អាតមីន មនុស្សធម៌ក្នុងគម្រោង សម្តេចតេជោ សម្រាប់សកម្មភាពមីន ក្រោមមូលបទ < ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញ៉ឹម > ដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយអជ្ញាធរមីន អង្គភាពCMAC និងអង្គភាពNPMEC ។

ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន បន្តជំរុញលើកទឹកចិត្តដល់បណ្តាកងអនុសេនាតូចបោសសម្អាតមីនទាំង ១៦កង ត្រូវខិតខំបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់បំផុត និងឈានទៅសម្រេចគោលដៅដែលថ្នាក់លើប្រគល់ជូនសម្រេចតាមផែនការដែលបានដាក់ចេញ ៕រក្សាសិទ្ធិដោយ:សុវណ្ណារិទ្ធ

ចូលមើលព័ត៌មានថ្មីៗបន្ថែម